តោះមកមើលពីរបៀបមើលសូរ្យគ្រាសប្លែកៗនិងច្នៃប្រឌិតក្នុងថ្ងៃនេះ

//s5.kh1.co/42/42c465c71d8c0b9b31ab9611b2d5042e03cbbe09.jpg
សង្គម

 ២៦-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ សូរ្យគ្រាសដែលមានរយៈពេល៣ម៉ោងនិង៤៤នាទីបានឆ្លងកាត់តំបន់មួយចំនួននៅទ្វីបអាស៊ីក្នុងថ្ងៃនេះ ហើយមានមនុស្សរាប់លាននាក់ចាំឈរផ្ដិតយកទិដ្ឋភាពដ៏កម្រនេះផងដែរ។ សូរ្យគ្រាសគឺជាបាតុភូតធម្មជាតិមួយដ៏កម្រដែលកើតឡើងនៅពេលថ្ងៃ ដោយសារដំណើរគោលចរនៃព្រះចន្ទឆ្លងកាត់ចន្លោះផែនដីនិងព្រះអាទិត្យ ហើយស្រមោលរបស់ព្រះចន្ទជះមកលើតំបន់ណាមួយនៅលើផែនដី។ គួររម្លឹកផងដែរថាសូរ្យគ្រាសមួយនេះគឺអាចមើលឃើញនៅកម្ពុជាយើងដែរ ហើយអតិបរិមានៃសូរ្យគ្រាសមួយនេះនៅក្នុងប្រទេសកម្ពុជាគឺ៦១.៥% ប៉ុន្តែអតិបរិមាប៉ុណ្ណេះមិនអាចធ្វើឲ្យផ្ទៃមេឃរបស់ប្រទេសយើងប្រែជាងងឹតបានឡើយ។ ចំពោះអ្នកដែលរង់ចាំមើលបាតុភូតដ៏កម្រមួយនេះគឺមិនអាចមើលវាដោយភ្នែកទទេបានទេ ប៉ុន្តែត្រូវរកឧបករណ៍ជំនួយដើម្បីការពារភ្នែករបស់អ្នកពីពន្លឺព្រះអាទិត្យ។ តោះឥឡូវមកមើលពីរបៀបមើលសូរ្យគ្រាសប្លែកៗនិងច្នៃប្រឌិតរបស់ប្រជាជននៅក្នុងតំបន់អាស៊ីរបស់យើង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ក្មេងៗសិស្សសាលាមួយក្រុមច្នៃឧបករណ៍ដោយខ្លួនឯងដើម្បីមើលសូរ្យគ្រាស

https://s5.kh1.co/__image/w=650,h=390,q=100/c9/c922afb405cfb84264ec74aafd1583ad35d80b43.jpg

២. អ្នកភូមិមួយនេះប្រើប្រាស់ឧបករណ៍គ្រប់ប្រភេទដើម្បីមើលសូរ្យគ្រាស

https://s5.kh1.co/__image/w=650,h=433,q=100/b0/b08fe6c0cf6538c1c12216a612a80080528051a0.jpg

៣. គ្មានឧបករណ៍ទំនើបដូចគេ ហ្វីលកាំរស្មីអិចជួយបាន

https://s5.kh1.co/__image/w=650,h=390,q=100/98/9898e048d264ae203d8ca7276d173d3a23c1f09a.jpg

៤. បើខ្លាចប៉ះពាល់ដល់ភ្នែកខ្លាំង អាចមើលវាបានតាមរយៈស្រមោលដែលឆ្លុះតាមមែកឈើ

https://s5.kh1.co/__image/w=650,h=867,q=100/20/20b74a974ce50d4d8bbf8e6a064f2c16e46cc9e9.jpg

៥. មួយនេះក៏អ៊ីចឹង ពិតជាមានការច្នៃប្រឌិតខ្ពស់ក្នុងការផ្ដិតយករូបភាពសូរ្យគ្រាសមែន

https://s5.kh1.co/__image/w=650,h=434,q=100/02/020b2fb348b6a274f8c7168355056f2ecd0f9a1f.jpg

៦. ពាក់វ៉ែនតាការពារប៉ុណ្ណឹងហើយ នៅតែមើលសូរ្យគ្រាសតាមកែវឆ្លុះទៀត

https://s5.kh1.co/__image/w=650,h=488,q=100/9d/9d2a92978cfbd39a68c7b607824d6c27c9565875.jpg

៧. លោកអ៊ុំម្នាក់នេះក៏មានវិធីសាស្ត្រមិនណយដែរ

https://s5.kh1.co/__image/w=650,h=433,q=100/26/261fad5920f0af38edd8740d633c8a4492e8ad55.jpg

៨. មកមើលសូរ្យគ្រាស ឬក៏មកដេក?

https://s5.kh1.co/__image/w=650,h=425,q=100/ee/ee1f6a683e4228e74685b33615aa94ca296609ff.jpg

៩. ឧបករណ៍ផ្សេងៗអាចប្រើបានតែម្នាក់ ប៉ុន្តែហ្វីលកាំរស្មីអិចមួយអាចប្រើបានគ្នាច្រើននាក់

https://s5.kh1.co/__image/w=650,h=433,q=100/7a/7a7df38e90acc5cbefa1506eb3c40acc6b337e65.jpg

១០.​ សូរ្យគ្រាសងងឹតពេក ដូច្នេះត្រូវការពិលជំនួយ

https://s5.kh1.co/__image/w=650,h=488,q=100/a5/a5d10b32d84184ce3a922476760ed3d12783c9d9.jpg

១១. តកាណុងប៉ុណ្ណឹងហើយ បើនៅតែមើលមិនច្បាស់ទៀត មិនដឹងនិយាយថាម៉េចទៀតទេ!

https://s5.kh1.co/__image/w=650,h=867,q=100/65/65bd4c480cf27751e11ae30e7e8559a644a74177.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T