គួរឲ្យសរសើរ! បរិច្ចាគថវិកាទៅមន្ទីពេទ្យគន្ធបុប្ផាតាម Truemoney App ឥលូវនេះ ក្រុមហ៊ុននឹងបន្ថែម ២០០០រៀល ពីលើទៀត

//s5.kh1.co/7b/7b9a27595453f7ca1adc172999d509e8ac1d959e.jpg
សង្គម

 ២៧-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ,​ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខា-​​ធិការ​ក្រុម​ប្រឹក្សា​ជាតិគាំពារសង្គម និងប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក ឈន់ សកលនាយកផ្នែកទីផ្សារនៃក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) បានអញ្ជើញចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការប្រើប្រាស់សេវាកម្មកៀរគរនិងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជារវាងក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) និងមូលនិធិគន្ធបុប្ផាកម្ពុជា”

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីចុះហត្ថលេខាលើអនុស្សរណៈ
ពិធីចុះហត្ថលេខាលើអនុស្សរណៈ

ក្នុងឱកាសនោះ លោក ឈន់ សកលបានលើកឡើងថា៖ 

“ការចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះជាកិច្ចសហការថ្មីមួយទៀត ក្នុងការផ្ដល់នូវជម្រើសបន្ថែមជូនសប្បុរសជនដែលមានបំណងបរិច្ចាគ​ថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជាឱ្យមានលក្ខណៈកាន់តែងាយស្រួលតាមរយៈសេវាផ្ទេរប្រាក់របស់ក្រុមហ៊ុនទ្រូម៉ាន់នីនៅតាមគ្រប់ភ្នាក់ងារទាំងអស់នៅទូទាំងប្រទេសឬកម្មវិធីទ្រូម៉ាន់នី (TrueMoney App)”។  

លោកបានបន្ថែមថា៖ 

“ដើម្បីអបអរសាទរដល់កិច្ចសហការនេះក្រុមហ៊ុនទ្រូម៉ាន់នីបានផ្ដល់កម្មវិធីពិសេសជូនសប្បុរសជនទាំងអស់ដែលបានដំឡើងកម្មវិធីទ្រូម៉ាន់នី (TrueMoney App) រួចដាក់លុយទៅក្នុងគណនីនោះនិងធ្វើការបរិច្ចាគក្នុងចំនួនណាមួយទោះតិចក្ដីឬច្រើនក្ដីជូនមូលនិធិគន្ធបុប្ផាកម្ពុជាក្រុមហ៊ុននឹងរួមចំណែកបរិច្ចាគបន្ថែមចំនួន២០០០រៀលជូនមូលនិធិគន្ធបុប្ផាភ្លាមៗដែរ”។  

លោក ឈន់ សកល
លោក ឈន់ សកល

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានថ្លែងអំណរគុណគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនទ្រូម៉ាន់នី ចំពោះ​កិច្ច​សហការនេះ និងបានគូសបញ្ជាក់ថា៖ 

“ការចូលរួមបរិច្ចាគរបស់សប្បុរសជន ទោះតិចក្ដី ឬច្រើនក្ដី ជូន​មូល​និធិគន្ធបុប្ផាកម្ពុជា ពិត​ជា​មាន​សារ​សំខាន់ ក្នុងការចូលរួមគាំទ្រដល់ការព្យាបាល និងសង្គ្រោះកុមារកម្ពុជា ដើម្បីនាំមកនូវ​ភាពញញឺម​ដល់ពួកគេ​ដែលជា​អនាគត​ដ៏ភ្លឺស្វាងរបស់ជាតិ”។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ 
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ 

សូមជម្រាបជូនថាទ្រូម៉ាន់នី គឺជាក្រុមហ៊ុនទំនើបកម្មដែលផ្ដល់ដែលផ្តល់នូវសេវាទូទាត់ចល័តនៅអាស៊ីអាគ្នេយ៍ដែលបានធ្វើប្រតិបត្តិការក្នុងប្រទេសចំនួន ក្នុងតំបន់ ដែលរួមមានប្រទេសកម្ពុជាផងដែរ។ បន្ថែមពីនេះទៀត ក្រុមហ៊ុនទ្រូម៉ាន់នី ក៏បានធ្វើឱ្យអតិថិជន ដែលគណនីនៅធនាគារ អាចប្រើប្រាស់សេវាហរិញ្ញវត្ថុបានតាមរយៈ TrueMoney App និងភ្នាក់ងារទ្រូម៉ាន់នីទូទាំងប្រទេស។ ជាមួយនឹងគោលដៅ និងទស្សនៈវិស័យច្បាស់លាស់ យើងបានក្លាយជាក្រុមហ៊ុនឈានមុខមួយនៅក្នុងទីផ្សារកម្ពុជាយ៉ាងឆាប់រហ័ស ជាមួយនឹងចំនួនភ្នាក់ងារច្រើនបំផុត ដែលមានអតិថិជនច្រើនជាង ២លាននាក់ និងធ្វើប្រតិបត្តិការប្រចាំខែ ជិត៣លានប្រតិបត្តិការ។  ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកភ្នាក់ងារច្រើនជាងគេកម្ពុជា ហើយក៏មានដៃគូសហការជាច្រើន សម្រាប់ផ្តល់នូវសេវាទូទាត់ហរិញ្ញវត្ថុ ដែលមានភាពងាយស្រួល និងទាន់សម័យ៕

ពិធីចុះហត្ថលេខាលើអនុស្សរណៈ
ពិធីចុះហត្ថលេខាលើអនុស្សរណៈ
ពិធីចុះហត្ថលេខាលើអនុស្សរណៈ
ពិធីចុះហត្ថលេខាលើអនុស្សរណៈ
ពិធីចុះហត្ថលេខាលើអនុស្សរណៈ
ពិធីចុះហត្ថលេខាលើអនុស្សរណៈ
ពិធីចុះហត្ថលេខាលើអនុស្សរណៈ
ពិធីចុះហត្ថលេខាលើអនុស្សរណៈ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T