មិននឹកស្មាន! បែកធ្លាយ មុនមកលេងឲ្យ Juventus គឺ Ronaldo ស្ទើរតែផ្លាស់ទៅ ក្លិបយក្សមួយនេះទៅហើយ

//s5.kh1.co/e1/e1dc8a880bdc930c12bbc8182bc4ac5259bdbce7.jpg
កីទ្បា

 ២៦-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ស្ទើរតែផ្លាស់ទៅចូលរួមជាមួយ AC Milan ទៅហើយមុនពេលដែលគេផ្លាស់មក Juventus នេះបើតាមការឲ្យដឹងរបស់អតីតនាយកផ្នែកកីឡារបស់ AC Milan លោក Massimiliano Mirabelli។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់បានធ្វើឲ្យមានរឿងភ្ញាក់ផ្អើលមួយកាលពីឆ្នាំ២០១៨ ក្រោយផ្លាស់ពី Real Madrid មកចូលរួមជាមួយក្លិបជើងឯកអ៊ីតាលី Juventus ក្នុងតម្លៃខ្លួន ១០០លានអឺរ៉ូ។ យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះអាចនឹងផ្លាស់មក AC Milan ទៅហើយនៅពេលនោះ បើសិនជាប្រធានក្លិបលោក Li Yonghong នាពេលនោះមិនជំទាស់។

ថ្លែងប្រាប់ទូរទស្សន៍មួយក្នុងប្រទេសអ៊ីតាលីលោក Massimiliano Mirabelli បាននិយាយថា៖

“វាគឺជាអ្វីដែលយើងបាននិយាយជាមួយ Jorge Mendes (ភ្នាក់ងាររបស់ Ronaldo)។ ពួកយើងបានព្យាយាមនាំយក Ronaldo ប៉ុន្តែនៅពេលនោះម្ចាស់ក្លិបចិនបានបដិសេធទៅលើរឿងនេះ។ បើសិនជាម្ចាស់ក្លិបបច្ចុប្បន្នដឹកនាំនៅពេលនោះ ច្បាស់ណាស់ CR7 នឹងក្លាយជាកីឡាកររបស់ AC Milan។”

លោក Massimiliano Mirabelli 
លោក Massimiliano Mirabelli 

បច្ចុប្បន្នក្លិប AC Milan កំពុងតែស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មីជនជាតិអាមេរិក ក្រោយលោក Li Yonghong បានដកខ្លួនចេញកាលពីខែកក្កដា ឆ្នាំ២០១៨។

គួរឲ្យដឹងដែរថា ក្រោយផ្លាស់ពី Real Madrid មកចូលរួមជាមួយ Juventus កាលពីរដូវក្ដៅឆ្នាំ២០១៨ Ronaldo ចូលលេងឲ្យសេះបង្កង់បាន ៦២ប្រកួត និងរកគ្រាប់បាល់បានចំនួន៤០គ្រាប់ ព្រមទាំងជួយឲ្យ Juventus ឈ្នះពានលីគកំពូលអ៊ីតាលីរដូវកាលមុនផងដែរ៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T