ក្ដៅៗ! ជម្រើសជាតិអាល្លឺម៉ង់ និងជាដៃគូរបស់ Neymar កីឡាករ Draxler មកដល់ទឹកដីកម្ពុជា

//s5.kh1.co/e5/e5dceb224f190ae7c7d02b3508d6ff2270ef42a5.jpg
កីទ្បា

 ២៧-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ខ្សែបម្រើប្រយុទ្ធរបស់ក្លិបអ្នកមាននៅបារាំង Paris Saint Germain និងជាកីឡាករជម្រើសជាតិអាល្លឺម៉ង់ Julian Draxer បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា នេះបើតាមការបង្ហោះរូបភាពរបស់គណនី Facebook មួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពប៉ុន្មានសន្លឹកនោះគឺ Julian Draxler បានថតជាមួយអ្នកគាំទ្រនៅក្នុងសណ្ឋាគារ Nagaworld ក្នុងរាជធានីភ្នំពេញ។ យ៉ាងណាគេមិនដឹងច្បាស់ថាការធ្វើដំណើររបស់ម្ចាស់អាវលេខ២៣នៅ PSG រូបនេះមកកាន់ទឹកដីកម្ពុជាក្នុងគោលបំណងអ្វីនោះទេ។

គួរឲ្យដឹងដែរថា Draxler ធ្លាប់លេងឲ្យក្លិបធំៗជាច្រើននៅអឺរ៉ុបដូចជា Schalke 04, Wolfsburg និងចុងក្រោយ Paris Saint-Germain ហើយកីឡាករវ័យ២៦ឆ្នាំរូបនេះក៏ជាកម្លាំងសំខាន់ដែលជួយឲ្យឥន្ទ្រីដែកអាល្លឺម៉ង់ឈ្នះពាន FIFA World Cup  ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖
កីឡាករ Julain Draxler
កីឡាករ Julain Draxler
កីឡាករ Julain Draxler និង Neymar
កីឡាករ Julain Draxler និង Neymar
កីឡាករ Julain Draxler មកប្រទេសកម្ពុជា
កីឡាករ Julain Draxler មកប្រទេសកម្ពុជា
កីឡាករ Julain Draxler មកប្រទេសកម្ពុជា
កីឡាករ Julain Draxler មកប្រទេសកម្ពុជា
កីឡាករ Julain Draxler មកប្រទេសកម្ពុជា
កីឡាករ Julain Draxler មកប្រទេសកម្ពុជា

រូបភាព៖  Moha Tep

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T