កម្ពុជាឈរលំដាប់ថ្នាក់លេខ១ នៅតំបន់អាស៊ីដែលបានចុះបញ្ជីដីសហគមន៍ជនជាតិភាគតិច ក្នុងការថែរក្សាប្រពៃណី និងទំនៀមទម្លាប់

//s5.kh1.co/eb/eb04574f9f6eec1e0b2f938ef96d69442be7c877.jpg
Khmerhome

 ២៦-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=433,q=100/6b/6bb5bf3d4fa947876565a6d0a432d86fc3ad251d.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ កម្ពុជាឈរលំដាប់ទី១ នៅក្នុងតំបន់អាស៊ីដែលបានចុះបញ្ជីដីសហគមន៍ជនជាតិភាគតិច សំដៅរក្សាការពារវប្បធម៌ ​ប្រពៃណី និងតំនៀមទម្លាប់លួររបស់ជនជាតិ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដី ដែលអង្អសន្និបាតបានឯកភាពលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៩ នៃក្រសួងដែនដី និងទិសដៅកាងារសម្រាប់ឆ្នាំ២០២០។

របាយការណ៍ខាងលើបានឱ្យដឹងថា ក្រសួងបន្តចុះញ្ជីដីសហគមន៍ជនជាតិដើមភាគតិចចំនួន ១០សហគមន៍ក្នុង១ឆ្នាំ ដែលមកដល់បច្ចុប្បន្ន សម្រេចបានចំនួន ៣០សហគមន៍ហើយ ស្មើនឹង ៨១៩បណ្ណ មានទំហំ ២៨ ៥២២,៥២ហិកតា សម្រាប់ ៣០,០៣៣គ្រួសារ។

https://s5.kh1.co/__image/w=650,h=433,q=100/2c/2c910baa0e6c2abb297b192dc4858065bf2f844a.jpg

ទិសដៅកាងារសម្រាប់ឆ្នាំ២០២០ នៃក្រសួងដែនដីបានបន្តថា បន្តអនុវត្តផែនការចុះបញ្ជីដីឱ្យបាន ៩៤ភាគ ឆ្នាំ២០២០ និងឈានទៅសម្រេច ១០០ភាគរយ នៅឆ្នាំ២០២១ នៃក្បាលដីប៉ាន់ស្មានសរុបចំនួន ៧លានក្បាលដី ដែលបច្ចុប្បន្នសម្រេចបាន ៨០,២២ភាគរយ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយវិវាទ និងភាពសុខដុមនៃសង្គម។

ក្នុងការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ចំពោះបណ្ណកម្មសិទ្ធិដែលលទ្ធកម្មកម្មសិទ្ធិបានពីអំណោយ ឪពុក ម្ដាយ ជូដូន ជីតា កូនបង្កើត ​បងប្អូនបង្កើត ដែលបានកកស្ទះប្រមាណ ៥៥ ០០០បណ្ណ ដោយរងចាំការប្រថាំត្រាពន្ទសូន្យពីអង្គភាពពន្ធដារ ស្នើប្រធានរៀបចំដែនដីរាជធានី-ខេត្ត ផ្ដល់របាយការណ៍មកក្រសួង ដើម្បីបូកសរុបសុំគោលការណ៍ ពីសម្ដេច នាយករដ្ឋមន្រ្តី និងចម្លងឱ្យក្រសួងសេដ្ឋកិច្ច ចេញបណ្ណនេះឱ្យអស់មុនដំណាច ខែមករា ឆ្នាំ២០២០។ បើតាមទិសដៅកាងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងដដែល។

https://s5.kh1.co/__image/w=650,h=366,q=100/90/90a47966bfb3d597ade05ad7cf328bf39007582c.jpg

