រុស្ស៊ីបង្អួតអាវុធប្រល័យលោកថ្មីដែលមានល្បឿនលឿនជាងសំឡេង

//s5.kh1.co/23/23ad6c5cc22b393016f32e20d07ba67d08e48c07.jpg
បច្ចេកវិទ្យា

 ២៦-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

រុស្ស៊ី៖ កាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានបង្អួតអាវុធទំនើបចុងក្រោយនិងប្លែកខុសគេ ហើយលោកបានបោះពាក្យសម្ដីទៅកាន់បណ្ដាប្រទេសផ្សេងទៀតថាឲ្យព្យាយាមរត់តាមពួកគាត់។ ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាក្រសួងការពារជាតិរុស្ស៊ី លោកពូទីនបានបន្តទៀតថាគ្មានប្រទេសណាមានអាវុធដែលមានល្បឿនលឿនជាងសំឡេងនោះទេ មានតែយើងប៉ុណ្ណោះដែលធ្វើវាបានមុនគេ។ ដូចគ្នានឹងរុស្ស៊ីដែរ អាមេរិកនិងចិនក៏កំពុងធ្វើការលើគម្រោងនេះដែរ។​ នៅដើមឆ្នាំនេះប្រទេសចិនបាននិយាយថាកំពុងធ្វើតេស្តសាកល្បងយន្តហោះដែលមានល្បឿនលឿនជាងសំឡេង ហើយចំណែកកងទ័ពអាកាសរបស់អាមេរិកវិញបានផ្ដល់កិច្ចសន្យាឲ្យក្រុមហ៊ុន Lockheed Martin ដើម្បីអភិវឌ្ឍមីស៊ីល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកពូទីននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី២៤ខែធ្នូ
លោកពូទីននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី២៤ខែធ្នូ

កាលពីឆ្នាំមុន លោកពូទីនបាននិយាយស្រដៀងគ្នាដែរថាប្រព័ន្ធមីស៊ីលដែលមានល្បឿនលឿនជាងសំឡេងនឹងបង្ហាញខ្លួនក្នុងឆ្នាំ២០១៩ ប៉ុន្តែមកដល់ពេលនេះមិនទាន់ឃើញមានអ្វីកើតឡើងនៅឡើយទេ។ កាលពីពេលថ្មីៗនេះ មេដឹកនាំប្រទេសរុស្ស៊ីរូបនេះបានបង្ហាញសាធារណជនពីអាវុធទំនើបៗដែលលោកបាននិយាយថាពួកវាអាចយកឈ្នះសហរដ្ឋអាមេរិកនិងអង្គការណាតូ។ ប៉ុន្តែកន្លងមកក្រុមអ្នកវិភាគបានសម្ដែងការប្រុងប្រយ័ត្នថាគ្មាននរណាគាំទ្រលើការបង្អួតពីឥទ្ធិពលអំណាចយោធារបស់រុស្ស៊ីឡើយ។ កាលពីថ្ងៃអង្គារនេះដែរ រុស្ស៊ីក៏បានធ្វើតេស្តយន្តហោះចម្បាំងមួយ Su-57 នៅឯតំបន់ Khabarovsk នេះបើតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់រុស្ស៊ី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T