​ព្យុះ​ Phanfone ​បានសម្លាប់មនុស្ស​​១៣នាក់ ចំថ្ងៃបុណ្យ​ណូអែល

//s5.kh1.co/11/118f8ca3bf7f27a404989deaf8010a30acb70ba6.jpg
សង្គម

 ២៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ព្យុះទីហ្វុង Phanfone បានបោកបក់កាលពីល្ងាចថ្ងៃអង្គារ​ក្នុងល្បឿន១៩០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបាននាំមកទាំង​ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ទៀតផង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សជាង ៥៨,០០០ នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេមុនពេលព្យុះបានមកដល់ ជើងហោះហើរជាច្រើនត្រូវបានលុបចោល ខណះមនុស្សជាង ១៥,០០០ នាក់បានចាកចេញពីកំពង់ផែ​ ​ស្របពេលការធ្វើដំណើរតាមផ្លូវទឹកត្រូវបានផ្អាក​។

មនុស្សរាប់​ពាន់នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង
មនុស្សរាប់​ពាន់នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង

ខេត្តដែលមានមនុស្ស​ស្លាប់​ច្រើនគឺខេត្តភាគ​ Capiz, Iloilo និង Leyte ។ នេះរាប់បញ្ចូលទាំងក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់​​ដែលត្រូវបានចរន្តអគ្គិសនីឆក់​ស្លាប់​ ហើយ​មនុស្សផ្សេងទៀតស្លាប់ដោយ​ដើមឈើបាក់សង្កត់លើនិងគ្រោះថ្នាក់ចរាចរណ៍។

បណ្តាញទូរទស្សន៍ ABS-CBN របស់ហ្វីលីពីនបានរាយការណ៍ថា សមាជិកមួយគ្រួសារបានស្លាប់ទាំងអស់ដោយសារទឹកជំនន់បានជន់លិចភ្លាមៗ​ ស្របពេលដែលពួកគេព្យាយាមរកផ្លូវធ្វើដំណើរទៅកាន់ទីខ្ពស់។

ព្យុះ Phanfone បាន​បោកបក់កាលពីល្ងាចថ្ងៃអង្គារ
ព្យុះ Phanfone បាន​បោកបក់កាលពីល្ងាចថ្ងៃអង្គារ

ព្យុះទីហ្វុងបានធ្វើដំណើរឆ្លងកាត់ពីប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃពុធ ​ហើយឆ្ពោះទៅភាគខាងលិច ដោយ​វាបានបន្សល់ទុកឱ្យមានមនុស្សស្លាប់និងការខូចខាតទ្រព្យសម្បត្តិជាច្រើន៕

ដើមឈើជាច្រើន ត្រូវបាក់រលំ
ដើមឈើជាច្រើន ត្រូវបាក់រលំ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T