អាណិតណាស់! ជនជាតិបរទេសមួយរូប ប្រកាសរកយុត្តិធម៌ ក្រោយពីត្រូវរថយន្ត Range Rover បុកបាក់ជើង ពិការមួយជីវិត (មានវីដេអូ)

//s5.kh1.co/b7/b7a43318fb7b384e8816e169fd7fad8740d8ddf9.jpg
សង្គម

 ២៦-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ពិតណាស់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាមួយ ដែលប្រជាជនទាំងអស់ កំពុងមានការព្រួយបារម្ភគ្រប់គ្នា ជាពិសេស បណ្ដាលមកពី អ្នកបើកបរមួយចំនួន មិនមានការប្រុងប្រយ័ត្ន និងបើកហួសល្បឿនកំណត់ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ បានផ្ទុះរឿងរ៉ាវដ៏សោកសង្វេគមួយ ដែលបានកើតឡើងលើជនជាតិបរទេសមួយរូប បានមករស់នៅប្រទេសខ្មែរតាំងពីឆ្នាំ ១៩៩១មកម្ល៉េះ ហើយជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល បានត្រូវធ្លាក់ខ្លួនពិការជើង មួយចំហៀងអស់មួយជីវិត ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងកាលពីចុងខែវិច្ចិកា ហើយម្ចាស់ឡាន មិនបានផ្ដល់យុត្តិធម៌ជូនលោកនោះទេ។

ក្នុងនោះដែរ តាមរយៈគណនីហ្វេសប៊ុកមួយ បានបង្ហោះវីដេអូ ដែលបុរសជនជាតិបារាំងរូបនោះ អង្គុយលើកៅអីរុញ រៀបរាប់ពីហេតុការណ៍ដែលត្រូវរថយន្ត Range Rover ពណ៌ស មួយគ្រៀង បើកមកបុកយ៉ាងពេញទំហឹង ព្រមទាំងបាន ប្រកាសរកយុត្តិធម៌ ជូនជនស្លូតត្រង់ដូចរូបលោកផង។

ជាមួយគ្នានេះដែរ ក្រោយពីបានមើលវីដេអូនោះហើយ ធ្វើឲ្យមិត្តៗក្នុងបណ្ដាញសង្គម កើតចិត្តអាណិតដល់ ជនរងគ្រោះរូបនេះគ្រប់គ្នា ព្រមទាំងបានចែករំលែកតគ្នា ដើម្បីជួយរកយុត្តិធម៌ ហើយដាស់តឿនដល់អ្នកបើកបរគ្រប់រូប ឲ្យបើកបរចេះគិតពី អាយុជីវិតអ្នកដទៃផង៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ជនរងគ្រោះ ជនជាតិបារាំង 
ជនរងគ្រោះ ជនជាតិបារាំង 
ជនរងគ្រោះ ជនជាតិបារាំង ធ្លាក់ខ្លួនពិការ 
ជនរងគ្រោះ ជនជាតិបារាំង ធ្លាក់ខ្លួនពិការ 
ហេតុការណ៍ឡាន Range Rover បុកជនរគ្រោះពេញទំហឹង
ហេតុការណ៍ឡាន Range Rover បុកជនរគ្រោះពេញទំហឹង

WARNING: Graphic Video (Traffic accident)

Viewers discretion is advised.

Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · មួយម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T