ដួង ម៉ានិច លេងមួយឈុតនេះឡើងយន្តហោះ ស្អាតកប់ដូចតារាបរទេស!

//s5.kh1.co/7e/7e2ee58c9f0164ce72d17e0514866fff0ea6db35.jpg
តារា & កម្សាន្ដ

 ២៧-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ចូលមកដល់ឆ្នាំ២០១៩នេះ យើងសង្កេតឃើញថា សម្ទុះនៃប្រជាប្រិយភាពការគាំទ្ររបស់ តារាសម្តែងស្រី ដួង ម៉ានិច កាន់តែមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ ទាំងខ្សែភាពយន្តថ្មី ការថតម៉ូត ក៏ដូចជាស្ពតពាណិជ្ជកម្មនានា តម្រង់ជួរគ្នាស្ទើរតែគ្មានពេលសម្រាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ គេក៏តែងសង្កេតឃើញថា រាល់ពេលដែលកញ្ញា ដួង ម៉ានិដើរចេញទៅខាងក្រៅម្តងៗ និងជាពិសេសគឺរាល់ពេលដែលនាង ឡើងយន្តហោះម្តងៗ គឺនាងតែងតែតុបតែងខ្លួនលេចធ្លោ ក៏ដូចជាថតរូបស្អាតៗបង្ហោះចែកជូនប្រិយមិត្តគាំទ្រ បានទស្សនាជានិច្ច។

តួយ៉ាង ក៏ដូចជាថ្មីៗនេះ តារាសម្តែងស្រីចង្កេះទន់រូបនេះ បានធ្វើការបង្ហោះនូវរូបថតជាច្រើនសន្លឹក នៅលើផេកហ្វេសប៊ុកផ្លូវការរបស់នាង ជារូបថតដែលនាងបានថតមុនពេលឡើងយន្តហោះ ទៅបំពេញការងារនៅឯបរទេស។

ជាការពិតណាស់ ក្នុងនោះកញ្ញា ដួង ម៉ានិច បានស្លៀកនូវឈុតភ្លឺផ្លេកភ្លឺចែងចាំងពណ៌ទឹកប៊ិចខ្លី អមជាមួយនឹងវ៉ាលីពណ៌សមួយនៅជិតខ្លួន ឈរកាច់រាងយ៉ាងឡូយមិនចាញ់តារាបរទេសឡើយ។ លើសពីនេះ​ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន បានលើកសរសើរពីសម្រស់របស់នាង មិនដាច់ពីមាត់ផងដែរ៕

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T