អាយុ៣០ស្អែកៗហើយ ហេតុអីមិនទាន់មានគូដូចគេ?

//s5.kh1.co/ab/ab2b12c2560bd444c26123c2cb31a59d663d392a.jpg
យល់ដឹង

 ១៨-ឧសភា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

អាយុ៣០ស្អែកៗហើយ ហេតុអីមិនទាន់មានគូដូចគេ?

 អាយុកាន់តែច្រើនអ្នកកាន់តែបារម្ភពីទំនាក់ទំនងស្នេហា។ បារម្ភព្រោះថា អ្នកឃើញមនុស្ស​ជុំវិញ​​ដែល​មានវ័យស្របាលអ្នក គេមានគ្រួសារដ៏កក់ក្តៅ ដែលកំពុងចែករំលែក​សុភមង្គល​យ៉ាង​រីករាយតែអ្នកមិនអាចធ្វើបានដូចគេ។ ឪពុកម្តាយអ្នកតែងតែជម្រុញអ្នកឲ្យគិតដល់គូអនាគត ព្រោះគាត់ចង់ឃើញអ្នកមានគ្រួសារដ៏ផ្អែមល្ហែមមួយ ហើយណាមួយបារម្ភថាអ្នកកាន់តែ​ចាស់​ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែបើចូលដល់វ័យនេះហើយ អ្នកនៅតែមិនអាចរកឃើញគូស្រករដ៏សក្តិសមទៀត កុំបន្ទោសខ្លួនឯងអី ព្រោះហេតុផលគឺថា៖

https://s5.kh1.co/__image/w=592,h=296,q=100/22/22e56ef1f2fe0cd6ab78617168ad55c4c90c4ef4.jpg

១. អ្នករីករាយនឹងជីវិតនៅលីវ៖

អ្នកសប្បាយចិត្តនឹងអ្វីដែលអ្នកកំពុងមាន។ នៅម្នាក់ឯងក៏ពិតមែន តែអ្នកមានសេរីភាពបរិបូរណ៍ និងឯករាជ្យ។ អ្នកចង់ទៅណា ធ្វើអីដែលអ្នកចង់ ដោយមិនមានការទាស់ទែងរករឿង។ ភាពសប្បាយរីករាយទាំងនោះ ធ្វើឲ្យអ្នកមិនចង់មានមនុស្សប្លែកមុខចូលជ្រៀត​ជ្រែកជីវិត​របស់អ្នកទាល់តែសោះ។

២. ជួបតែមនុស្សមិនត្រូវចិត្ត៖

អ្នកជុំវិញខ្លួនអាចនឹងគិតថាអ្នករើសដៃគូរពេក ទើបបន្តនៅលីវបែបនេះ។ ប៉ុន្តែវាមិនមែនជាកំហុសរបស់អ្នកនោះឡើយ ព្រោះយើងមិនអាចបង្ខំខ្លួនឯងឲ្យទទួលយក​នរណាម្នាក់ជាភរិយា ​ឬស្វាមី ទាំងដែលយើងមិនមាននិស្ស័យជាមួយគេសោះ។​ ការពិតទៅការរើសយកមនុស្សដែលត្រូវចិត្តធ្វើឲ្យយើង ចេះសម្រេចចិត្តដោយមាន​ទំនួលខុសត្រូវ ព្រោះនាពេលអនាគតទោះមានបញ្ហាអ្វីកើតឡើងក៏ដោយ យើងក៏ច្បាស់ក្នុងចិត្តថាបុគ្គលនេះ យើងជាអ្នកជ្រើស យើងជឿជាក់លើគេ។

https://s5.kh1.co/__image/w=650,h=342,q=100/3c/3cabac837b4cfcd21dc6f532664844935b3ec9c6.png

