Prank សាហាវ! ចាក់សាក់រូបប្រពន្ធកំពុងដេកស្រមុក ព្រោះចង់តបស្នងរឿងមួយ

//s5.kh1.co/2d/2d12080bfe04659cec809a9f1f14b561ab5efec3.png
សង្គម

 ២៦-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ ប្ដីប្រពន្ធមួយគូដែលតែងតែចូលចិត្តធ្វើរឿងភ្ញាក់ផ្អើលដាក់គ្នាទៅវិញទៅមក មិនថាវាជារឿងល្អ ឬអាក្រក់នោះឡើយ។ កាលពីថ្មីៗនេះ លោក James ដែលត្រូវជាប្ដីបានធ្វើឲ្យប្រពន្ធរបស់គាត់ Kelly មានការភ្ញាក់ផ្អើលមួយ ខណៈពេលដែលនាងកំពុងតែជូតសម្អាតបង្អួចផ្ទះ ក៏ស្រាប់តែប្ដីរបស់នាងបង្ហាញស្នាមសាក់ថ្មីនៅលើភ្លៅខាងស្នាំរបស់គាត់ ដែលជារូបនាងកំពុងតែគេងយ៉ាងស្កប់ស្កល់ ដែលស្ថិតក្នុងសភាពអាក្រក់មើលបំផុត (ស្រមុក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គូស្នេហ៍មួយគូនេះ ចូលចិត្តធ្វើអ្វីប្លែកបែបនេះអស់រយៈពេល ២៤ ឆ្នាំហើយចាប់តាំងពីពួកគេរៀបការមក។ នេះបើតាមសម្ដីរបស់ ​​​​James លើកឡើងថាគាត់ធ្វើបែបនេះគ្រាន់តែចង់ Prank ឲ្យបានមុន Kelly ព្រោះគាត់មិនដឹងថានាងមានគម្រោងនឹងធ្វើអ្វីដាក់គាត់មុនទៀតនោះទេ។ មួយវិញទៀត លោកចង់តបស្នង Kelly ព្រោះនាងបានកាត់សក់ឲ្យគាត់ផងដែរ។ ចំណែក Kelly ដែលជាប្រពន្ធក៏បានលើកឡើងដែលថា នាងពិតជាភ្ញាក់ផ្អើល និងមិនអាចទប់សំណើចបានឡើយក្រោយឃើញរូបនោះ ហើយនាងពិតជាស្អប់រូបបែបនោះណាស់៕

https://s5.kh1.co/__image/w=616,h=524,q=100/85/85ad6680f87c7dc8727b00f181ea22f15ac7fe3e.png
https://s5.kh1.co/__image/w=614,h=450,q=100/d9/d96c177d1cae1100105d3a8f64964623f40ad6da.png
https://s5.kh1.co/__image/w=605,h=802,q=100/fb/fbef8919ba2f35b72f8226e48c71201a80930492.png
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T