ចុមយក្ស! Haaland បម្រុងគេចចេញពី Man UTD ទៅចូលរួម ក្លិបយក្សមួយនេះវិញ

//s5.kh1.co/0a/0a61b81a178c91f5d70bb2b49716d475938bb82d.jpg
កីទ្បា

 ២៦-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ តារាកំពុងរះរបស់ក្លិប Red Bull Salzburg កីឡាករខ្សែប្រយុទ្ធ Erling Braut Haaland ត្រូវបានគេរាយការណ៍មកថាអាចនឹងបោះបង់ការទៅចូលរួមជាមួយ Manchester United ដោយគេសម្លឹងមើលឃើញការផ្លាស់ទៅទឹកដីអ៊ីតាលីជាមួយ Juventus វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Erling Braut Haaland
កីឡាករ Erling Braut Haaland

កីឡាករវ័យ១៩ឆ្នាំ Haaland រកបាន២៨គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន២២ប្រកួតនៅរដូវកាលនេះ និងកំពុងតែមានព័ត៌មានយ៉ាងខ្លាំងថាអាចនឹងទៅចូលរួមនៅកីឡដ្ឋាន Old Trafford នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

បិសាចក្រហម Manchester United ជឿថាខ្លួនជាបេក្ខភាពទីមួយក្នុងការទិញយកកីឡាករជម្រើសជាតិន័រវេសរូបនេះ ប៉ុន្តែបើតាមការចុះផ្សាយរបស់កាសែត Corriere dello Sport ក្លិប Juventus ទៅវិញទេដែលមានភាគរយខ្ពស់ក្នុងការទិញយកកីឡាករវ័យក្មេងរូបនេះ។

Erling Braut Haaland
Erling Braut Haaland

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Haaland គ្រោងនឹងចុះកិច្ចសន្យាកុងត្រារយៈពេល៥ឆ្នាំជាមួយក្លិបរហស្សនាមសេះបង្កង់។ ចំពោះកិច្ចសន្យារវាង Haaland និងក្លិប Red-Bull Salzburg វិញមានសុពលភាពដល់រដូវក្ដៅឆ្នាំ២០២៣ឯណោះ ប៉ុន្តែក្លិបរបស់អូទ្រីសមួយនេះបានបើកភ្លើងខៀវក្នុងការអនុញ្ញាតឲ្យ Haaland ចាកចេញនៅទីផ្សារខែមករាខាងមុខ បើសិនជាឈានដល់ការចរចាជោគជ័យណាមួយ។

គួររម្លឹកឡើងវិញដែរថា កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅដែលទើបតែកន្លងផុតទៅ ក្លិបជើងឯកអ៊ីតាលី​Juventus ក៏បានយកឈ្នះក្រុមលោក Ole Gunnar Solskjaer ក្នុងការទិញយកកីឡាករខ្សែការពារវ័យក្មេង Matthijs de Ligt ផងដែរ៕

កីឡាករ  Matthijs de Ligt
កីឡាករ  Matthijs de Ligt

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T