បន្ទាប់ពីប្រទេសគួកគីបិទមិនឲ្យប្រើប្រាស់គេហទំព័រវិគីភីឌាប៉ុន្មានឆ្នាំកន្លងមក ពេលនេះតុលាការកំពូលបានអំពាវនាវឲ្យដកការហាមឃាត់នេះចេញ

//s5.kh1.co/75/75a5d27288049f76587405b2103c381a2a68fcef.jpg
បច្ចេកវិទ្យា

 ២៧-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

តួកគី៖ តុលាការកំពូលរបស់ប្រទេសតួកគីបានសម្រេចថាការហាមឃាត់មិនឲ្យចូលទៅប្រើប្រាស់គេហទំព័រវិគីភីឌាគឺមិនមានលក្ខណៈស្របទៅនឹងរដ្ឋធម្មនុញ្ញឡើយ។ តុលាការបានសម្ដែងការមិនពេញចិត្តចំពោះការហាមឃាត់នេះ និងថាជាការរំលោភសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ហើយបានបញ្ជាឲ្យដកវាចេញ។ គួររម្លឹកផងដែរថារដ្ឋាភិបាលតួកគីបានហាមឃាត់គេហទំព័រនេះក្នុងឆ្នាំ២០១៧ ដោយសារការបង្ហាញថាតួកគីបានសហការជាមួយក្រុមសកម្មប្រយុទ្ធជីហាដនៅក្នុងប្រទេសស៊ីរី។ ជារឿយៗគេហទំព័រមួយចំនួនត្រូវបិទជាបណ្ដោះអាសន្ន នៅពេលតួកគីរកឃើញមាតិកាដែលបង្កើតឡើងដើម្បីរិះគន់រដ្ឋាភិបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រដ្ឋាភិបាលតួកគីបានហាមឃាត់គេហទំព័រវិគីភីឌាក្នុងឆ្នាំ២០១៧ 
រដ្ឋាភិបាលតួកគីបានហាមឃាត់គេហទំព័រវិគីភីឌាក្នុងឆ្នាំ២០១៧ 

កាលពីខែឧសភាកន្លងទៅនេះ វិគីភីឌាបានកោះហៅតួកគីទៅកាន់តុលាការសិទ្ធិមនុស្សអឺរ៉ុបជុំវិញការហាមឃាត់មួយនេះ ដោយលើកហេតុផលថាការហាមឃាត់សព្វវចនាធិប្បាយតាមអ៊ីនធឺណិតគឺបានរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ តុលាការធម្មនុញ្ញបានបោះឆ្នោតគាំទ្រ ១០សំឡេងទល់នឹង៦សំឡេង ថាការហាមឃាត់នេះគឺជាការរំលោភលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ គេរំពឹងទុកថាអាជ្ញាធរនឹងសម្រេចដកការហាមឃាត់មួយនេះចេញ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T