រំភើបណាស់! ប្រជាជនក្រីក្រ និងចាស់ជរាចំនួន ២០០ នាក់ ទទួលអំណោយពី មីជាតិ និងទឹកពិសាវីតាល់ ក្នុងកម្មវិធី “អំណោយផ្តល់ភាពកក់ក្តៅ”

//s5.kh1.co/ea/ea282183b35e4259d4b253b5fb76d57d90a54eff.jpg
សង្គម

 ២៦-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ផលិត​ផល​មី​ជាតិ ដែលជាផលិតផលមីកញ្ចប់ក្នុងស្រុក បានសហការរៀបចំកម្មវិធីសប្បុរសធម៌ “អំណោយ​ផ្តល់​ភាព​​កក់​ក្តៅ” ជាមួយក្រុមហ៊ុនទឹកពិសាវីតាល់ ដែលជាក្រុមហ៊ុនផលិតទឹកពិសាគុណភាពខ្ពស់ ដើម្បីចែកគ្រឿងឧបភោគបរិភោគ អាវរងារ ភួយ ព្រមទាំងថ្នាំសង្កូវជូនចាស់ជរា និងប្រជាជនក្រីក្រគ្មានផ្ទះសម្បែងប្រមាណ២០០នាក់ក្នុងរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីសប្បុរសធម៌នេះ បានប្រារព្ធឡើងកាលពីព្រឹក​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៩ នៅបរិវេណ​សួន​ច្បារ​វត្ត​បុទុម ក្រោមវត្តមានលោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុន​ទឹកពិសាវីតាល់ និងផលិត​ផល​មីជាតិ​ជាគណៈអធិបតី ព្រមទាំងមានការចូលរួមពី អជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងក្រុមហ៊ុន​ ប្រជា​ពល​រដ្ឋ យុវជនស្មគ្រ័ចិត្ត និងក្រុមការងារជាច្រើននាក់។

ប្រជាជនក្រីក្រ និងចាស់ជរាចំនួន ២០០ នាក់ ទទួលអំណោយពី កម្មវិធី “អំណោយផ្តល់ភាពកក់ក្តៅ”

នេះ ជាលើកទី៤​ហើយ ដែលក្រុមហ៊ុនបានប្រាព្ធកម្មវិធីនេះឡើងក្នុងគោលបំណងដើម្បីពង្រឹង​វប្បធម៌ចែករំលែកជូន​គ្នា​ទៅ​វិញ​ទៅ​មកក្នុង​គោល​ការណ៍ស្រលាញ់រាប់អាន ផ្តល់អធ្យាស្រ័យ និង​គោរព​គ្នា​ដោយ​ស្មោះស្ម័គ្រ។ ក្រៅពីនេះទៅទៀត ក៏ធ្វើឡើង​ដើម្បី​ផ្តល់ភាពកក់​ក្តៅដល់អ្នកខ្សត់ខ្សោយ​គ្មានទីជំរកសមរម្យឲ្យមានក្តីសង្ឃឹមដើម្បីជំនះឧបសគ្គ​ក្នុង​ការ​រស់​នៅប្រចំាថ្ងៃ។ ជាចុងក្រោយ កម្មវិធីនេះ ធ្វើដើម្បីលើកទឹកចិត្តឲ្យមានការចូលរួមពីសាធារណ​ជន និងក្រុមហ៊ុនឯកជន​ក្នុង​ការងារ​សប្បុរស​ធម៌​សង្គម​ឲ្យ​កាន់​តែ​ទូលំទូលាយបន្តទៅទៀត។

លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុន បានមានប្រសាសន៍ថា៖ 

“រដូវធ្លាក់​ខ្យល់​បាន​មក​ដល់ វាបានបង្ករការលំបាកណាស់សម្រាប់ចាស់ជរា និងប្រជាជនដែលមានជីវភាព​ខ្សត់​ខ្សោយ។ ​ក្នុងនោះ ​អ្នក​ខ្លះមិន​មាន​ទីជំ​រកសមរម្យ អ្នកខ្លះមិនមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ និង​អ្នកខ្លះ​មិន​មាន​លទ្ធភាព​ទិញ​អាហារ​បរិភោគ និងថ្នាំសង្កូវប្រើប្រាស់ប្រចាំថ្ងៃ។ យើងខ្ញុំពិតជា មានអារម្មណ៍ក្តុកក្តួរ និង សោកស្តាយ​ដែល​ឃើញ​មាន​រូបភាពទាំងនេះ។”

លោកជំទាវបានបន្តថា៖

  “ដូច្នេះហើយ តាមរយៈកម្មវិធីនេះ​ យើង​ខ្ញុំ​សង្ឃឹម​ថា នឹង​អាច​ចូល​រួម​ចំណែកចែក​រំលែកការលំបាកមួយចំនួន និង​បង្ករ​ជាភាព​កក់​ក្តៅ​ទៅដល់​ពួក​គាត់​ដែលមាន​ការ​លំបាក​ក្នុង​ពេល​រដូវ​​រងារនេះ។”  

  លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុន  

គួរបញ្ជាក់ផងដែរ ក្នុងកម្មវិធីនេះ មានចាស់ជរា និងប្រជាជនគ្មានផ្ទះសម្បែងប្រមាណ២០០នាក់​បានមកទទួលអំណោយពីក្រុមហ៊ុនទាំងពីរ​ ដែលអំណោយមានដូចជាអង្ករ អាវរងារ ភួយ ក្រមា ថ្នាំពេទ្យ ទឹកពិសាវីតាល់ មីជាតិ និងថវិកាមួយចំនួន។ ចាស់ជរា និងប្រជាជនទាំងនោះ ភាគច្រើនជាអ្នកចំណាក​ស្រុកពីខេត្តដទៃចូលក្នុងរាជធានីភ្នំពេញ ដើម្បីប្រកបរបបតិចតួចចិញ្ចឹមជីវិត។ អ្នកខ្លះ​ជា​អ្នកលក់​អំបោស​តាម​ដងផ្លូវ អ្នកខ្លះជាអ្នកសំលៀងកាំបិត អ្នកខ្លះជាអ្នកកាន់ជញ្ជីងថ្លឹងគីឡូតាមផ្សារនិងទីប្រជុំជន និង អ្នកខ្លះ​​ជា​អ្នក​ស៊ី​ឈ្នួល​​ធាក់​ស៊ីក្លូរជាដើម។ របបទាំងនេះ ទទួលបាន​ចំនូល​តិច​តួច​ណាស់​ដែល​ធ្វើឲ្យ​ពួក​គាត់​​មិនមាន​លទ្ធភាព​ជួលផ្ទះស្នាក់អាស្រ័យបាន ក្រៅពីដើរសម្រាន្តតាមដងផ្លូវ តាម​សំយ៉ាប​ផ្ទះអ្នក​ដទៃ តាម​វត្តអារាម ឬនៅលើស៊ីក្លូរជាដើម។

ដោយក្តីអាណិតស្រលាញ់ និងចូលរួមរំលែកការលំបាកទៅដល់អ្នកខ្សត់ខ្សោយ ក្រុមហ៊ុនទឹកពិសាវីតាល់ និង ផលិតផលមីជាតិ មានទស្សនៈវិស័យរួមគ្នាប្តេជ្ញា​បង្កើត​ជា​កម្ម​វិធី​សប្បុរសធម៌​ដើម្បីជួយ​ប្រជា​ជន​ក្រីក្រដែលរងចាំជំនួយ។ ក្រុមហ៊ុនទាំងពីរ ក៏បានអំពាវដល់សាធារណជន យុវជនប្រុសស្រី និង​ក្រុម​ហ៊ុន​ឯកជន​នានា​​ផ្សេងទៀតរួមគ្នា​បង្កើត ​និងចូលរួមក្នុងសកម្មភាព​សប្បុរសធម៌​ជួយ​សង្គម​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​បន្តទៅទៀត៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T