កម្ររកណាស់! ស្រ្តីម្នាក់បានរ៉ាប់រងទទួលសត្វឆ្មាអានាថា ២៥០ក្បាលមកចិញ្ចឹមទោះត្រូវចំណាយលុយផ្ទាល់ខ្លួនក៏ដោយ

//s5.kh1.co/d4/d4716731a4d14da7130afc867d341156a0dd1936.jpg
សង្គម

 ២៦-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ ក្នុងសង្គមបច្ចុប្បន្ន គេឃើញមានមនុស្សភាគច្រើនចូលចិត្ត និងស្រលាញ់សត្វចិញ្ចឹមណាស់ តែអ្នកខ្លះបានត្រឹមតែ ថតរូបដើម្បីបង្ហោះក្នុងបណ្ដាញសង្គមក៏មាន។ ផ្ទុយទៅវិញ ស្រី្តមេផ្ទះ ជនជាតិឥណ្ឌូនេស៊ីម្នាក់មានឈ្មោះថា ឌីតា បានលះបង់ទាំងពេលវេលា និងប្រាក់កាសផ្ទាល់ខ្លួន ដើម្បីសង្គ្រោះជីវិតសត្វឆ្មាដែលគ្មានទីពឹងចំនួន ២៥០ ក្បាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឌីតា នាងគឺជាមនុស្សម្នាក់ដែលស្រលាញ់ការចិញ្ចឹមសត្វតាំងតែពីនាងនៅក្មេងមកម្ល៉េះ ហើយសព្វថ្ងៃនាងក៏នៅតែបន្តវាដដែល ដោយបានរ៉ាប់រងទទួលចិញ្ចឹមសត្វឆ្មាដែលមិនមានម្ចាស់នៅក្នុងតំបន់ដែលនាងរស់នៅផងដែរ។ ឌីតា ត្រូវចំណាយលុយចំនួន ១ លាន រ៉ូពី (ជាង ៧០ ដុល្លារ ) ក្នុងមួយខែៗ សម្រាប់អាហារ និងការព្យាបាលផ្សេងៗ ព្រមទាំងជួលមនុស្ស ៥ នាក់ដើម្បីមកសម្អាតផ្ទះពីរដងក្នុងមួយខែទៀតផង។ នាងក៏បានបន្តថា នាងមិនយកសត្វឆ្មាណាដែលមានសុខភាពល្អមកចិញ្ចឹមនោះឡើយ គឺយកតែឆ្មាណាដែលពិការ ឬមានជំងឺមកចិញ្ចឹមតែប៉ុណ្ណោះ៕

ឌីតា រួមទាំងឆ្មារបស់នាង
ឌីតា រួមទាំងឆ្មារបស់នាង
ឌីតា រួមទាំងឆ្មារបស់នាង
ឌីតា រួមទាំងឆ្មារបស់នាង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T