កំពូលអ្នកវិភាគកីឡាលោក Charlie Nicholas ព្យាករណ៍ថា Liverpool នឹងស្គាល់រសជាតិចាញ់ជាលើកដំបូងក្នុងក្របខណ្ឌ Premier League ក្រោមថ្វីជើងក្រុមមួយនេះ

//s5.kh1.co/9d/9db5a5deb7d26bc26d3e980caa5c2f01fa02f3b6.jpg
កីទ្បា

 ២៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកវិភាគកីឡាប្រចាំទូរទស្សន៍ Skysports លោក Charlie Nicholas យល់ឃើញថាក្រុមហង្សក្រហម Liverpool អាចនឹងស្គាល់រសជាតិចាញ់ជាលើកដំបូងក្នុងក្របខណ្ឌ Premier League ក្រោមថ្វីជើងក្រុម Leicester City នៅយប់នេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ក្រុម Leicester City
  ក្រុម Leicester City

បច្ចុប្បន្ន Liverpool ជាក្រុមដែលឈរកំពូលតារាង បន្ទាប់ពីធ្វើការប្រកួតមិនដែលស្គាល់ថាពាក្យចាញ់ ក្នុងនោះពួកគេឈ្នះ១៦ដង និងស្មើ១ដង រកបាន៤៩ពិន្ទុនិងនៅសល់១ប្រកួតទៀតក្នុងដៃ ខណៈក្រុមលេខ២ Leicester City ១៨ប្រកួតកន្លងទៅ ឈ្នះ១២ដង ស្មើ៣ដងនិងចាញ់៣ដង ដេញពីក្រោយក្រុមហង្សក្រហម១០ពិន្ទុ។

ជាមួយគ្នានេះដែរក្រុម Leicester ប្រកួតមិនដែលចាញ់នោះទេក្នុងទឹកដីរបស់ពួកគេរដូវកាលនេះ ហើយលោក Nicholas មានអារម្មណ៍ថាក្រុមលោក Rodger នឹងអាចផ្ដល់មេរៀនចាញ់ជាលើកដំបូងទៅដល់ក្រុម Liverpool បានដោយលោកនិយាយថា៖

លោក Nicholas
លោក Nicholas

"ខ្ញុំមើលមិនឃើញថា Liverpool នឹងប្រើលេសនឿយហត់ឬធ្វើដំណើរច្រើននោះទេ តែខ្ញុំគិតថា Leicester នឹងចាប់យកបញ្ហាទាំងនេះបង្វែរជាប្រយោជន៍ក្នុងការប្រកួត។ កម្លាំងនឹងអាចជាបញ្ហាធំសម្រាប់ក្រុម Liverpool ហើយពួកគេប្រហែលជាអាចលេងទប់ច្រើនរង់ចាំឱកាសវាយបក។ Liverpool អាចនឹងចាញ់ដោយសារបញ្ហាខាងលើ ហើយខ្ញុំគិតថាការប្រកួតនឹងកើតឡើងរបៀបនេះ៕"

ប្រភពcaughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T