វ័យ៣៥ឆ្នាំហើយតែ Iniesta នៅស៊ុតពីលើដំបូលទូកចូលទីម៉ាឆ្ងាញ់ជួយ Vissel Kobe ឡើងវគ្គផ្ដាច់ព្រ័ត្រពាន Emperor’s Cup (មានវីដេអូ)

//s5.kh1.co/db/db6abd169dcf440b04b5dbc24b3d31aace77a7db.jpg
កីទ្បា

 ២៦-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ជប៉ុន៖ អតីតខ្សែបម្រើប្រយុទ្ធក្រុម Barcelona កីឡាករ Andres Iniesta ទោះជាមានវ័យ៣៥ឆ្នាំទៅហើយ នៅតែអាចបង្ហាញសមត្ថភាពបញ្ចប់ទីបានយ៉ាងល្អដដែល ក្រោយបង្ហាញថ្វីជើងស៊ុតគ្រាប់ទី១ពីលើដំបូលទូកបញ្ចូលទីឲ្យក្រុម Vissel Kobe កំឡុងពេលប្រកួតទល់នឹងក្រុម Shimizu S-Plus ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Emperor’s Cup ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Andres Iniesta
  កីឡាករ Andres Iniesta

ក្នុងការប្រកួតនេះដែរ ក្រោយលេងអស់៩០នាទីក្រុម Vissel Kobe បានយកឈ្នះទៅលើក្រុម Shimizu S-Plus ក្នុងលទ្ធផល ៣ទល់នឹង១។

តាមរយៈលទ្ធផលនេះ បានជួយឲ្យក្រុម Vissel Kobe ទទួលបានកៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រដែលនឹងត្រូវប្រកួតជាមួយក្រុម Kashima Antlers នៅថ្ងៃទី១ ខែមករាខាងមុខ។

  កីឡាករ Andres Iniesta
  កីឡាករ Andres Iniesta

គួរឲ្យដឹងដែរថា Iniesta បានផ្ទេរពី Barca ទៅចូលរូមជាមួយនឹងក្រុម Vissel Kobe តាំងពីខែកក្កដាឆ្នាំ២០១៨មកម៉្លេះ ដោយបង្ហាញខ្លួនសរុបបាន៣៩ប្រកួត ស៊ុតបញ្ចូលទីបាន១០គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៩ដង៕

សូមទស្សនាវីដេអូដែល Iniesta ស៊ុតបញ្ចូលទីខាងក្រោមនេះ៖

ប្រភពcaughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T