៣.ខ្លាចភាពឈឺចាប់៖

មានមនុស្សមិនតិចទេ ដែលជានិច្ចកាលតែងលើកឡើងប្រាប់អ្នកថា ពេលមានស្នេហាទៅ​ពិបាកណាស់ ឬបែបនេះបែបនោះ ដែលធ្វើឲ្យអ្នកខ្លាចរអា។ តិចជីវិតគូរនៅមិនចុះសម្រុងទៅ? ប៉ុន្តែលក្ខណៈរបស់មនុស្សមិនដូចគ្នាទេ បើអ្នកចេះតែខ្លាចការឈឺចាប់ ហើយមិនព្រម​បើកចិត្តខ្លះ នោះអ្នកនឹងនៅតែបន្តខ្លាចបែបហ្នឹងតទៅ។

៥.​ ខ្វះទំនុកចិត្ត៖

«ខ្ញុំធាត់ណាស់។ មិនស្អាតទេ។ មិន...ទេ។» ជាពាក្យពេចន៍ដែលអ្នកនិយាយ ឬលួចគិតក្នុងចិត្តមែនទេ? គំនិតទាំងនេះ​ វាបង្ហាញថាអ្នកពុំទាន់មានទំនុកចិត្តលើខ្លួនឯង។ ត្រូវចងចាំថា បើគេស្រលាញ់អ្នក គេត្រូវទទួលយកអ្នកជាអ្នក។​ហើយអ្នកក៏ដូចគ្នា បើពេញចិត្តគេ អ្នកត្រូវទទួលយកគ្រប់យ៉ាងជាគេ កុំរិះគន់​ក្នុងន័យលេងសើចធ្វើឲ្យគេខូចចិត្ត។

https://s5.kh1.co/__image/w=650,h=434,q=100/fb/fbe89ec4c35c2cfbd0739197dcc542e80f345aa0.jpg

៦. វក់នឹងការងារ៖

មានមនុស្សមិនតិចទេ ដែលស្រលាញ់ការងារងើបមុខមិនរួច។ គេជាមនុស្សជំនាញខាងរកលុយ តែរឿងស្នេហា គេពិបាកនឹងរៀបឬក ព្រោះមិនដឹងថាត្រូវនិយាយយ៉ាងម៉េច? មិនចេះផ្អែមល្ហែម មួយថ្ងៃៗឈ្ងោកតែជាមួយកុំព្យូទ័រ មិនសូវចេះរវីរវល់ជាមួយនរណា។ អ៊ឹចឹងហើយ បានជាភាពវក់វី​នឹងការងារក្លាយជាជម្រើសរបស់អ្នក។

៧. មិនមានបច្ចេកទេសតុបតែងខ្លួន៖

សម្រាប់មនុស្សស្រី ការរៀបចំខ្លួនគឺសំខាន់ណាស់។ តុបតែងបែបសុភាពៗ (កុំប្រើគ្រឿងសម្អាងលើសពេក) មានស្នាមញញឹម​ និងចរិតថ្លៃថ្នូរគឺជាតម្លៃដែលគ្រប់គ្នាចូលចិត្ត។

ចំពោះបុរស គួរស្លៀកពាក់ឲ្យសមរម្យ មានចរិតជាសុភាពបុរស និងការប្រាស្រ័យទាក់ទងល្អ។

៨. លក្ខណៈខាងក្រៅមានខ្វះចន្លោះ ៖

អ្នកជាមនុស្សរឹងមាំពេក​ ធ្វើឲ្យអ្នកជុំវិញខ្លួនមានអារម្មណ៍ថាអ្នកមិនចង់មានសម្ព័ន្ធភាព​ស្នេហាជាមួយនរណា ឬគេអាចនឹងគិតថាអ្នកមានគូហើយ។ ផ្ទុយទៅវិញ បើអ្នកមានចរិតឡិកឡក់ទន់ជ្រាយពេក គេនឹងគិតថា អ្នកមិនគួរឲ្យស្រលាញ់ទេ ព្រោះមិនទាន់ចាស់ទុំសក្តិសមជាគូរនឹងគេ។ ដូច្នេះ រៀនសម្របខ្លួនឲ្យត្រូវកាលៈទេសៈ ហើយមានភាពជាខ្លួនឯងទើបប្រសើរ៕

https://s5.kh1.co/__image/w=650,h=488,q=100/62/6220237826a264e3a8346a3eac3847a36c868c68.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T