ពិតទេ ៥ ចំណុចនេះធ្វើឱ្យបុរសមានភាពទាក់ទាញ?

//s5.kh1.co/ed/ed75e893d83fdce83a04b2616bea701539af8f03.jpg
យល់ដឹង

 ២៧-ធ្នូ-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

តើមានចំណុចអ្វីខ្លះដែលធ្វើឱ្យមនុស្សប្រុសមានភាពទាក់ទាញ? ជាការពិតណាស់ ភាពទាក់ទាញគឺជារឿងមួយដែលធ្វើឱ្យកម្រិតរបស់មនុស្សប្រុសពិតជាមានឥទ្ធិពល ហើយជាពិសេសគឺមានឥទ្ធិពលចំពោះនារី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កត្តា ៥ យ៉ាងដែលធ្វើឱ្យបុរសមានភាពទាក់ទាញ៖

១. មានគោលដៅច្បាស់លាស់ក្នុងការធ្វើអ្វីមួយ

ការសិក្សាបង្ហាញថាមនុស្សដែលផ្តោតសំខាន់លើគោលដៅ ត្រូវបានគេមើលឃើញថាមានភាពទាក់ទាញជាងមុន។

នៅពេលនារីម្នាក់រើសដៃគូជីវិតនោះ  នាងប្រាកដជាមើលទៅលើបុរសនោះថាជានរណា​? បុរសនោះធ្វើការអ្វី ? ហើយបើនាងឃើញពីគុណសម្បត្តិ និងដឹងថាបុរសនោះជាមនុស្សមានគោលដៅច្បាស់លាស់ នាងអាចវាយតម្លៃថា បុរសម្នាក់នោះអាចជាគូអនាគតរបស់នាងបាន ។

https://s5.kh1.co/__image/w=626,h=417,q=100/17/172253891e73c6fc74721dca8b4c7ef4732e0524.jpg

២. ការស្លៀកពាក់ដែលសមរម្យ

ទោះបីសម្លៀកបំពាក់មិនសូវថ្លែ ឬមិនមានម៉ាកល្បីក៏ដោយ តែសំខាន់ការចេះស្លៀកពាក់ដែលសមរម្យ និងទៅតាមកាលៈទេសៈ គឺបានបង្ហាញពីភាពស្រស់ស្អាត ទាក់ទាញ​ និងធ្វើឱ្យមានការចាប់អារម្មណ៍​ និងការសរសើរពីអ្នកនៅជុំវិញ ជាពិសេសគឺនារីតែម្តង។

 ៣. រូបរាងកាយ និងម៉ូតសក់

មនុស្សប្រុសដែលគួរ​​​​​​​​​ឱ្យស្រឡាញ់គឺត្រូវចេះកាត់សក់ឱ្យបានស្អាត និងត្រឹមត្រូវ។ ហើយមតិសង្គមបង្ហាញយ៉ាងច្បាស់ថា​ភាគច្រើននៃស្ត្រីគឺមើលទៅសក់ និងរូបរាងរបស់មនុស្សប្រុស។

ហើយអ្វីដែលពិសេសគឺត្រូវប្រយ័ត្នរឿងពុកមាត់ រោមច្រមុះ និងក្រចកត្រូវកាត់ឱ្យបានស្អាត។ ព្រោះកត្តាទាំងនេះបង្ហាញពីភាពសង្ហា និងទាក់ទាញ ដែលអ្នកគួរតែយកចិត្តទុកដាក់លើរូបរាងកាយរបស់អ្នក ។

https://s5.kh1.co/__image/w=650,h=650,q=100/32/324b5e01cf042ac74da7a3d7b2d8b74d63b71114.jpg

៤. មានភាពរស់រវើក និងសុភាពរាបសា

វាជាការពិតណាស់មនុស្សស្រីក៏មើលទៅលើមនុស្សប្រុសដែលសុភាព រឹងមាំ មានសមត្ថភាព និងការផ្គត់ផ្គង់គ្រួសារ។ នាពេលបច្ចុប្បន្ន  បុរសដែលសុភាពរាបសា និងការយកចិត្តទុកដាក់ គឺជាកត្តាដែលធ្វើឱ្យមនុស្សស្រីពេញចិត្ត និងចាប់អារម្មណ៍ ។ ហើយធ្វើឱ្យនារីដែលអ្នកស្រឡាញ់ ពេញចិត្តទៅលើសកម្មភាពរបស់អ្នក។

៥. ហ៊ានបើកចំហ និងអាចបង្ហាញពីអារម្មណ៍របស់អ្នក

ដើម្បីមានភាពទាក់ទាញអ្នកត្រូវបង្ហាញថា អ្នកអាចយល់ពីតំរូវការរបស់មនុស្សស្រីបានប៉ុណ្ណា ។ បង្ហាញថាអ្នកបានយកចិត្តទុកដាក់ចំពោះនាង ហើយកុំនៅស្ងៀមអំពីអ្វីដែលអ្នកចង់បានសម្រាប់ខ្លួនអ្នក។ ពេលខ្លះអ្នកត្រូវតែនិយាយវាចេញ ដើម្បីឱ្យទំនាក់ទំនងរបស់អ្នកកាន់តែប្រសើរ និងរលូន។

https://s5.kh1.co/__image/w=650,h=473,q=100/cb/cbb90f480fb4aa4b31f7c3f4ef83a5a2e6277328.jpg

 ប្រភព៖ Get Daily Email

Math Angkea
ម៉ាត់ អង្គារ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T