មិនគួរឲ្យជឿ! មុនចេញទៅប្រកួតនៅជប៉ុន សម្រកអស់១០គីឡូ ប៉ុន្តែ កែវ រំចង់ និយាយយ៉ាងខ្លីថា …….

//s5.kh1.co/f6/f64dab6badc19a6a7f46491f12688c69c3fab149.jpg
កីទ្បា

 ២៧-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កម្ពុជា៖ អ្នកលេងគុនខ្មែរមានដើមកំណើតមកពីខេត្តបាត់ដំបង កែវ រំចង់ បានចាកចេញពីប្រទេសកម្ពុជាកាលពីល្ងាចម្សិលមិញ ដើម្បីទៅចូលរួមការប្រកួតក្នុងកម្មវិធី Big Bang 37 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រនោះគឺ ប្រើពេលវេលាត្រឹមរយៈពេល១២ថ្ងៃ កែវ រំចង់ សម្រកអស់១០គីឡូក្រាម។ និយាយមុនចេញដំណើរទៅប្រទេសជប៉ុន រំចង់ បានឲ្យដឹងថាគេសម្រកអស់១០គីឡូក្រាមត្រឹមរយៈពេល១២ថ្ងៃ ដើម្បីត្រៀមការប្រកួតដែលមកដល់នៅពេលខាងមុខនេះ។

អ្នកលេងគុនខ្មែរចិត្តធំរូបនេះក៏បានប្ដេជ្ញាយកឈ្នះដៃគូប្រកួត ដោយសង្ឃឹមដល់ទៅ៧០% ដោយថាគេបានហ្វឹកហាត់ត្រៀមខ្លាំង និងពេញលេញ។ យ៉ាងណាមិញ គេមិនបានមើលស្រាលដៃគូរបស់គេនោះទេ ដោយលើកហេតុផលថាគេមានដៃជើងពីរដូចគ្នា ហើយសមត្ថភាពក៏មិនអន់ដែរ។ រំចង់ ក៏បានអរគុណដល់អ្នកគាំទ្រដែលតែងតែគាំទ្ររូបគេរហូតមក និងសូមឲ្យបន្តគាំទ្ររូបគេសម្រាប់ការប្រកួតខាងមុខ។

គួរឲ្យដឹងដែរថា កម្មវិធី Big Bang 37 នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ខណៈដៃគូរបស់ កែវ រំចង់ គឺកីឡាករម្ចាស់ផ្ទះជប៉ុន Yamagiwa Kazuki ដែលការប្រកួតនឹងធ្វើឡើងនៅក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម លក្ខណៈ Kickboxing៕

កីឡាករ កែវ រំចង់
កីឡាករ កែវ រំចង់
កីឡាករ កែវ រំចង់ និងក្រុមការងារចេញទៅប្រទេសជប៉ុន
កីឡាករ កែវ រំចង់ និងក្រុមការងារចេញទៅប្រទេសជប៉ុន
កីឡាករ កែវ រំចង់ និងកីឡាករ Yamagiwa Kazuki
កីឡាករ កែវ រំចង់ និងកីឡាករ Yamagiwa Kazuki
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T