ល្អមើលសាហាវ កែងអីកែងយ៉ាងនេះ! ព្រំ សំណាង ប៉ះ អ៊ីរ៉ង់ កក្រើកសង្វៀន (មានវីដេអូ)

//s5.kh1.co/a5/a5e2c0bffac3097a9c17d745538bc1d0af3bdf27.jpg
កីទ្បា

 ២៦-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ សិស្សគុនមកពីក្លិបឆ័ត្រយោងពិសេស៩១១ កីឡាករទម្ងន់ធ្ងន់ ព្រំ សំណាង បានប្រកួតឈ្នះកីឡាករមកពីអាស៊ីខាងលិច ប្រទេសអ៊ីរ៉ង់ សាប័រ ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ព្រំ សំណាង ឈ្នះការប្រកួត
កីឡាករ ព្រំ សំណាង ឈ្នះការប្រកួត

ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា ព្រំ សំណាង និងកីឡាករអ៊ីរ៉ង់ សាប័រ បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ទាត់ ប្រើជង្គង់ និងដូរកែងគ្នាយ៉ាងខ្លាំងៗ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកូនសិស្សរបស់លោកគ្រូ ហង្ស សឿន បានចេញផ្លែកែងយ៉ាងច្រើនទៅលើកីឡាករអ៊ីរ៉ង់។ ជាលទ្ធផលបញ្ចប់ការប្រកួត ព្រំ សំណាង ឈ្នះ សាប័រ  ដោយពិន្ទុ៕

ចង់ឃើញ ការប្រកួតនោះ បុកគ្នាយ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T