ពិតទេ? ជនជាតិជប៉ុនម្នាក់អាចបង្កើតអំពូលភ្លើងម៉្យាង ដែលអាចឲ្យយើងដឹងពេលពីការបែកបាក់គ្នារវាងប្ដីនិងប្រពន្ធ តាមរយៈការឲ្យសញ្ញាពីអំពូលភ្លើង

//s5.kh1.co/44/4452d83c631674b0f6e2ee8614816ac1f4b27453.jpg
បច្ចេកវិទ្យា

 ២៦-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

ជប៉ុន៖ វាពិតជាពិបាកនឹងជឿណាស់ ដែលថាអំពូលភ្លើងអាចដឹងពីផ្ទៃក្នុងនៃទំនាក់ទំនងស្នេហារវាងប្ដីប្រពន្ធមួយគូណានោះ។ កាលពីថ្មីៗនេះ យោងតាមការបង្ហោះវីដេអូលើគណនី Twitt​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​er ផ្ទាល់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់ស្រ្តីជនជាតិជប៉ុនម្នាក់ឈ្មោះថា Marina Fujiwara បានបង្ហាញពីគំនិតច្នៃប្រឌិតរបស់នា​​​​​​​​​​​​​​​​​​​​​​​​​ងអំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីការបង្កើត អំពូលភ្លើងម៉្យាងដែលវាមិនត្រឹមតែជាអំពូលសម្រាប់បំភ្លឺធម្មតាប៉ុណ្ណោះទេ ថែមទាំងអាចឲ្យយើងដឹងពីទំនាក់ទំនងផ្ទៃក្នុងរបស់ប្ដីប្រពន្ធមួយគូណាបាន ដែលមានការបែកបាក់ ឬលែងលះគ្នាដោយប្រការណាមួយ បើពួកគេជាអ្នកដែលប្រើប្រាស់បណ្ដាញសង្គម ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=453,h=247,q=100/fd/fdcf9ec592428f58b97d210adb229e69470bf39d.png

ទន្ទឹមនឹនេះ Fujiwara ក៏បានរៀបរាប់អំពីដំណើការមួយចំនួននៃអំពូលនេះផងដែរថា៖

“ វាអាចឲ្យយើងដឹងបាន ដោយសារការតភ្ជាប់វាទៅកាន់អ៊ីនធឺណិតតាមរយៈការប្រើប្រាស់ឧបករណ៍មួយប្រភេទ ដែលហៅជាភាសាអង់គ្លេសថា Bridge ដែលផ្ដល់សញ្ញាឲ្យយើងដឹងតាមរយៈការលោតភ្លើងភ្លឹបភ្លែតៗ ” 

នាងបានបន្តទៀតថា យើងអាចផ្លាស់ប្ដូរពណ៌ ឬក៏ពន្លឺនៃអំពូលនោះបាន អាស្រ័យលើការកំណត់តាមរយៈការប្រើប្រាស់កម្មវិធីរបស់វា។

Fujiwara បានបន្ថែមថា សព្វថ្ងៃអំពូលនេះមិនទាន់មានលក់នៅលើទីផ្សារទេ ដោយសារវាស្ថិតក្នុងការប្រើប្រាស់សាកល្បងនៅឡើយ៕

https://s5.kh1.co/__image/w=451,h=304,q=100/16/16e52cbbe7b775bdb656973d093d8324fbe7cb45.png
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T