Idol អ្នកណាចេះ! Berbatov ចាត់ទុកម្នាក់នេះថាជាកីឡាករដ៏លេចធ្លោជាងគេនៅ Premier League រដូវកាលនេះ

//s5.kh1.co/04/04863c0b5ab33e4f418cf44d97cebd1dc9bb5ecc.jpg
កីទ្បា

 ២៦-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ វីរបុរសក្លិបបិសាចក្រហម Manchester United លោក Dimitar Berbatov ជឿជាក់ថាខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Sadio Mane បច្ចុប្បន្នជាបេក្ខភាពដ៏លេចធ្លោ ដែលអាចនឹងជាប់ឈ្មោះជាកីឡាករឆ្នើមជាងគេប្រចាំក្របខណ្ឌ Premier League រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Sadio Mane
  កីឡាករ Sadio Mane

យ៉ាងណាមិញជម្រើសជាតិសេណហ្កាល់ Mane រកបាន១៣គ្រាប់ហើយ គិតរាល់កាប្រកួតគ្រប់កម្មវិធីទាំងអស់ក្នុងរដូវកាលនេះ ហើយរូបគេក៏បានដើរតួរយ៉ាងសំខាន់ក្នុងការជួយក្រុម Liverpool ឈរកំពូលតារាង Premier League នាពេលបច្ចុប្បន្នផងដែរ។

ទន្ទឹមនឹងនេះអតីតខ្សែប្រយុទ្ធក្រុម Man Utd លោក Berbatov បាននិយាយពីចំណាប់អារម្មណ៍របស់លោកចំពោះខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះថា៖

លោក Berbatov 
លោក Berbatov 

"ក្រឡេកមើលចាប់ពីបើករដូវកាលមកទល់ពេលនេះ កីឡាករដែលលេចធ្លោជាងគេសម្រាប់ខ្ញុំ គឺ Sadio Mane។"

លោក Berbatov បានបន្ថែមទៀតថា៖

ខ្ញុំសឹងតែមិនជឿពីការរីកចម្រើនរបស់​ Mane ទាំងទម្រង់លេងក្នុងការប្រកួត ការរកគ្រាប់បាល់និងបញ្ជូនបាល់ គាត់ធ្វើបានល្អទាំងអស់ ហើយគាត់ទើបមានវ័យ២៧ឆ្នាំប៉ុណ្ណោះ។"

គួររម្លឹកផងដែរថា​ កាលពីថ្ងៃអាទិត្យកន្លងទៅ Mane ទើបតែបានជួយក្រុម Liverpool លើកពានរង្វាន់ FIFA Club World Cup ជាលើកដំបូងក្រោយផ្ដួលក្រុមជើងខ្លាំងប្រេស៊ីល​ Flamengo ក្នុងលទ្ធផល ១ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕

Liverpool លើកពាន Club World Cup
Liverpool លើកពាន Club World Cup

ប្រភពmetro

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T