ក្រុមអ្នកស្រាវជ្រាវបានរកឃើញធាតុរ៉ែថ្មីមួយដែលកប់នៅក្នុងអាចម៍ផ្កាយដ៏តូច និងមិនធ្លាប់បានឃើញក្នុងធម្មជាតិរបស់យើងពីមុនមកទេ

//s5.kh1.co/8d/8dac368490e2f37348eb1bc986c0825fed8925f7.jpg
បច្ចេកវិទ្យា

 ២៧-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ នៅចន្លោះឆ្នាំ២០១៥ដល់ឆ្នាំ២០១៩ ក្រុមអ្នកស្រាវជ្រាវបានរកឃើញធាតុរ៉ែកាបូនថ្មីចំនួន៣១ ហើយពួកវាភាគច្រើនសុទ្ធតែមានពណ៌ឆើតឆាយ។ Edscottite ដែលជាធាតុរ៉ែកាបូនដែកគឺជារបកគំហើញថ្មីមួយដែលមិនគួរឲ្យជឿ ប៉ុន្តែវាក៏ជាការរកឃើញដែលធ្វើឱ្យភូគព្ភវិទូមានភាពងឿងឆ្ងល់ផងដែរ។ Edscottite គឺជាដំណាក់កាលមួយ នៅពេលដែកចុះត្រជាក់ពីសីតុណ្ហភាពក្ដៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Edscottite ដែលជាធាតុរ៉ែកាបូនដែក
Edscottite ដែលជាធាតុរ៉ែកាបូនដែក

ប៉ុន្តែ edscottite ដែលទើបតែរកឃើញនៅក្នុងអាចម៍ផ្កាយដ៏តូចមួយហើយត្រូវបានគេដាក់ឈ្មោះផ្លូវការនៅឆ្នាំនេះដែរគឺជារបកគំហើញថ្មីមួយដែលមិនធ្លាប់បានឃើញនៅក្នុងធម្មជាតិរបស់យើងពីមុនមកទេ។ លោក Chi Ma មកពីវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា និងលោក Alan Rubin មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា, ឡូសអង់ចាឡែស បានត្រួតពិនិត្យមើលផ្ទាំងថ្មអាចម៍ផ្កាយនិងមានការភ្ញាក់ផ្អើលពេលដែលឃើញ edscottite តាមរយៈមីក្រូទស្សន៍អេឡិចត្រុង។ មកដល់ពេលឥឡូវនេះ គេនៅមិនទាន់ច្បាស់នៅឡើយថាតើវាកកើតឡើងយ៉ាងដូចម្ដេច ប៉ុន្តែគេគ្រាន់តែសន្និដ្ឋានថាវាត្រូវបានផ្ទុះចេញពីស្នូលនៃភពផ្សេងមួយទៀត។

អាចម៍ផ្កាយដែលធ្លាក់ចូលផែនដីអាចមានផ្ទុកធាតុថ្មីៗ
អាចម៍ផ្កាយដែលធ្លាក់ចូលផែនដីអាចមានផ្ទុកធាតុថ្មីៗ

អាចម៍ផ្កាយនេះមានផ្ទុកបរិមាណកាបូនយ៉ាងច្រើន ហើយនៅពេលវាចុះត្រជាក់បន្តិចម្ដងៗ ដែកនិងកាបូនបានលាយបញ្ចូលគ្នានិងបង្កើតបានជារ៉ែនេះ។ Edscottite ប្រហែលជាត្រូវបានបង្កើតឡើងនៅពេលដែលដែកទាំងអស់នោះនៅក្ដៅពេលដែលវានៅលើភពមួយផ្សេងទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T