អាយុ៤៥ស្អែកខានស្អែកទៅហើយ មើលសម្រស់ព្រាប សុវត្ថិ ចុះ មិនចាស់សោះ

//s5.kh1.co/c8/c86cc6f6d98938dcb9c71ee1ad7ee390a3ac18ea.jpg
តារា & កម្សាន្ដ

 ២៦-ធ្នូ-២០១៩ ១០ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ច្រើនឆ្នាំបានកន្លងផុតទៅ បើគិតមកទល់ពេលនេះ ជាង២០ឆ្នាំទៅហើយ ដែលតារាចម្រៀងប្រុស ព្រាប សុវត្ថិ បានឈរជើងជាប់ឡើងស្អិត ក្នុងសិល្បៈ ដែលមិនសូវមានអ្នកណា អាចធ្វើបានដូចលោកទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស បើងាកមើលនូវជីវិតឯកជនរបស់លោក ក៏ទទួលបានក្តីសុខ សុភមង្គលយ៉ាងពេញទំហឹង ជាមួយនឹងភរិយា និងកូនកូនធំៗ ពេញរូបពេញរាង។ ចុះប្រិយមិត្តដឹងទេថា តើពេលនេះដែរ តើតារាម្រៀងប្រុស ព្រាប សុវត្ថិ មានអាយុប៉ុន្មានទៅ ព្រោះបើសម្លឹងមើលលោក និងកូនប្រុសទាំង៣ គឺប្រហាក់ប្រហែល សឹងតែដូចបងប្អូនទៅហើយ។

អ្វីដែលធ្វើឲ្យគេឯង ភ្ញាក់ខ្លួនព្រើតនោះគឺថា អាយុរបស់លោក ព្រាប សុវត្ថិ មិនមែនតិចនោះទេ បើចូលឆ្នាំ២០២០ ឆ្នាំក្រោយ នឹងចូល៤៥ឆ្នាំហើយ។ ប៉ុន្តែកុំមើលសម្រស់របស់លោក​ នៅតែស្រស់សង្ហា មិនចាញ់តារាផ្សេងៗ​ប៉ុន្មានឡើយ ជាមួយនឹង ការតែងខ្លួន បែបយុវវ័យ​ទាន់សម័យរបស់លោក។

ដូច្នេះហើយ ទើបពេលដើរទៅណា ឬថតរូបជុំគ្នា ជាមួយនឹងកូនប្រុសទាំង៣ គឺមើលមក ដូចជាបងប្អូនយ៉ាងដូច្នោះដែរ មិនដូចឪពុកកូនបន្តិចសោះ។ យ៉ាងណាមិញ ហ្វេនក៏បានសរសើរ នូវការថែរក្សាសម្រស់​​របស់​ព្រាប សុវត្ថិ ដែលមិនព្រមចាស់សោះ នៅតែសង្ហាដដែល៕

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T