កុំតែអ្នកចាំទីក្រុម Brighton ស្មានតែបាល់ចេញ កុំអីលោក Mourinho ទឹកភ្នែកទៀតហើយ (មានវីដេអូ)

//s5.kh1.co/31/313ace6afb9d6e15450f0326504e8bd9058dd57a.jpg
កីទ្បា

 ២៧-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានរំកិលឡើងមកឈរចំណាត់ថ្នាក់លេខ៥ ក្នុងតារាង Premier League សប្ដាហ៍ទី១៩ ក្រោយយកឈ្នះក្រុម Brighton & Hove Albion ក្នុងលទ្ធផល២ទល់នឹង១ កាលពីយប់មិញ នៅកីឡដ្ឋាន Tottenham Stadium។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមទាំងពីរមានឱកាសម្រុកប្រហាក់ប្រហែលគ្នា ដោយក្រុមម្ចាស់ផ្ទះ Spur ស៊ុតបាន៦ជើង ចំគោលដៅ៤ដង សម្រេចទីបាន២គ្រាប់ ចំណែកឯក្រុមភ្ញៀវ Brighton ស៊ុតបាន១០ជើង ចំគោលដៅ៥ដង ទម្លុះសំណាញ់ទីបាន១គ្រាប់។

ក្រុមភ្ញៀវ Brighton ជាអ្នកស៊ុតបើកឆាកនាំមុខ ដោយកីឡាករ Adam Webster នៅនាទីទី៣៧ លុះចូលមកដល់តង់ទី២នាទីទី៥៣ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសកីឡាករ Harry Kane ក៏ស៊ុតតាមស្មើឲ្យក្រុមម្ចាស់ផ្ទះ បានប្រមាណ២០នាទីក្រោយមកខ្សែបម្រើវ័យ២៣ឆ្នាំកីឡាករ Dele Alli បានស៊ុតសម្រេចគ្រាប់ទី២ ក្រោយអ្នកចាំទីក្រុម Brighton ធ្វេសប្រហែសនឹកស្មានថាបាល់នោះចេញ។

កីឡាករ Adam Webster
កីឡាករ Adam Webster
១គ្រាប់របស់ Harry Kane
១គ្រាប់របស់ Harry Kane
កីឡាករ Dele Alli និង Harry Kane
កីឡាករ Dele Alli និង Harry Kane
សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ៖
ការប្រកួត Highlights (វីដេអូ Spurs TV)
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T