ក្រុមហ៊ុន Apple នឹងផ្តល់រង្វាន់១លានដុល្លារ ដល់​អ្នកដែលអាច Hac​k រាល់ឧបករណ៍ទាំងអស់របស់​​ក្រុមហ៊ុន

//s5.kh1.co/f6/f696a60761cf48908caa8c1c62f84b631d60df9e.jpg
បច្ចេកវិទ្យា

 ២៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ ថ្ងៃនេះក្រុមហ៊ុន Apple បានបើកជាផ្លូវការនូវកម្មវិធី Hack​ ដែលនឹង​ផ្តល់ប្រាក់ដល់អ្នកដែលមានសមត្ថភាព​អាចរក​បញ្ហាចន្លោះប្រហោងសុវត្ថិភាពនៅក្នុងឧបករណ៍​របស់ក្រុមហ៊ុនទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះមានឈ្មោះថា Apple Security Bounty ​កម្មវិធីនេះគឺជាការពង្រីកគម្រោង​របស់ក្រុមហ៊ុន Apple ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៦ ដើម្បីព្យាយាមស្វែងរកគុណវិបត្តិនៃប្រព័ន្ធសុវត្ថិភាពលើទូរស័ព្ទដៃ iPhone របស់ក្រុមហ៊ុន Apple ។

កំណែថ្មីនៃកម្មវិធីនេះនឹងរួមបញ្ចូលជាលើកដំបូងដូចជា iPad, កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ, Apple TV និង Apple Watch ។

ក្រុមហ៊ុន Apple បានប្រកាសពីការពង្រីកនេះនៅខែសីហាក្នុងសន្និសីទសន្តិសុខ Black Hat នៅទីក្រុង Las Vegas ។

ក្រុមហ៊ុនកំពុងផ្តល់រង្វាន់ជាច្រើនដល់អ្នកដែលរកឃើញ​កំហុស ដែលវាជាការជះឥទ្ធិពលលើឧបករណ៍ជាច្រើន ហើយពួកគេនឹងចំណាយប្រាក់បន្ថែម ៥០ ភាគរយសម្រាប់កំហុសដែលរកឃើញនៅក្នុងកម្មវិធីណាមួយដែល​ស្ថិតក្នុងប្រភេទ Beta។

ដើម្បីជាលក្ខណៈគ្រប់គ្រាន់សម្រាប់រង្វាន់អ្នក Hacker ឬអ្នកស្រាវជ្រាវសុវត្ថិភាព ពួកគេនឹងត្រូវដាក់សេចក្តីពិពណ៌នាលំអិតនៃកំហុសឬចន្លោះប្រហោងទាំងនោះរួមជាមួយលក្ខខណ្ឌផ្សេងៗ ដែលជាមូលហេតុឱ្យឧបករណ៍នេះស្ថិតក្នុងស្ថានភាពដែលរងផលប៉ះពាល់។

រង្វាន់១លានដុល្លារនឹងក្លាយជារបស់អ្នកដែលអាច Hack ចូលឧបករណ៍​របស់ក្រុមហ៊ុន Apple បាន
រង្វាន់១លានដុល្លារនឹងក្លាយជារបស់អ្នកដែលអាច Hack ចូលឧបករណ៍​របស់ក្រុមហ៊ុន Apple បាន

រង្វាន់​លេខ១គឺចំនួន ១ លានដុល្លារនឹងផ្តល់ជូនអ្នក​ដែលអាច Hack ចូលដោយ​មិនបាច់ចុចអ្វីទាំងអស់​ ​គឺមានន័យថា វាអាចឱ្យនរណាម្នាក់គ្រប់គ្រងលើឧបករណ៍របស់មនុស្សម្នាក់ទៀតដោយមិនចាំបាច់ម្ចាស់ដើមចុចលើ Link ផ្ទុកមេរោគ ឬ បើកផ្ទាំង Window ។

ការលួចចូលប្រព័ន្ធសុវត្ថិភាពទាំងនេះអាចកើតឡើងរវាងឧបករណ៍ពីរ ដែលប្រើប្រាស់បណ្តាញអ៊ីនធឺណិតដូចគ្នាតែមួយ។

Apple បានចាប់បើកដំណើរឱ្យក្រុម Hacker ចូលរកបញ្ហាចន្លោះប្រហោងរបស់ខ្លួន
Apple បានចាប់បើកដំណើរឱ្យក្រុម Hacker ចូលរកបញ្ហាចន្លោះប្រហោងរបស់ខ្លួន

ពួកវាក៏អាចកើតមានផងដែរ តាមរយៈការប្រាស្រ័យទាក់ទងដោយការប្រើប្រាស់អ៊ីនធឺណិត (Wireless) រវាងឧបករណ៍ដែលនៅជិតគ្នា។

រង្វាន់ផ្សេងទៀតមានចាប់ពី ២៥,០០០ ទៅ ៥០០,០០០ ដុល្លារ  ដែលរួមបញ្ចូលទាំងអ្នកដែល​លួច​ចូលក្នុងប្រព័ន្ធសោរសុវត្ថិភាព ​គណនី iCloud ​ផងដែរ៕

Apple បានចាប់បើកដំណើរឱ្យក្រុម Hacker ចូលរកបញ្ហាចន្លោះប្រហោងរបស់ខ្លួន
Apple បានចាប់បើកដំណើរឱ្យក្រុម Hacker ចូលរកបញ្ហាចន្លោះប្រហោងរបស់ខ្លួន
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T