១ជើងឆ្វេងនេះស្រួចដូចកាំជ្រួចចឹង! ខ្សែប្រយុទ្ធ Man Utd ទាំង៣ ស៊ុតបានម្នាក់១គ្រាប់ជួយបិសាចក្រហមសងសឹក Newcastle បានសម្រេច (មានវីដេអូ)

//s5.kh1.co/16/16e216773117f922dfae9d327ca6da8c3ff4d130.jpg
កីទ្បា

 ២៧-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមបិសាចកក្រហម Manchester United ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Old Trafford ទទួលស្វាគមន៍ក្រុម​ភ្ញៀវ Newcastle United ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី១៩កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ស្ថិតិក្នុងការប្រកួតនេះ Man Utd ស៊ុតសរុបបាន១៥ជើង ចំគោលដៅ៩ដង សម្រេចទីបាន៤គ្រាប់ ចំណែកឯក្រុមភ្ញៀវ Newcastle ស៊ុតបាន៧ជើង ចំគោលដៅ២ដង ទម្លុះសំណាញ់ទីបាន១គ្រាប់។

១គ្រាប់របស់ក្រុមភ្ញៀវធ្វើបានដោយកីឡាករ Matthew Longstaff ចំណែកឯ ៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ៣រូប គឺដោយខ្សែប្រយុទ្ធសញ្ជាតិបារាំងកីឡាករ Anthony Martial ស៊ុតបាន២គ្រាប់ កីឡាករវ័យក្មេង Mason Greenwood និង Marcus Rashford សម្រេចទីបានម្នាក់១គ្រាប់។

ការស៊ុតគ្រាប់ទី១របស់ Martial
ការស៊ុតគ្រាប់ទី១របស់ Martial
១គ្រាប់របស់​ Greenwood
១គ្រាប់របស់​ Greenwood
១គ្រាប់របស់ Rashford
១គ្រាប់របស់ Rashford

ដូច្នេះក្រោយលេងចប់៩០នាទីក្រុមបិសាចក្រហម Manchester United យកឈ្នះទៅលើក្រុមសារិកាព្រៃ Newcastle United ក្នុងលទ្ធផល៤ទល់នឹង១។

តាមរយៈលទ្ធផលនេះបានជួយឲ្យក្រុមរបស់លោក Ole រំកិលឡើងមកលេខ៧ មាន២៧ពិន្ទុ ដេញពីក្រោយក្រុមលេខ៤ Chelsea ចំនួន៤ពិន្ទុ៕

តារាង Premier League
តារាង Premier League

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ​ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T