ដោយសារតម្រូវការទីផ្សារច្រើន ក្រុមហ៊ុន Sony មិនអាចផលិត Sensors កាមេរ៉ាទូរសព្ទទាន់ពេលវេលា

//s5.kh1.co/c1/c1c0fba2ac241895cd099703134bfda7e53249d7.jpg
បច្ចេកវិទ្យា

 ២៦-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ជប៉ុន៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឲ្យដឹងថាក្រុមហ៊ុន Sony កំពុងដុតដៃដុតជើងដើម្បីផលិត sensors កាមេរ៉ាទូរសព្ទឲ្យទាន់តម្រូវការទីផ្សារ។ បើទោះបីជាការលក់ស្មាតហ្វូនបានធ្លាក់ចុះយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក្រុមហ៊ុនទូរសព្ទជាច្រើននៅតែបន្តបន្ថែមកាមេរ៉ាជាច្រើនគ្រាប់នៅលើកំពូលស្មាតហ្វូនរបស់ពួកគេ។ ដូច្នេះតម្រូវការ sensors កាមេរ៉ាទូរសព្ទមានការកើនឡើងដូចគ្នា។ Sony ជាក្រុមហ៊ុនផ្គត់ផ្គង់ sensors ដ៏ធំមួយរបស់ពិភពលោក ដោយវាក្ដោបក្ដាប់ចំណែកទីផ្សារ៥០% ហើយ sensors កាមេរ៉ាដែលយើងឃើញមាននៅលើទូរសព្ទ iPhone ជំនាន់ចុងក្រោយគឺសុទ្ធតែជាផលិតផលរបស់ Sony។ វាបានន័យថា Sony បានផលិត sensors ១២មេហ្គាភិចសែលចំនួន៤គ្រាប់សម្រាប់ iPhone 11 pro នីមួយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
sensor កាំមេរ៉ាទូរសព្ទដែលផលិតដោយ Sony
sensor កាំមេរ៉ាទូរសព្ទដែលផលិតដោយ Sony

រយៈពេលពីរឆ្នាំចុងក្រោយនេះ Sony បានបើកដំណើរការរោងចក្រលផលិតឈីប២៤ម៉ោងពេញមួយសប្ដាហ៍។ បើទោះបីជាក្រុមហ៊ុននេះធ្វើការគ្មានថ្ងៃឈប់សំរាក ក៏នៅតែមិនអាចផ្គត់ផ្គង់ផលិតផលរបស់ខ្លួនទាន់ពេលវេលា។ ឥឡូវក្រុមហ៊ុន Sony បានបោះទុនបន្ថែមដើម្បីបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួន ដោយបានសាងសង់រោងចក្រថ្មីមួយទៀតដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២១។ ប៉ុន្តែប្រធាន Sony Semiconductor Solutions Group លោក Terushi Shimizu បានព្រមានថាការបង្កើនខ្សែសង្វាក់ផលិតកម្មប្រហែលជាមិនអាចផ្លាស់ប្ដូរស្ថានភាពបានប៉ុន្មានទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T