Dell បង្ហាញនូវផលិតផល XPS និង Inspiron Portfolio ដែលមានថាមពលខ្លាំង និងមានការរចនាដ៏ស្រស់ស្អាត!

//s5.kh1.co/2e/2e9157b7795c66b73a19f07ffb94db9cf8cefe23.jpg
បច្ចេកវិទ្យា

 ២៦-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន Dell បានបង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី ផ្តល់ជូនលោកអ្នកនូវអ្វីដែលល្អបំផុតក្នុងពិភពលោក វាមានដំណើរការកម្រិតធ្ងន់ ជាមួយនឹងការរចនាដ៏ស្តើងស្រាល យ៉ាងស្រស់ស្អាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Dell ផ្តល់នូវអ្វីដែលល្អបំផុតក្នុងពិភពលោក មានដំណើរការកម្រិតធ្ងន់ជាមួយនឹងការរចនាដ៏ស្តើងស្រាលយ៉ាងស្រស់ស្អាត
XPS 13 2-in-1 ថ្មី ផ្តល់នូវការរចនាដ៏ទំនើប មានដំណើរការកាន់តែខ្លាំង និងអេក្រង់បង្ហាញធំជាងមុនជាមួយកម្រិត​ Aspect Ratio 16:10
- កុំព្យូទ័រយួរដៃ Dell Inspiron ថ្មី ផ្តល់ជូននូវថាមពលខ្លាំង និងការរចនាស្រស់ស្អាតដែល សាកសមសម្រាប់តម្រូវការអតិថិជន។
- Eyesafe® display ជាបច្ចេកវិទ្យាសម័យថ្មី ដែលជាដំណោះស្រាយក្នុងការកាត់បន្ថយនូវផលប៉ះពាល់ ដោយសារពន្លឺខៀវ ដោយអាចរក្សានូវពណ៌ដ៏ស្រស់ស្អាតដដែល។

Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី  
Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី  

Dell តែងតែស្តាប់នូវតម្រូវការរបស់អតិថិជន និងអ្វីដែលពួកគាត់ចង់បាន សម្រាប់​ PCs  របស់គាត់ដែលមានដូចជា ភាពងាយស្រួលក្នុងការប្រើប្រាស់ ប្រព័ន្ធដំណើរការដែលមានថាមពលខ្លាំង  ការរចនាដ៏ស្រស់ស្អាត និងផលិតផលដែលសាកសមទៅនឹងបែបផែនជីវិត របស់ពួកគាត់។ ថ្ងៃនេះ Dell ផ្តល់នូវតម្រូវការទាំងអស់នេះក្នុងផលិតផលថ្មី ដែលត្រូវបានបង្ហាញនៅរាជធានីភ្នំពេញ  ព្រះរាជាណាចក្រកម្ពុជា។ ផលិតផលថ្មីនេះ បានបង្ហាញពីតុល្យភាពរវាងបទពិសោធន៍នៃការប្រើប្រាស់ និងការរចនា ដែលវាជាការអភិវឌ្ឍបច្ចេកវិទ្យាមួយកម្រិតថែមទៀតរបស់ Dell ជាមួយនឹងការផលិតដ៏ផ្ចិតផ្ចង់ គ្រប់ផ្នែកមានភាពល្អឥតខ្ចោះ និងថាមពលខ្លាំងសម្រាប់ដំណើរការកម្រិតធ្ងន់ ជាមួយនឹងសែស្រឡាយ XPS និងផលិតផលដ៏មានសក្តានុពល Inspiron

