ក្រុមហ៊ុន Urban Village និង​ Prestige Homes Cambodia នឹងរៀបចំការប្រកួតបាល់ទាត់មិត្តភាពដ៏អស្ចារ្យមួយរវាងក្រុមកម្ពុជា (ព្រះខ័នរាជស្វាយរៀង) និងក្រុមម៉ាកាវ​ (MUST CPK) នៅចុងឆ្នាំ២០១៩ នេះ!

//s5.kh1.co/f2/f2db5c724ed39f2cf6077f9fd4351d8db9c26852.jpg
កីទ្បា

 ២៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ត្រូវនឹងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ ក្រុមហ៊ុន Urban Village និង​ Prestige Homes Cambodia នឹងមានរៀបចំការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុមកម្ពុជា (ព្រះខ័នរាជស្វាយរៀង) និងក្រុមម៉ាកាវ​ (MUST CPK) នៅតារាងបាល់ទាត់ Urban Village ចាប់ពីម៉ោង៦ល្ងាចតទៅ ដែលនេះគឺជាការប្រកួតបាល់ទាត់ដ៏ធំមួយ និងអស្ចារ្យបំផុតនៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើងបានសង្កេតឃើញថា កីឡាបាល់ទាត់ គឺជាកីឡាមួយប្រភេទដែលពិតជាពេញនិយមបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិត Raymond Choi ជាប្រធានក្រុមហ៊ុន Prestige Homes Cambodia បានលើកឡើងថា៖

«គោលបំណងនៃការ​ប្រកួតបាល់ទាត់នេះ គឺធ្វើឡើងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងបង្កើតទំនាក់ទំនងឲ្យកាន់តែប្រសើរ និងបន្តភាពរីកចម្រើនជាមួយគ្នានៅថ្ងៃខាងមុខបន្តទៀត»។

គួររំលឹកផងដែរថា ក្រុមហ៊ុន​ Prestige Homes Cambodia (www.prestigehomeskh.com) ធ្លាប់បានឈ្នះពានរង្វាន់ “ភ្នាក់ងារលក់អចលនទ្រព្យដ៏ល្អបំផុតក្នុងឆ្នាំ២០១៩” ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Squarefoot Best of the Best ក៏ដូចគ្នានឹងក្រុមហ៊ុន Urban Village ក៏បានឈ្នះពានរង្វាន់ដូចគ្នា​ គឺពានរង្វាន់ “ការអភិវឌ្ឍខុនដូដ៏ល្អបំផុត” នៅតំបន់អាស៊ីក្នុងកម្មវិធីប្រគល់ពានរង្វាន់ផ្នែកអចលនទ្រព្យ។

ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុមកម្ពុជា 
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុមកម្ពុជា 

យ៉ាងណក្តី ក្រុមហ៊ុនទាំងពីរក៏កំពុងតែសហការគ្នាបានយ៉ាងល្អ និងជិតស្និទ្ធជាខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ ហើយខិតខំផ្សព្វផ្សាយពីសក្តានុពលរបស់ខ្លួនទៅកាន់ទីផ្សារទាំងក្នុងស្រុក និងទីផ្សារអន្តរជាតិ ដើម្បីភាពជោគជ័យរបស់ខ្លួននៅពេលអនាគតផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនទាំងពីររវាង Urban Village និង Prestige Homes Cambodia ក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់របស់​ប្រទេសកម្ពុជាផងដែរ ដូចជា រៀបចំការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិដ៏អស្ចារ្យមួយរវាងក្រុមកម្ពុជា (ព្រះខ័នរាជស្វាយរៀង) និងក្រុមម៉ាកាវ​ (MUST CPK) ដែលនឹងប្រព្រឹត្តឡើងនៅចុងខែធ្នូផងដែរ។

ក្រៅពីនេះ ក្រុមហ៊ុន Urban Village ​ក៏មានមជ្ឈមណ្ឌល “Factory Phnom Penh” មួយធំដ៏ជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាកន្លែងសម្រាប់កម្សាន្ត និងរៀបចំកម្មវិធីផ្សេងៗ​ដូចជា សិក្ខាសិលា និងវគ្គបណ្តុះបណ្តាលជាដើម។ ក្រុមហ៊ុន Urban Village ក៏នឹងមានរៀបចំសិក្ខាសាលាស្តីពី «វិធីសាស្រ្តក្នុងការបង្កើនប្រាក់ចំណូលទេ្វដងក្នុងឆ្នាំ២០២០» ដែលនឹងត្រូវធ្វើការចែករំលែកដោយអ្នកជំនាញមកពីសហរដ្ឋអាមេរិក ជប៉ុន និងហុងកុង ក្នុងវិស័យ Forex ដើម្បីឲ្យភ្ញៀវចូលរួមទាំងអស់បានយល់ដឹងអំពីវិធីសាស្ត្រដ៏អស្ចារ្យផ្សេងៗ ដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើននៅក្នុងឆ្នាំ២០២០ ដែលសិក្ខាសាលានេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ១រសៀល រហូតដល់ម៉ោង ២:៣០រសៀល ថ្ងៃទី២៨ និង២៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលសន្និបាតរបស់ Urban Village

នៅក្នុងសិក្ខាសាលានេះ ក៏នឹងមានការចូលរួមឧបត្ថម្ភធំដោយក្រុមហ៊ុនផ្សេងៗមានដូចជា Cambodian Derivatives Exchange (CDX), Goldwell Capital និង Golden FX Link Capital ដែលពួកគេនឹងនាំវិនិយោគិនផ្នែកហិរញ្ញវត្ថុជាច្រើននាក់មកចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីយល់បន្ថែមពីការវិនិយោគទុនទៅលើទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងព្រឹត្តិការណ៍នោះដែរ ក្រុមហ៊ុន Urban Village ក៏នឹងធ្វើសន្និសីទកាសែតនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ២:៣០ រសៀលដល់ម៉ោង៣រសៀល ដោយអមជាមួយនឹងវត្តមានកំពូលតារាចម្រៀងរ៉េបដ៏ល្បីក្នុងប្រទេសកម្ពុជា លោក G-Devith និងតារាចម្រៀង ក៏ដូចជាតារាសម្តែងដ៏ល្បីឈ្មោះលោក នីកូ ក៏នឹងធ្វើការបង្ហាញខ្លួនក្នុងចូលរួមសម្ដែងនៅក្នុងព្រឹត្តិការណ៍នេះចាប់ពីម៉ោង ៣ រសៀល នៅកន្លែងដាក់តាំងបង្ហាញខុនដូរបស់ Urban Village ផងដែរ។

ជាមួយនឹងការចូលរួមដែលមានរយៈពេល២ថ្ងៃនេះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ទទួលបានចំណេះដឹងពីការចូលរួមក្នុងសិក្ខាសាលា​ ទស្សនាការប្រកួតបាល់ទាត់  រីករាយទស្សនាការច្រៀងផ្ទាល់ និងក្បាច់​រាំ​ដ៏​អស្ចារ្យ​ពីតារាចម្រៀងប្រចាំប្រទេសកម្ពុជា​ ញុំាអាហារនិងភេសជ្ជៈបានដោយសេរី និង​សកម្មភាព​កម្សាន្ត​សប្បាយៗ​ជាច្រើន​ទៀត​។

សម្រាប់ព័ត័មានលម្អិតពីការចូលរួមការប្រកួតដ៏អស្ចារ្យនេះ សូមទំនាក់ទំនងមកកាន់លោក ធាន វង្សវិចិត្រ តាមរយៈលេខទូរស័ព្ទ 010 75 1191៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T