អត្ថប្រយោជន៍ទាំង ៧ យ៉ាងរបស់ខ្ទឹមបារាំងដែលអ្នកគួរដឹង

//s5.kh1.co/d7/d74d5911d0280ea8fea6af5ad4f9a3cf0c51260f.jpg
យល់ដឹង

 ២៧-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

១. មានសារធាតុចិញ្ចឹម

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្ទឹមបារាំងមានសារធាតុចិញ្ចឹម ដែលវាមានកាឡូរីទាប ប៉ុន្តែមានវីតាមីន និងជាតិខនិជខ្ពស់។

ខ្ទឹមបារាំងមធ្យមមួយមានថាមពលត្រឹមតែ ៤៤ កាឡូរី តែផ្តល់នូវវីតាមីន ជាតិរ៉ែ  និងជាតិសរសៃក្នុងកំរិតមួយយ៉ាងច្រើន។ ខ្ទឹមបារាំងក៏សំបូរទៅដោយវីតាមីន B រួមទាំងសារធាតុ folate (B9) និង pyridoxine (B6) ដែលដើរតួយ៉ាងសំខាន់ក្នុងការរំលាយអាហារ ការផលិតកោសិកាឈាមក្រហម ។

២. អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង

ខ្ទឹមបារាំងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងការរលាក ដោយការកាត់បន្ថយទ្រីគ្លីសេរីដ និងបន្ថយកម្រិតកូឡេស្តេរ៉ុល ដែលអាចកាត់បន្ថយពីបញ្ហានៃជំងឺបេះដូង។ វាក៏អាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ និងការពារប្រឆាំងនឹងការកកឈាម ។

៣. ផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

សារធាតុប្រឆាំងអុកស៊ីតកម្មគឺជាសមាសធាតុដែលរារាំងដំណើរការដែលនាំឱ្យមានការបំផ្លាញកោសិកា ​និងធ្វើឱ្យមានជំងឺដូចជា ជំងឺមហារីក ទឹកនោមផ្អែម និងជំងឺបេះដូង។

ខ្ទឹមបារាំងសំបូរទៅដោយជាតិ Anthocyanins ដែលជាសារធាតុមួយអាចប្រឆាំងនឹងជំងឺបេះដូង មហារីកមួយចំនួន និងជំងឺទឹកនោមផ្អែម។

https://s5.kh1.co/__image/w=650,h=325,q=100/fd/fd967616c27e0e5f36b6e8cf109334c7d764e8db.jpg

៤. ទប់ស្កាត់ជំងឺមហារីក

ខ្ទឹមស និងខ្ទឹមបារាំងវាអាចកាត់បន្ថយការកើតនៃជំងឺមហារីកមួយចំនួន រួមមានជំងឺក្រពះ និងពោះវៀន។ ការប្រឆាំងនឹងជំងឺមហារីកទាំងនេះត្រូវបានភ្ជាប់ទៅនឹងសមាសធាតុស្ពាន់ធ័រ និងសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid ។

៥. ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

ការទទួលទានខ្ទឹមបារាំងអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមដែលមានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។

ការសិក្សាលើមនុស្ស ៤២ នាក់ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ បានបង្ហាញថាការទទួលទានខ្ទឹមក្រហម និងខ្ទឹមបារាំងស្រស់ ៣,៥ អោន (១០០ ក្រាម) បានកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមយ៉ាងលឿន ប្រហែល ៤០ មីលីក្រាម បន្ទាប់ពីរយៈពេល ៤ ម៉ោង។

ដោយសារតែសមាសធាតុមានប្រយោជន៍ជាច្រើនដែលមាននៅក្នុងខ្ទឹមបារាំង ការទទួលទានវាអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមខ្ពស់។

https://s5.kh1.co/__image/w=650,h=434,q=100/40/409f6b95b09de7da0df4be217beeabe5cea746f4.jpg

៦. សុខភាពឆ្អឹង

ខ្ទឹមបារាំងអាចជួយឱ្យឆ្អឹងរឹងមាំ ហើយលើសពីនេះទៀតការសិក្សាបានបង្ហាញថាស្ត្រីវ័យចំណាស់ដែលឧស្សាហ៍ទទួលទានខ្ទឹមបារាំងបានថយចុះនៃការបាក់ត្រគាកច្រើនជាង ២០% បើប្រៀបធៀបទៅនឹងអ្នកដែលមិនដែលបរិភោគ។

វាត្រូវបានគេជឿជាក់ថាខ្ទឹមបារាំងជួយកាត់បន្ថយស្ត្រេសអុកស៊ីតកម្ម បង្កើនកម្រិតប្រឆាំងអុកស៊ីតកម្ម និងអាចការពារជំងឺពុកឆ្អឹង។

៧. ជួយបង្កើនការរំលាយអាហារ

ខ្ទឹមបារាំងគឺសំបូរនៃជាតិសរសៃ និង prebiotics ដែលចាំបាច់សម្រាប់សុខភាពពោះវៀន និងកាត់បន្ថយការរលាក និងបង្កើនការរំលាយអាហារបានយ៉ាងល្អ ។

លើសពីនេះទៀតការទទួលទានអាហារដែលសំបូរទៅដោយ prebiotics ជួយបង្កើនប្រូសេស្តេរ៉ូ ដូចជា Lactobacillus និង bifidobacteria ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពក្នុងការរំលាយអាហារ (ប្រភព 37Trusted) ។

ប្រភព៖ Healthline

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T