ក្រសួងដែនដីបន្ថថា ពន្លឿនការដោះស្រាយវិវាទដីធ្លី ដែលនៅសេសសល់តាមគ្រប់យន្តការ រួមមាន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី គណៈកម្មការសុរិយោដី ក្រុមដោះស្រាយវិវាទចល័ត និងយន្តការដែក្រសួងបង្កើតបន្ថែម ដើម្បីភាពសុខដុមរមនាក្នុងសង្គម។ «គិតដល់បច្ចុប្បន្ន ទទួលពាក្យបណ្ដឹងសរុបចំនួន ១២,៥៧៣ករណី ដោះស្រាយរួច ១០,១០៦ករណី និងកំពុងដោះស្រាយ ២,៤៦៧ករណី»។ ការបញ្ជាក់របស់ក្រសួងក្នុងទិសដៅការងារដដែ។

ទិសដៅកាងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងដែនដីបន្ថែមទៀតថា បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកឱ្យប្រជាពលរដ្ឋដែលខ្វះដីចំនួន ៥០០គ្រួសារក្នុង១ឆ្នាំ និងបន្តអនុវត្តចែកដី និង/ឬផ្ទះឱ្យកងកម្លាំងកំពុងឈរជើងនៅតាមព្រំដែនចំនួន ៥០០ខ្នងក្នុង១ឆ្នាំ មកដល់បច្ចុប្បន្ន បានចែកដីឱ្យអតីតកងកម្លាំងប្រដាំអាវុធ និងគ្រួសារ គ្រួសារយោរធិន ​និងនគរបាលនៅតាមបណ្ដយព្រំដែន ព្រមទាំងប្រជាពលរដ្ឋស៊ីវិលទូទៅចំនួន ១,៣៤៤,៨៨៩ហិកតា ៤៨០,៨៦២គ្រួសារ និងផ្ទះ ៧,២៣៦ខ្នង។

https://s5.kh1.co/__image/w=650,h=433,q=100/20/20f195494ff8be296109e3f69492a69a0d092e06.jpg

ជាមួយគ្នានេះ បន្តលើកទឹកចិត្ត និងគាំទ្រដល់គម្រោងសាងសង់លំនៅឋានសមរម្យ សំដៅលើកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានលំនៅឋានចំនួន ៨,៣៣១ខ្នង និង ៧,២៥៦ចំណែកឯកជន។ បើតាមទិសដៅកាងារសម្រាប់ឆ្នាំ២០២០ដដែល បានន្ថែមទៀតថា បន្តពង្រឹងការប្រចំណូលថវិកាជាតិ ដែលនៅឆ្នាំ២០១៩ នេះប្រមូលចំណូលបានជិត ១១៤លានដុល្លារ ​កើនឡើង ១៧លានដុល្លារ ស្នើនឹង១៧,៥០ភាគរយ ធៀបទៅនឹងឆ្នាំ២០១៨។

សម្រាប់វិស័យសំណង់ នៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់ ទុនវិនិយោគនៅឆ្នាំ២០១៩ មានទឹកប្រាក់ ៩,៣៥៣លានដុល្លារ កើនឡើងប្រមាណ ៧៩ភាគរយ ធៀបទៅនឹងឆ្នាំ២០១៨។ គិតមកដល់បច្ចុប្បន្ន មានអាគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅចំនួន ១,៦២៤អគារ បុរីលំនៅឋានចំនួន ២៩៨ទីតាំង សណ្ឋាគារចំនួន ៩៥៧។ បើតាមក្រសួងដែនដី បានសង្កត់ធ្ងន់ថា ជាមួយនឹងការរីកចម្រើននេះ ត្រូវការចាំបាច់ពង្រឹងបន្ថែមលើការគ្រប់គ្រង ដោយចាត់វិធានការតឹងរឹងស្របតាមវិធានការនៃច្បាប់ ស្ដីពីសំណង់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ការសាងសង់រំលោភលើដីសាធារណរបស់រដ្ឋការសាងសង់គ្មានលិខិអនុញ្ញាត និងការសាងសង់លិខិអនុញ្ញាតសំដៅធានាបាននូវគុណភាព សោភណភាព សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថានល្អ៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T