ហេតុផល ៦ យ៉ាងដែលស្នាមញញឹមមានប្រយោជន៍សម្រាប់អ្នក

//s5.kh1.co/0c/0c07e6d83ec7e4b114918215a9c96cd8d16e0842.jpg
យល់ដឹង

 ២៦-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហេតុផល ៦ យ៉ាងដែលស្នាមញញឹមមានប្រយោជន៍សម្រាប់អ្នក

ស្នាមញញឹមគឺជាការរួមបញ្ចូលគ្នានៃកត្តាដែលប្រាស្រ័យទាក់ទងនឹងសុខុមាលភាពរបស់អ្នក។ ​ស្នាមញញឹមមានប្រសិទ្ធិភាពទាំងផ្នែករាងកាយ និងដើម្បីផ្ទេរអារម្មណ៍ដែលល្អដល់មនុស្សដែលនៅ​ជុំវិញអ្នក។ នៅពេលដែលអ្នកមានអារម្មណ៍ឆាប់ខឹង ឬសោកសៅ អ្នកគួរតែព្យាយាមបញ្ចេញស្នាមញញឹមឱ្យបានច្រើន ព្រោះអាចផ្លាស់ប្តូរអារម្មណ៍របស់អ្នកឱ្យល្អឡើងវិញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

នេះជាហេតុផល ៦ យ៉ាងដែលការញញឹមមានប្រយោជន៍សម្រាប់អ្នក៖

១. ការញញឹមបញ្ចេញអរម៉ូនដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ

ការញញឹមបញ្ចេញនូវថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដែលត្រូវបានគេហៅថា endorphins និង dopamine ដើម្បីជួយបំបាត់អារម្មណ៍មិនល្អរបស់អ្នក។ ពួកគេក៏បញ្ចេញសារធាតុ serotonin ដែលជួយឱ្យរាងកាយប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ និងបង្កើនប្រព័ន្ធភាពស៊ាំ។ សារធាតុគីមីទាំងនេះដើរតួដូចជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។ នៅពេលអ្នកញញឹម អ្នកកំពុងប្រើសាច់ដុំមុខរបស់អ្នក​ ហើយចលនាទាំងនេះអាចឱ្យខួរក្បាលបញ្ចេញសារធាតុគីមី​ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។

រូបតំណាង
រូបតំណាង

២. ការញញឹមគឺល្អដូចជាការញ៉ាំសូកូឡា

ពេលដែលអ្នកញ៉ាំសូកូឡាពិតជាអាចជំរុញឱ្យអ្នកមានអារម្មណ៍ល្អ ប៉ុន្តែការញញឹមអាចធ្វើបានដូចគ្នា! វាជួយកាត់បន្ថយអរម៉ូនស្ត្រេសដូចជា adrenaline និង cortisol។ ការញញឹមអាចជួយបង្កើនអរម៉ូន endorphins ដូចគ្នានឹងការញ៉ាំសូកូឡាដែរ។ លោក Reynolds បាននិយាយថា“ អ្នកស្រាវជ្រាវអង់គ្លេសបានរកឃើញថា ការញញឹមធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះផងដែរ” ។

 ជំនួសឱ្យសូកូឡា ចូរអ្នកញញឹមឱ្យបានច្រើន វាប្រាកដជាអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អ។

៣. មានទំនាក់ទំនងល្អ ដោយសារតែស្នាមញញឹមរបស់អ្នក

មនុស្សកាន់តែទាក់ទាញជាមនុស្សដែលចូលចិត្តញញឹម។ នេះអាចជួយអ្នកទាក់ទាញមនុស្សដែលមានភាពវិជ្ជមានចូលមកក្នុងជីវិតរបស់អ្នក។ នៅពេលអ្នកញញឹមកាន់តែច្រើន គឺភាពសប្បាយរីករាយរបស់អ្នកកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ល្អសម្រាប់ខ្លួនឯង និងអ្នកដែលនៅជុំវិញ ។ ការញញឹមមិនត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកកាន់តែមានភាពស៊ិចស៊ីថែមទៀតផង។

រូបតំណាង
រូបតំណាង

៤. ស្នាមញញឹមគឺល្អសម្រាប់បេះដូង

នៅពេលដែលអ្នកសើច​​ អាចធ្វើឱ្យរាងកាយរបស់អ្នកបំបាត់ការឈឺចាប់ ដោយបញ្ចេញអរម៉ូន endorphins ហើយនេះជួយបន្ថយសម្ពាធឈាមរបស់អ្នក។ មនុស្សដែលត្រូវបានត្រួតពិនិត្យសម្ពាធ ឈាម បន្ទាប់ពីញញឹមបានឃើញថាសម្ពាធឈាមគឺបានធ្លាក់ចុះ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ កានសាស បានរកឃើញថាមនុស្សដែលញញឹមច្រើនគឺអាចធ្វើឱ្យចង្វាក់បេះដូងដំណើរការបានល្អ។

៥. ការញញឹមធ្វើឱ្យអ្នកលេចធ្លោក្នុងពេលសម្ភាសន៍ការងារ

គ្មាននរណាម្នាក់ចង់ធ្វើការជាមួយមនុស្សមុខក្រញូវនោះទេ។ មនុស្សម្នាក់ដែលមានស្នាមញញឹមនៅលើផ្ទៃមុខរបស់ពួកគេ គឺអាចនឹងមានឱកាសច្រើនជាងអ្នកដទៃ។ ការញញឹមអាចទទួលបានអត្ថប្រយោជន៍លើសពីការសម្ភាសន៍ ដោយសារស្នាមញញឹមត្រូវបានគេស្វាគមន៍ និងមានឥទ្ធិពលវិជ្ជមានបន្ថែមទៀតលើមនុស្សដែលមកសម្ភាសន៍ការងារជាមួយអ្នក។ មនុស្សភាគច្រើនពេញចិត្តនឹងអ្នកដែលញញឹម​​ ច្រើនជាងអ្នកដែលមិនញញឹម។

៦. ការញញឹមជួយធ្វើឱ្យខួរក្បាលរបស់អ្នកមានដំណើរការល្អ

អ្នកនិពន្ធ Shawn Achor បានពន្យល់ថាការញញឹមពិតជាធ្វើឱ្យខួរក្បាលអ្នកប្រសើរឡើងវិញ។ គាត់បានអះអាងថា ប្រសិនបើអ្នកញញឹម អាចធ្វើឱ្យខួរក្បាលអ្នកចាប់ផ្តើមជ្រើសរើសយកភាពវិជ្ជមាន។ លោក Achor បាននិយាយថាវាជាអ្វីដែលទាមទារឱ្យខួរក្បាលរបស់យើងហ្វឹកហាត់ដូចអត្តពលិកដែរ ដែលអ្នកត្រូវចាប់ផ្តើមអនុវត្តដោយញញឹមឱ្យបានច្រើន។

រូបតំណាង
រូបតំណាង

ប្រភព៖ beliefnet

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T