ជាធម្មតាប៉ូលិសតែងតែមានភារៈកិច្ច ជួយរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព​ ជូនប្រជាជន តែផ្ទុយទៅវិញ នៅឯប្រទេសចិន មាន​ប៉ូលិសមួយរូប បានអាងខ្លួនជាប៉ូលិស បានបើករថយន្តល្មើសច្បាប់ហើយ បានបុកស្រ្តីចំណាស់ ម្នាក់ទៀត។ ហេតុការនេះ បានធ្វើអោយប្រជាជនជាច្រើន មានការខឹងសម្បារយ៉ាងខ្លាំង ពួកគេក៏បាន បង្ខំប៉ូលិសម្នាក់នោះ អោយចេញពីឡានដើម្បីដោះស្រាយ ប៉ុន្តែគាត់មិនព្រមចេញទេ ថែមទាំងទូរស័ព្ទហៅប៉ូលិសផ្សេង ទៀតមកជួយការពារទៀតផង ប្រហែលជាប៉ុន្មាននាទីក៏មាន ប៉ូលិសមកយកគាត់ចេញពីឡាន ហើយទុកឡានចោលនៅទីនោះ។ ប្រជាជនទាំងនោះក៏បានវាយ កំទេចរថយន្តរបស់គាត់ ហើយមានអ្នកខ្លះបានរិះគន់ ប៉ូលិសមួយរូបនោះយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា ហេតុការនេះមិនបានបង្កអោយ មានរបួសទេ ហើយ ស្រ្តីចំនាស់ដែលត្រូវប៉ូលិសបុក ក៏ត្រូវបានប្រជាជនហៅឡានពេទ្យ មកជួយសង្គ្រោះដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះប៉ូលិសមួយរូបនេះ? សូមចុច Add Commentដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]