ថ្ងៃនេះ Dell បានបញ្ចេញ នូវបច្ចេកវិទ្យាកុំព្យូទ័រចុងក្រោយបំផុតរបស់ខ្លួន ដែលប្រើប្រាស់បច្ចេកវិទ្យា ដែលទទួលបានពីបទពិសោធន៍នៃការប្រើប្រាស់ទូរស័ព្ទដៃ។ ក្រុមហ៊ុនបានពង្រីកនូវវិសាលភាព សម្រាប់អតិថិជនជាមួយនឹងបច្ចេកវិទ្យាថ្មីសន្លាង ដែលដំណើរការដោយ 10th Gen Intel® Core™ processors សម្រាប់ម៉ូឌែល XPS និង Inspiron ស៊េរីថ្មី ដើម្បីឲ្យមានប្រព័ន្ធដំណើរការដ៏ខ្លាំងក្លា អាចបំពេញនូវតម្រូវការនៃការប្រើប្រាស់សម្រាប់កម្មវិធីធំៗ និងដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយបាន ខណៈដែលកម្រិតបង្ហាញរូបភាពនៅរក្សាដល់កម្រិត 4K ដែលវាអាចផ្តល់នូវភាពងាយស្រួលបំផុត។ ដោយសារតែមានប្រព័ន្ធដំណើរការខ្លាំងក្លា វាអាចជួយឲ្យអ្នកប្រើប្រាស់ អាចប្រើប្រាស់ក្នុងកម្រិតធ្ងន់បាន ជាមួយនឹងការរចនាដ៏ស្តើង ហើយស្រាលងាយស្រួលក្នុងការយកតាមខ្លួន វាពិតជាល្អបំផុតសម្រាប់ម៉ូឌែលទាំងពីរនេះ។

Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី
Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី

លោកស្រី Sadanan Yodpradoo ដែលជា Country Manager, The Rest of Indochina covering Cambodia, Laos and Myanmar, Dell Technologies បានមានប្រសាសន៍ថា៖

«នៅក្នុងសម័យកាលដែលពេញនិយម នូវការផលិតនូវផលិតផលស្តើង ហើយស្រាលនេះ  យើងបានយល់ឃើញថា វាមិនត្រឹមតែជាការប្រកួតប្រជែងផលិតនូវផលិតផល ដែលតូចជាងមុន សម្រាប់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏ចង់បាននូវកុំព្យូទ័រ ដែលមានការអភិវឌ្ឍ មានប្រព័ន្ធទំនាក់ទំនងខ្លាំង មានថាមពលខ្លាំង និងមានការរចនាដ៏ល្អឥតខ្ចោះផងដែរ។»

លោកស្រី បានបន្ថែមទៀតថា៖

«ដោយការបន្ថែមទៅលើប្រព័ន្ធដំណើរការ 10th Gen processors ថ្មីរបស់ Intel នេះ យើងអាចផ្តល់នូវប្រព័ន្ធដំណើរការដ៏ខ្លាំងក្លា អាចបំពេញនូវតម្រូវការនៃការប្រើប្រាស់ សម្រាប់កម្មវិធីធំៗ និងដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយបាន នៅក្នុងកុំព្យូទ័រដែលមានការរចនាដ៏ស្រស់ស្អាត»។

Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី
Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី

- XPS 13 2-in-1 ថ្មី - ទំនើប ការរចនាស្តើង ជាមួយប្រព័ន្ធដំណើរការខ្លាំងជាងមុនរហូតដល់ 2.5 ដង

XPS របស់ Dell ជាសែស្រឡាយទទួលបានពានរង្វាន់ច្រើនជាងគេ ដែលត្រូវបានប្រារព្ធពិធីដើម្បីអបអរសាទរ នូវបច្ចេកវិទ្យាដ៏ល្អបំផុត ការផលិតដ៏ពិសេស ប្រើប្រាស់គ្រឿងបន្លាស់ដែលមានគុណភាពខ្ពស់ និងមានសមត្ថភាព ដែលអាចរួមបញ្ចូលទាំងថាមពល និងភាពស្រស់ស្អាតក្នុងម៉ាស៊ីនតែមួយ។ Dell បានប្រតិបត្តិនូវការប្តេជ្ញាចិត្តនេះ ឲ្យឈានទៅមុខមួយកម្រិតថែមទៀតនោះគឺ XPS 13 2-in-1 ថ្មី។ វាជាកុំព្យូទ័រយួរដៃដំបូងគេបំផុត ដែលត្រូវបានទទួលស្គាល់ដោយ Project Athena ដោយប្រើប្រាស់នូវប្រព័ន្ធដំណើរការ 10th Gen CoreTM របស់ Intel ជាប្រភេទ 10-nanometer silicon

