កម្របានឃើញណាស់ តែតចាក់អន្ទង់ល្អអីល្អយ៉ាងនេះ! ដឹកនាំប្រកួតដំបូង Carlo Ancelotti បុកពោះមិនស្ទើរចុងម៉ោង (មានវីដេអូ)

//s5.kh1.co/69/6942ba985a170c6e0e436099af238e87f3160c57.jpg
កីទ្បា

 ២៧-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រោយចុះកិច្ចសន្យាដឹកនាំ Everton ក្នុងនាមជាអ្នកចាត់ការទូទៅរយៈពេលបួនឆ្នាំកន្លះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក Carlo Ancelotti បានជួយក្រុមរកបាន៣ពិន្ទុ នៅក្នុងការប្រកួតដំបូងរបស់ខ្លួនកាលពីយប់មិញ ដោយយកឈ្នះ Burnley លទ្ធផល ១ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Carlo Ancelotti 
លោក Carlo Ancelotti 

ស្ថិតិនៃការប្រកួតបានបង្ហាញឲ្យឃើញថា Everton បានបើកការវាយលុកយ៉ាងខ្លាំង ដោយអាចគ្រប់គ្រងបាល់ដល់ទៅ៦៧% និងស៊ុត១៣លើក ខណៈ Burnely មានឱកាសអាចស៊ុតត្រឹមតែ៤ដង ប៉ុណ្ណោះ។

យ៉ាងណាមិញ បើទោះបីជាមានឱកាសសម្រុកច្រើនក្ដី ទម្រាំតែអាចរកគ្រាប់បាល់បាន Everton ត្រូវចំណាយពេលអស់៨០នាទី ទើបខ្សែប្រយុទ្ធពាក់អាវលេខ៩ Calvert-Lewin អាចបើកការនាំមុខបាន ដោយការតែតចាក់អន្ទង់មួយក្បាលផុតដៃអ្នកចាំទីយ៉ាងល្អ ក្រោយទទួលការលើកបាល់ពីមិត្តរួមក្រុម Djibri Sidibe។

ការប្រកួតរវាង Everton និង Burnley
ការប្រកួតរវាង Everton និង Burnley
Calvert-Lewin អបអរគ្រាប់បាល់
Calvert-Lewin អបអរគ្រាប់បាល់

ក្រោយយកបាន៣ពិន្ទុពីការប្រកួតនោះ Everton បានរំកិលខ្លួនពីលេខ១៥ មកឈរនៅលេខ១៣ គិតត្រឹមសប្ដាហ៍ទី១៩ ក្នុងតារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League ដោយឈ្នះ៦ ស្មើ៤ និងចាញ់៩ មាន២២ពិន្ទុ។ ប្រកួតបន្ទាប់របស់ Everton នឹងត្រូវទៅលេងផ្ទះរបស់ Newcastle United នៅថ្ងៃសៅរ៍ស្អែកនេះ៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
ចង់ឃើញថា មួយក្បាលចាក់អន្ទង់នោះចូលទីល្អយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T