មិនជឿកុំប្រមាថ! លេបថ្នាំអ្វីមិនបាត់ នាយក្រូច ទៅដោះអំពើ ស្រាប់តែដកចេញមក សុទ្ធតែ..... (មានវីដេអូ)

//s5.kh1.co/87/879d939281535e105068621d447f43de9ac22fa3.jpg
តារា & កម្សាន្ដ

 ២៦-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ទោះបីជាបច្ចុប្បន្នខិតជិតចូល២០២០យ៉ាងណាក្តី ក៏ប៉ុន្តែអបិយជំនឿខ្មែរជាច្រើន នៅតែមានការជឿ ខ្លះក៏មិនសូវជាចាប់អារម្មណ៍ទៅលើរឿងនេះប៉ុន្មាននោះទេ ជាពិសេសនោះគឺទៅលើរឿងដាក់អំពើធ្វើបាប ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកតារាកំប្លែងដ៏មានប្រជាប្រិយភាព នាយក្រូច កាលពីពេលថ្មីៗនេះលោកមានអាការៈចេះតែមិនសូវនៅក្នុងខ្លួន លេបថ្នាំអ្វីក៏ចេញតែមិនបាត់ ស្រាប់តែលោកបានទៅផ្ទះលោកគ្រូមួយរូប ដែលគាត់បានធ្វើការស្តោះទៅលើរាងកាយ ដកនូវរបស់ម្យ៉ាងចេញពីស្បែកយ៉ាងគួរឲ្យព្រឺសម្បុរតែម្តង។

តាមរយៈវីដេអូនេះ លោកគ្រូរូបនេះបានធ្វើការរៀបរាប់ប្រាប់ថា របស់ខ្មៅៗដែលចេញពីស្បែកលោកនោះ​គឺជាស្បែកគោ ហើយនឹងធ្យូងខ្មោច ដែលគេបានធ្វើអំពើដាក់មកលើលោក។ ក្រោយពីបានទស្សនាវីដេអូមួយនេះពិតជាធ្វើឲ្យហ្វេនមួយចំនួន សឹងតែមិនចង់ជឿនោះទេ ខណៈពេលដែលតារាប្រុសរូបនេះ បាននិយាយតបទៅកាន់មហាជនថា លោកលេបថាំ្នអ្វីក៏មិនបាត់ ក៏ប៉ុន្តែនៅពេលដែលមកកន្លែងលោកគ្រូ ស្រាប់តែបាត់តែម្តង។ ដោយលោកបានបន្ថែមថា៖

«និយាយទៅបើសិនបងប្អូនជាខ្ញុំឬជាអ្នកដែលជួបផ្ទាល់ទើបបងប្អូនជឿលើរឿងនេះ! ព្រោះពេលដោះរួចការឈឺចាប់ដើរស្ទើតែមិនបាន បែជាជាភ្លាមៗ ! ម្យ៉ាងទៀតរឿងគាត់យកដៃលូកនឹងជាក្បួនខ្នាតរបស់គ្រូគេទេ មិនមែនខ្ញុំមិនដឹងទេ តែសំខាន់ខ្ញុំបានជា ! សូមអរគុណបងប្អូន!»៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

 នាយក្រូច 
 នាយក្រូច 
 នាយក្រូច 
 នាយក្រូច 
 នាយក្រូច ពេលទៅដោះអំពើ
 នាយក្រូច ពេលទៅដោះអំពើ
 នាយក្រូច ពេលទៅដោះអំពើ
 នាយក្រូច ពេលទៅដោះអំពើ
 នាយក្រូច ពេលទៅដោះអំពើ
 នាយក្រូច ពេលទៅដោះអំពើ
 នាយក្រូច ពេលទៅដោះអំពើ
 នាយក្រូច ពេលទៅដោះអំពើ
 នាយក្រូច ពេលទៅដោះអំពើ
 នាយក្រូច ពេលទៅដោះអំពើ
នាយក្រូច
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T