ជុំ លី​ណូ ផ្តើម​បាក់ចិត្ត​ស្រឡាញ់​នារី​រូប​ស្រស់​តាម​ហ្វេ​ស​ប៊ុ​ក រហូត​ភ្ជាប់ពាក្យ

//s5.kh1.co/c4/c477de613a0cddee51e49eadaa5b2ac1e47fbdf3.jpg
តារា & កម្សាន្ដ

 ២៧-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង ជុំ លី​ណូ បាន​លង់​ស្រឡាញ់​នារី​រូប​ស្រស់​ក្មេងខ្ចី​ម្នាក់ រហូត​ពេល​នេះ​លោក​បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​។ មាន​ដើមហេតុ​ជា​ច្រើន​ដែល​ជម្រុញ​ឱ្យ ជុំ លី​ណូ តាម​យក​ម្ចាស់​ចិត្ត​ឱ្យ​បាន ដោយសារ​និស្ស័យ​ចារ​មករ​ហូត​ឱ្យ​លោក​ហ៊ាន​តស៊ូ​ដើរ​ឱ្យ​ដល់​គោលដៅ​។ លើស​ពី​នេះ​អ្នក​ណា​ក៏​សរសើរ ព្រោះ​លី​ណូ​វ័យ​៣០​ជាង បាន​ប្រពន្ធ​អាយុ​១៨​ឆ្នាំ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំ លី​ណូ ហាក់​មាន​យីអ៊ុន​តែ​ម្តង ដែល​រាល់ពេល​ចម្រៀង​លោក​ច្រៀង​ឃើញ​ថា បទ​នោះ​ចាក់​ដោត​អារម្មណ៍​ប្រិ​យ​មិត្ត​ពន់ពេក រហូត​ដល់​ថ្នាក់ដឹកនាំ​លាន់មាត់​សរសើរ​ពី​ខ្លឹមសារ​។ ម្ល៉ោះហើយ​មាន​ផល​វិជ្ជមាន​នេះ ទើប​ធ្វើ​ឱ្យ ជុំ លី​ណូ នៅ​តែ​បន្ត​ព្យាយាម​រំលេច​បទ​ចម្រៀង​ថ្មី​ៗ​ជា​បន្ត​ទៀត ដើម្បី​ឆ្លើយ​តប​ការ​គាំទ្រ​។

ចម្រៀង​មួយ​មាន​ចំណងជើង​ថា «​ទឹកភ្នែក​ម្តាយ​ស្រក់​លើ​ខ្នោះដៃ​កូន​» មាន​អត្ថន័យ​ដ៏​ស៊ីជម្រៅ​រហូត​ធ្វើ​ឱ្យ​មាតាបិតា​ដែល​មាន​កូនចៅ​ជា​បន្ទុក​រឹតតែ​ព្រួយបារម្ភ​រាប់​ការ​សេ​ប​គប់​មិត្ត របស់​កូនក្មួយ​នៅ​ខាងក្រៅ​។ ដូចនេះ​បណ្តា​កូន​ទាំងឡាយ​គួរតែ​គិតពិចារណា​ធ្វើ​ទ​ង្វើ​អ្វី ដែល​សង្គម​ទទួលយក បាន​ចៀស​ឱ្យ​ផុត​ទ​ង្វើ​អ​សីលធម៌​ផ្សេង​ៗ​។

តារាចម្រៀង​មក​ពី​ខេត្តកំពង់ឆ្នាំង​រូប​នេះ​បញ្ជាក់​ថា លោក​មិនដឹង​ថា​នឹង​ដឹក​ដៃ​អនាគត​ភរិយា​ចូល​រោងការ​នៅ​ឆ្នាំ​២០២០ ឬ​យ៉ាងណា​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ចុងខែ​ធ្នូ​នេះ លោក​ភ្ជាប់ពាក្យ​ទុក​សិន​។

ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គ្រាន់តែ​លោក ជុំ លី​ណូ បង្ហោះ​រូប​ជាមួយ​អនាគត​ភរិយា​ភ្លាម ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាំ​គ្នា​លើក​ឡើង​ថា លោក​ពិតជា​សំណាង​ណាស់ មាន​គូ​ដណ្ដឹង​ជា​ស្រី​ស្អាត​មិន​ចាញ់​តួឯក​កុន​នោះ​ទេ ។ ជា​ពិសេស​ជាង​នេះ​ទៀត គឺ​ក្មេង​សាច់​សខ្ចី​តែ​ម្ដង សុំ​សរសើរ​ហើយ​។

លី​ណូ នៅ​តែ​បន្ត​ថា អនាគត​ភរិយា​ដែល​មាន​វ័យ​១៨​ឆ្នាំ រកស៊ី​លក់​របរ​តាម​អន​ឡាញ​គាត់​ក្មេង​មែន តែ​ច​រិ​ក​ចាស់ទុំ គាត់​និយាយ​ស្តាប់​គ្នា​បាន មិន​ចេះ​ប្រចណ្ឌ​អ្វី​ឡើយ​។ លោក​សូម​សារភាព​ថា ពី​ដំបូង​ស្រឡាញ់​គ្នា​តាម​ទាក់ទង​លើ​ហ្វេ​ស​បុក ហើយ​ឆាត​សួរនាំ ដោយ​លោក​សន្យា​ថា ឱ្យ​គូ​ដណ្តឹង​រូប​នេះ ថត​បទ​ចម្រៀង​ដែល​រៀបចំ ព្រោះ​ចូល​ចិត្ត​សិល្បៈ តែ​ក្រោយមក​អត់​ហៅ​គាត់​ថត​ទេ គឺ​សារភាព​សុំ​ស្រឡាញ់​តែ​ម្តង​។

ចំពោះ​គូ​ដណ្តឹង​លី​ណូ​វិញ ប្រាប់​ថា ពេល​ទាក់ទង​គាត់ គឺ​ផ្តើម​ពី​ពាក្យ​ចូល​សម្តែង​បទ​ចម្រៀង ។ ប៉ុន្តែ​ក្រោយមក​អត់​ហៅ​នាង​ថត​ទេ គឺ​កុហក់ រួច​បែរជា​សុំ​ស្រឡាញ់​នាង ធ្វើ​ឱ្យ​នាង​ពេល​នោះ អត់​ជឿ​តែ​ម្តង​។ មូលហេតុ​មិន​ជឿ ព្រោះ​អ្នកសិល្បៈ​មិន​ដែល​អត់​មាន​អ្នក​ណា​តាម​ស្រឡាញ់​ឡើយ។

លុះ​ក្រោយ មក​ចេះ​តែ​ស៊ើបសួរ ហើយ​គាត់​មាន​ពាក្យពេចន៍​ត្រង់​ៗ​ក៏​សម្រេច​ថា ទទួលយក​ក្តី​ស្រឡាញ់​ពី​គាត់​តែ​ម្តង​។ ចំពោះ​គម្រោង​រៀប​ការ​ប្រហែលជា​ចុងឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១ ដើម្បី​ទុក​ពេល​រកស៊ី​សន្សំ​លុយ​ទុកដាក់​ឱ្យ​បាន​ច្រើន​ដើម្បី​រៀបចំ​ផែន​ការណ៍​គ្រួសារ​ឱ្យ​ល្អ​។

https://s5.kh1.co/__image/w=650,h=791,q=100/11/11912282c93472fb50d73c285cd3e93038d86905.jpg
https://s5.kh1.co/__image/w=650,h=660,q=100/e2/e28efd1b903ebde15aaaa6175470c008be76aa52.jpg
https://s5.kh1.co/__image/w=650,h=605,q=100/70/701c0d8bb972f281826e07d6301f45ce3a2c72a2.jpg

ប្រភពកោះសន្តិភាព

ជុំ លីណូ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T