បានមែនដឹងតែកប់ហើយ! កុំឲ្យស្ងាត់ Leicester ទៅលួចចាប់ចិត្ត កីឡាករម្នាក់របស់ Juventus

//s5.kh1.co/05/0593d26b726ff429f094ea17f92bbbaddd25d934.jpg
កីទ្បា

 ២៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ជើងឯកក្របខណ្ឌ Premier League រដូវកាល ២០១៥-២០១៦ Leicester City បាននឹងកំពុងតែចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពាររបស់ Juventus កីឡាករ Daniele Rugani នៅទីផ្សារខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Daniele Rugani
កីឡាករ Daniele Rugani

ក្លិបកញ្រ្ឆោងខៀវធ្វើបានល្អខ្លាំងនៅរដូវកាលនេះ ដោយកំពុងឈរនៅចំណាត់ថ្នាក់លេខ២បណ្ដោះអាសន្នក្នុងក្របខណ្ឌ Premier League តាមពីក្រោយក្រុមកំពូលតារាង Liverpool។

បើតាមកាសែត Daily Telegraph អ្នកចាត់ការទូទៅរបស់ Leicester លោក Brendan Rodgers បានដាក់ការចង់បានមកលើកីឡាករជម្រើសជាតិអ៊ីតាលី Rugani ដើម្បីយកមកពង្រឹងបន្ថែមខឿនការពាររបស់ក្រុមលោក។

លោក Brendan Rodgers 
លោក Brendan Rodgers 

Leicester ត្រូវបានគេមើលឃើញថាអាចនឹងមានភាគរយខ្ពស់ក្នុងការនាំយក Rugani មកលេងនៅទឹកដីអង់គ្លេស ដោយសារតែខ្សែការពាររូបនេះមិនសូវជាមានឱកាសចូលលេងនោះទេក្រោមការដឹកនាំរបស់លោក Maurizio Sarri ដោយនៅរដូវកាលនេះ គេទើបតែបង្ហាញខ្លួនលើវាលស្មៅបាន១ប្រកួតប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា Juventus បានចំណាយប្រាក់ត្រឹមតែ ៥លានអឺរ៉ូប៉ុណ្ណោះកាលពីឆ្នាំ២០១៥ ដើម្បីនាំយក Rugani ពីក្លិប Empoli មកចូលរួមជាមួយ៕

កីឡាករ Daniele Rugani
កីឡាករ Daniele Rugani

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T