មានពាក្យចចាមអារ៉ាមថាសាមសុងប្រហែលជាមិនប្រើឈ្មោះ Galaxy S11 បន្ទាប់ពី Galaxy S10 នោះទេ ដោយសារតែ...

//s5.kh1.co/8d/8dafbd7ded8d39c6c558b0cf23d08bbaecd8d802.jpg
បច្ចេកវិទ្យា

 ២៧-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ ទូរសព្ទត្រកូល S ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុនសាមសុងទំនងជាមានការប្រែប្រួលទៅលើឈ្មោះដែលមិនបន្តតួលេខពីជំនាន់មុន នេះបើផ្អែកតាមប្រភពចេញពីគណនី Twitter មួយដែលមានឈ្មោះថា Ice Universe។ នៅលើបណ្ដាញសង្គម Twitter ពួកគេបាននិយាយថានៅឆ្នាំបន្ទាប់គឺឆ្នាំ២០២០ ហើយក្បាល២០អាចនឹងជាការចាប់ផ្ដើមថ្មី ប៉ុន្តែមិនបានបញ្ជាក់ថាការចាប់ផ្ដើមថ្មីមានន័យយ៉ាងម៉េចនោះទេ។ បន្ទាប់ពីមិនមានការអះអាងបញ្ជាក់ឲ្យច្បាស់លាស់ អ្នកគាំទ្ររបស់ Ice Universe បានធ្វើការសន្មត់ថាប្រហែលជាឈ្មោះថ្មីរបស់សាមសុងត្រកូល S ដែលនឹងប្រើឈ្មោះ S20 ជាមួយនឹងការបកស្រាយផ្សេងៗពីគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបបែកធ្លាយកន្លងមកដែលគេសន្មត់ថាជាទូរសព្ទត្រកូល S ជំនាន់ចុងក្រោយ
រូបបែកធ្លាយកន្លងមកដែលគេសន្មត់ថាជាទូរសព្ទត្រកូល S ជំនាន់ចុងក្រោយ

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺការចាប់យកលេខម៉ូដែលទូរសព្ទឲ្យត្រូវជាមួយឆ្នាំ ហើយវាអាចធ្វើឲ្យអតិថិជនរបស់សាមសុងងាយនឹងស្គាល់ទូរសព្ឌស៊េរីចុងក្រោយរបស់ខ្លួន។ បន្ថែមពីនេះទៅទៀត ការរំលងឈ្មោះ S11 អាចធ្វើឲ្យត្រកូល S ដើរមុនលេខម៉ូដែលរបស់ទូរសព្ទ iPhone ផងដែរ។ ទោះជាយ៉ាងណាព័ត៌មានទាំងអស់នេះសុទ្ធសឹងតែជាការសន្និដា្ឋនតែប៉ុណ្ណោះ ហើយគេនៅតែបន្តរង់ចាំមើលព័ត៌មានដែលទាក់ទងនឹងទូរសព្ទជំនាន់ចុងក្រោយរបស់សាមសុងពីគណនី Ice Universe ដូចគ្នា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T