វីធីខ្លះៗជួយ បុគ្គលឆាប់ម៉ួម៉ៅ ឲ្យចេះគ្រប់គ្រងអារម្មណ៍

//s9.kh1.co/f1/f1808fff49289f78c90f034d10dd2dfb546b10bb.png
យល់ដឹង

 ២៦-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

មនុស្សមួយចំនួនអាចនឹងយល់ច្រលំថា អាការៈនៃការឆាប់ខឹង ឆាប់ប្រតិកម្មនានាដែលខ្លួនមាន អាចបណ្តាលមកពីការហត់នឿយកាយ ទើបបណ្តាលឲ្យគេងាយនឹងបញ្ចេញ​ឥរិយាបថ​គ្រោធគ្រាត។

អ្នកជារឿយៗធ្លាប់ឆ្ងល់ពីខ្លួនឯង ថាហេតុអីឆាប់ម៉ួម៉ៅដែរទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សមួយចំនួនអាចនឹងយល់ច្រលំថា អាការៈនៃការឆាប់ខឹង ឆាប់ប្រតិកម្មនានាដែលខ្លួនមាន អាចបណ្តាលមកពីការហត់នឿយកាយ ទើបបណ្តាលឲ្យគេងាយនឹងបញ្ចេញ​ឥរិយាបថ​គ្រោធគ្រាត។ ប៉ុន្តែការពិតទៅ នៅមានការហត់ចិត្តមួយទៀតដែលជាក់ស្តែងបង្កប់​នូវសម្ពាធ​ធ្ងន់ធ្ងរបង្កជាបញ្ហាផ្លូវចិត្ត។

រូបតំណាង
រូបតំណាង

អ្នក​​​​មួម៉ៅ ឆាប់​​​​ខឹង​​ ឆាប់​​​ច្រណែន ឆាប់​​​​អន់​ចិត្ត​​​ ពិបាក​​គ្រប់​​គ្រង​​អារម្មណ៍​​​​​​​។ អារម្មណ៍អត់ធ្មត់ ក្តី​​ស្រលាញ់ ក្តី​មេត្តា​​​ដែល​ធ្លាប់​មាន មិន​​ដូច​កាល​ពី​មុន ដោយ​​​​សារ​​​​តែ​​អ្នក​​គ្មាន​​​កម្លាំង​​កំហែង​​​នៅ​​ក្នុង​ចិត្ត​​ទាល់​តែ​សោះ។

ទាំងនេះគឺជាវិធី​សាស្រ្ត​​​​​ខ្លះៗក្នុង​​​ការ​​ជួយឲ្យអារម្មណ៍​​ហត់​នឿយ​​ចិត្ត​​​បានប្រសើរឡើងជាងមុន៖

១. យក​ចិត្ត​​​ទុក​​ដាក់​​​​​​គិត​គូរ​​​​ពី​សុខភាព រឿង​​​ផ្សេង​​​ទុក​មួយ​​ឡែក​​​​សិន

រូបតំណាង
រូបតំណាង

២. សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ជំនួស​​​ការ​លេង​​​ទូរសព្ទ​​ហើយ​ងាក​មក​ធ្វើ​​​​សកម្មភាព​ផ្សេងៗ ដូច​ជា​​អាន​​​​​សៀវភៅ ហែល​ទឹក​​​​​​​​​​​​ រាំ​​ច្រៀង​ជា​​ដើម។

៣. ​​​ដើរ​​លេង​​នៅ​កន្លែង​​​​​​​​ធម្មជាតិ ​លំហែ​​​​​​​​​ខួរ​​ក្បាលឲ្យ​​ស្រឡះ។

រូបតំណាង
រូបតំណាង

៤. បើហត់ណាស់ ក៏សម្រាកសិនទៅ ជៀស​​​វាង​​​​បង្ខំ​​​​ខ្លួន​​ឯងឲ្យ​​ធ្វើ​​អ្វី​​ហួស​សមត្ថភាព ​​​ហើយ​ត្រូវ​​រស់​នៅ​​​​​​​​​ដោយ​​ភាព​​​អត់ឳន ចិត្ត​​មេត្តា​ និង​​ក្តី​​ស្រលាញ់។

រូបតំណាង
រូបតំណាង

៦. ​​​​​​​​​ដក​​​ដង្ហើម​​ឲ្យ​​បាន​វែងៗ ​​ហាត់​ប្រាណ និង​​​​​​ជ្រើសរើស​​របប​អាហារ​​ឲ្យ​​​បាន​​ត្រឹម​ត្រូវ។

៧. ពិភាក្សាបញ្ហាជាមួយអ្នកជុំវិញខ្លួន កុំផ្តុំវាតែម្នាក់ឯង។ បើមានអារម្មណ៍ថា កាន់តែស្មុគស្មាញខ្លាំង ហើយពិបាកគ្រប់គ្រងខ្លួនឯង កុំខ្មាស់អៀន(វាជាសុខភាពយើង)  គួរណាស់តែទៅពិភាក្សាជាមួយអ្នកជំនាញផ្លូវចិត្ត​ ៕

រូបតំណាង
រូបតំណាង
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T