បទពិសោធន៍ថ្មី នៃការបង្ហាញរូបភាពជាមួយនឹងផលិតផល 2-in-1 ថ្មីរួមបញ្ចូលក្នុងអេក្រង់តែមួយ  ដែលមានដូចជាអេក្រង់បង្ហាញរូបភាពប្រភេទ InfinityEdge display មានទំហំ 7% ធំជាងមុន មានកម្រិត Aspect Ratio 16:10 រួមជាមួយនឹងបច្ចេកវិទ្យា Dolby Visioni ។ លើសពីនោះទៅទៀតកម្រិតបង្ហាញរូបភាព UHD+ display បានផ្តល់លោកអ្នកនូវពណ៌ជាក់ស្តែងពិតៗ កម្រិតបង្ហាញរូបភាពយ៉ាងច្បាស់ គ្រប់ចំណុចទាំងអស់ និងមានរូបភាពត្រជាក់ភ្នែក ហើយលោកអ្នកអាចរីករាយជាមួយនឹងបច្ចេកវិទ្យា HDR ជាមួយនឹង HDR400 ដែលត្រូវបានទទួលស្គាល់ដោយ UHD+ panel។ ជាមួយគ្នានេះផងដែរ វាក៏ត្រូវបានរួមបញ្ចូលជាមួយនឹងកាមេរ៉ា (at 2.25mm) ដ៏ឆ្លាតវៃបំផុតរបស់ Dell នៅខាងលើគែមអេក្រង់ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។

Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី
Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី

Dell XPS 13 2-in-1 ថ្មីជាកុំព្យូទ័រយួរដៃដំបូងគេបំផុត ដែលត្រូវបានបំពាក់ជាមួយប្រព័ន្ធដំណើរការ 10th Gen Intel Core processors របស់ Intel និងមានដំណើរការដ៏ខ្លាំងក្លា ដោយបច្ចេកវិទ្យា Intel Dynamic Tuning Technology ចុងក្រោយបង្អស់ ដោយមានមុខងារដំណើរការឆ្លាស់ថាមពលនៃ CPU អាស្រ័យទៅលើទំហំការងារ​ ដែលកំពុងតែដំណើរការនៅលើកុំព្យូទ័រ។

វាជា KillerTM AX1650 (2x2) ថ្មីដែលត្រូវបានផលិតជាមួយ Intel WiFi 6 Chipset ដែលផ្តល់នូវការតភ្ជាប់ Wireless គ្មានខ្សែ លឿនជាងជំនាន់មុនរហូតដល់​ 3 ដង។  The Killer 1650 នឹងធ្វើការដោយស្វ័យប្រវត្តិ ក្នុងការកំណត់ ចែកថ្នាក់ និងផ្តល់អត្ថិភាព ក្នុងការបើកវីដេអូលើអ៊ីនធើណែត ការភ្ជាប់ទំនាក់ទំនង និងការដំណើរការហ្គេម ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចរីករាយជាមួយនឹងបទពិសោធន៍ ក្នុងការបើកអ៊ីនធើណែតកាន់តែលឿនជាងមុន។

ទម្លាប់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចបច្ចុប្បន្ន មនុស្សគ្រប់គ្នាចូលចិត្តសម្លឹងមើលអេក្រង់ រហូតដល់រាប់ម៉ោងជារៀងរាល់ថ្ងៃ ដូច្នេះពួកគាត់បានសម្លឹងមើលពន្លឺពណ៌ខៀវយ៉ាងច្រើន។ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់នៃពន្លឺពណ៌ខៀវនេះ ប៉ុន្តែនៅតែរក្សាពណ៌ឲ្យច្បាស់ត្រជាក់ភ្នែកល្អនោះ Dell បាននាំមកនូវបច្ចេកវិទ្យាថ្មី Eyesafe® displays ឲ្យដំណើរការក្នុង XPS 13 2-in-1 ថ្មី​ ដើម្បីកាត់បន្ថយពន្លឺពណ៌ខៀវ ដែលមានផលប៉ះពាល់ និងបំបែកវានៅទូទាំងវិសាលគមនៃពន្លឺ។

Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី
Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី

ក្នុងនាមជាអ្នកឈ្នះ នូវពានរង្វាន់ COMPUTEX d&i Award ផលិតផល 2-in-1 ថ្មី គឺជាសក្ខីបទរបស់ Dell ដែលបានយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ក្នុងការរួមបញ្ចូលគ្នានូវសិល្បៈហត្ថកម្ម ដោយអ្នកជំនាញ ជាមួយនឹងគ្រឿងបន្លាស់ដែលមានគុណភាពដ៏ល្អប្រណីត។ ផលិតម៉ាស៊ីន CNC ស្រោបដោយអាលុយមីញ៉ូម ជាមួយនឹងគែមសងខាង មានពណ៌ពេជ្រដ៏ល្អប្រណីត កន្លែងដាក់ដៃផលិតពីសរសៃកាបូនពណ៌ខ្មៅ និងស្រោបដោយកញ្ចក់ Gorilla Glass 6 ដោយមានភាពជាប់ធន់ និងស្រស់ស្អាតផងដែរ។ Dell ក៏បានរួមបញ្ចូលនូវលក្ខណៈពិសេសជាច្រើនទៀត ដូចជា touchpad ធំជាងមុន ក្តារចុចមានរចនាបទ edge-to-edge MagLev និងត្រចៀកបិទបើកថ្មី ត្រូវបានរចនាដោយដៃ ដោយមានការយកចិត្តទុកដាក់ខ្លាំងបំផុត។ ការរួមបញ្ចូលគ្នានូវបទពិសោធន៍នៃការប្រើប្រាស់ដ៏ល្អឥតខ្ចោះ ជាមួយនឹងការរចនាដ៏ស្រស់ស្អាត នៅក្នុងរូបរាងដ៏តូចស្តើង។

- កុំព្យូទ័រយួរដៃ Inspiron ថ្មី - ថាមពលខ្លាំង និងការរចនាដ៏ស្រស់ស្អាត សក្តិសមនឹងអតិថិជនគ្រប់រូប

Dell ក៏បាននាំមកជូនលោកអ្នកនូវកុំព្យូទ័រយួរដៃ Inspiron ថ្មី ដែលប្រើប្រាស់បានច្រើនយ៉ាង និងងាយស្រួល ហើយ 2-in-1 ជាមួយនឹងការរចនាដ៏ថ្មីសន្លាង មានមុខងារពិសេសៗ និងតម្លៃសមរម្យ។ ដូច្នេះឥឡូវនេះ អ្នកទាំងអស់គ្នាអាចទទួលបាន នូវអ្វីដែលអាចបំពេញនូវតម្រូវការរបស់អ្នក  និងអាចបង្ហាញនូវសក្តានុពលដ៏អស្ចារ្យរបស់អ្នកបាន។

ជាមួយនឹងប្រព័ន្ធដំណើរការចុងក្រោយបំផុត 10th Gen Intel® Core™ processors Dell បានផ្តល់ជូនលោកអ្នកនូវថាមពលដ៏ខ្លាំងក្លា សម្រាប់ដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយ ដែលមាននៅក្នុងសែស្រឡាយ Inspiron ថ្មីរបស់ Dell ដូចជា  Inspiron 15 5000 ជាដើម។ Inspiron 5490 ត្រូវបានរួមបញ្ចូលនូវលក្ខណៈសម្បត្តិ និងមុខងារពិសេសៗជាច្រើន ដែលត្រូវបានរចនាឡើង ដើម្បីផ្តល់នូវទំនុកចិត្ត និងធ្វើការងារបានច្រើនយ៉ាង ហើយក៏ផ្តល់នូវជម្រើសពណ៌ជាច្រើនផងដែរដូចជាពណ៌ Platinum Silver  Iced Lilac  Iced Mint និង Iced Gold។ វានៅតែផ្តល់ជូនលោកអ្នកនូវមុខងារពិសេសៗជាច្រើនដូចជា អេក្រង់ស្ទើតែគ្មានគែម 3 ជ្រុង ដោយអាចទស្សនាជាមួយនឹងទិដ្ឋភាពដ៏ធំទូលាយ មានមុខងារស្កេនម្រាមដៃរហ័ស ហើយមានសុវត្ថិភាព ការរចនាប្រព័ន្ធបន្ថយកម្តៅថ្មី ដោយផ្លុំខ្យល់ក្តៅចេញតាមត្រចៀកបិទបើក ដែលត្រូវបានលាក់បាំងយ៉ាងជិត និងស្រោបដោយសារធាតុអាលុយមីញ៉ូម ដែលធ្វើឲ្យផលិតផលនេះ កាន់តែមានប្រណីតភាពថែមមួយកម្រិតទៀត។

Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី
Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី

ការរចនាប្រព័ន្ធបន្ថយកម្តៅថ្មី ត្រូវបានប្រើប្រាស់នូវរូបមន្ត និងឧបករណ៍វាស់ល្បឿនដ៏ទំនើប ដើម្បីស្វែងយល់នៅពេលដែលវាត្រូវបានដាក់បាំងនឹងរន្ធកង្ហារ ដូច្នេះវានឹងបន្ថែមថាមពលដើម្បីទទួលបានដំណើរការល្អបំផុត។

លើសពីនេះទៅទៀតប្រព័ន្ធរបស់ Dell Inspiron 5000 series និង AIO (All-in-One) ក៏ត្រូបានអភិវឌ្ឍន៍ ជាមួយនឹងប្រព័ន្ធដំណើរការថ្មី​ 10th Gen Intel® Core™ processors ផងដែរ ដែលមានដូចជា៖

 - Inspiron 13 5000 (5391) ផ្តល់នូវភាពងាយស្រួលក្នុងការយកតាមខ្លួន ជាមួយនឹងរូបរាងស្តើង និងមាន 2 ពណ៌ Platinum Silver និង Iced Lilac

Inspiron 14 5000 2-in-1 (5491) ផ្តល់នូវភាពងាយស្រួល សម្រាប់ប្រើប្រាស់បានមុខងារច្រើនយ៉ាង មានមុខងារបត់បែនបាន 4 យ៉ាង និងអេក្រង់បង្ហាញបែប Cinema ជាមួយនឹងការរចនារូបរាងដ៏តូចស្តើង

Inspiron 25 5000 (AIO 5490) ការរចនាប្រកបដោយភាពឆ្លាតវៃមានទំហំ 24 inch រួមបញ្ចូលនៅក្នុង Desktop តែមួយជាមួយនឹងប្រព័ន្ធដំណើរការចុងក្រោយបំផុត 10th Gen Intel® Core™ processors ការបង្ហាញរូបភាព InfinityEdge display អង្គផ្គុកទិន្នន័យមានភាពងាយស្រួល មុខងារ Dell Cinema និងកាមេរ៉ាលោតចេញមកក្រៅ។

Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី
Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី
Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី
Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី
Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី
Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី
Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី
Dell បង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី

លោកអ្នកអាចរកទិញបាន នូវគ្រប់ផលិតផលទាំងអស់នៅតាមបណ្តាហាងចែកចាយផ្លូវការ Dell។ សូមឆែកនៅតាមហាងចែកចាយផ្លូវការ Dell តាមរយៈ facebook.com/inspiredyourlife

- Dell XPS 13 7000 2-in-1 (7390 2-in-1)

- Dell Inspiron 13 5000 (5391)

- Dell Inspiron 14 5000 (5490,5491)

- Dell Inspiron 24 AIO (5490)

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងជាមួយ Dell Cambodia តាមរយៈ Facebook៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s5.kh1.co/e4/e44d6af3202aff0029fdd34763fc2d4aea0ce3ba.jpg

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគនូវថវិកាចំនួន ៤០.០០០.០០០ រៀល និងផលិតផលជេលលាងដៃស្ងួតសម្លាប់មេរោគ ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត!

 ០៩-មេសា-២០២០ 
 ១០ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T