ប្ដីប្រពន្ធមួយគូមានការភ្ញាក់ផ្អើលក្រោយឃើញ កូនលើកដៃឲ្យសញ្ញាចម្លែកនៅពេលឆ្លុះអេកូ

//s5.kh1.co/ae/aeee4dcc174b030a2a29a774c7466e96c46ca602.jpg
សង្គម

 ២៧-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ ជារឿងធម្មតាកំឡុងពេលស្ត្រីពពោះតែងឆ្លុះអេកូដើម្បីតាមដានសុខភាពកូនក្នុងផ្ទៃ រួមទាំងម្ដាយរបស់ទារក។ យ៉ាងណាមិញ ប្ដីប្រពន្ធមួយគូមានការភ្ញាក់ផ្អើល ដោយសារទារកក្នុងផ្ទៃបញ្ចេញកាយវិការចម្លែកម៉្យាងដែលពួកគេមិនធ្លាប់ឃើញពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Caitlin ដែលជាស្រី្តកំពុងពរពោះប្រមាណជាង ១៩ សប្ដាហ៍ បានទៅធ្វើការពិនិត្យសុខភាពនៅគ្លីនិកឯកជនមួយ ក៏ស្រាប់តែឃើញទារកក្នុងផ្ទៃលើកដៃស្រដៀងទៅនឹងសញ្ញា "ស្នែងសត្វ" អីចឹង។

នេះបើតាមការឲ្យដឹងពីឪពុករបស់ក្មេងលោក Tom ថា នេះប្រហែលជាកូនរបស់គាត់អាចនឹងទទួលឥទ្ធិពលពីគាត់ក៏ថាបាន ដោយសារលោកចូលចិត្តចិត្តមើល និងស្ដាប់ក្រុមតន្ត្រីដូចជា Slayerl ,Megadeth និង Sylosis-Panther ហើយលោកតែងតែឃើញពួកគេលើកដៃបែបនេះ ដែលវាជាការដក់ជាប់ក្នុងខួរក្បាលរបស់លោកជានិច្ច៕ 

រូបកូនក្នុងផ្ទៃ
រូបកូនក្នុងផ្ទៃ
Caitlin  និង Tom រួមទាំងកូនស្រីច្បងរបស់ពួកគេមានអាយុ ២ ឆ្នាំ
Caitlin  និង Tom រួមទាំងកូនស្រីច្បងរបស់ពួកគេមានអាយុ ២ ឆ្នាំ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T