គេមិនគាំទ្រលើការងារដែលយើងស្រលាញ់ ចោលគេ ឬចោលការងារ?

//s5.kh1.co/7f/7fefcc0ee3fd368e5a0e88b111fc35206c3fe387.jpg
យល់ដឹង

 ២៥-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

វាហួសសម័យទៅហើយក្នុងការដែលឲ្យភរិយាធ្វើតែកិច្ចការផ្ទះ មិនបានចេញទៅពិភពខាងក្រៅ។ នាងត្រូវការយល់ដឹងពីមជ្ឈដ្ឋាននានា ដែលគួរផ្តល់ជាឳកាស។ ចំពោះភរិយា ភាពឯករាជ្យលើហិរញ្ញវត្ថុគឺសំខាន់បំផុត ព្រោះសម័យកាលប្រែប្រួល នាងពុំអាចចាំតែលាដៃសុំលុយស្វាមីគ្រប់ពេលនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=300,h=168,q=100/68/68db7f582c2e3c191fd0986fe000ad55711e360e.jpg

ការងារខាងក្រៅផ្ទះដែលនាងស្រលាញ់ ទោះប្រាក់ខែតិច ឬច្រើន វាបានផ្តល់នូវក្តីសុខ ក៏ដូចជាកម្រៃដែលជួយឲ្យនាងមានកម្លាំងចិត្ត។ នាងអាចទិញរបស់របរដែលចង់បាន អ្វីដែលចង់ញ៉ាំ គ្រឿងគ្រៅម្ហូបអាហារ សម្ភារៈផ្ទះបាយ គ្រឿងលម្អខ្លួន មិនថាជាសំលៀកបំពាក់ គ្រឿងអលង្ការជាដើម ដោយពុំចាំបាច់រង់ចាំរាយការណ៍ប្រាប់ស្វាម៉ីគ្រប់ម៉ោងនោះឡើយ។ យ៉ាងណា ការងារដែលនាងកំពុងប្រកប ភរិយាពិតជាត្រូវការនូវការគាំទ្រពីដៃគូរ ឬស្វាម៉ី។

ចុះបើករណី ម្នាក់នោះគេមិនគាំទ្រការងាដែលយើងស្រលាញ់ តើយើងគួរបោះបង់ការងារចោល រឺយ៉ាងណា?

យោងតាមអត្ថបទមួយដែលចុះផ្សាយដោយគេហទំព័រ Harvard Business Review បានបញ្ជាក់ថា បើស្រលាញ់នរណាម្នាក់ គេត្រូវទទួលយកនូវអ្វីដែលដៃគូរសប្បាយចិត្តនឹងធ្វើមិនថាការងារ ឬអត្តចរិតឡើយ។ ហើយបើមនុស្សដែលអ្នកចង់បានជាគូរមិនគាំទ្រលើការងារដែលអ្នកស្រលាញ់ សុខចិត្តនៅលីវវិញល្អជាង។ គេហទំព័រដដែលបានសរសេរថា បើគេមិនគាំទ្រនូវការងារដែលដៃគូរស្រលាញ់នាពេលបច្ចុប្បន្ននេះទេ ម្ខាងៗនឹងស្តាយក្រោយនាពេលអនាគត ព្រោះមិនបានជជែកឲ្យច្បាស់មុនសេពគប់គ្នា។

https://s5.kh1.co/__image/w=650,h=434,q=100/1e/1efc8250a3655e721c306de9fcb0a1ee04a1e394.jpg

ស្ត្រីចង់បានសេចក្តីស្រឡាញ់ ការទទួលស្គាល់ និងការគាំទ្រទាំងនៅកន្លែងធ្វើការ និងនៅផ្ទះ។ បើត្រលប់មកវិញ មានតែពាក្យរិះគន់លើការងារដែលនាងកំពុងធ្វើ ស្នេហាអ្នកទាំងពីរមានតែភាពសោះកក្រោះ និងប្រេះឆា។

ឧទាហរណ៍៖ បុរសម្នាក់ស្រលាញ់អ្នក ហើយក៏កំពុងមើលចិត្តថ្លើមគ្នា តែគេមិនគាំទ្រឲ្យអ្នកធ្វើជាគ្រូបង្រៀន ខណៈអ្នកស្រលាញ់ការងារនេះជាខ្លាំង។ ដំណោះស្រាយអ្នកអាចសម្រេចចិត្តបាន​ថា នឹងបោះបង់ការងារ រឺស្នេហា? ឬរកអ្នកដែលគាំទ្រអ្នក?

ដូច្នេះអ្នកទាំងពីរគួរសួរចិត្តខ្លួនឯងឲ្យបានច្បាស់ មុនឆ្លងបន្ទាត់ព្រំដែននៃមិត្តភាពទៅជាស្នេហា។​ តើអ្នកកំពុងស្ថិតនៅក្នុងរង្វង់នៃសេចក្តីស្រឡាញ់ ឬការភ័យខ្លាចដោយសារពុំមានការគាំទ្រ? ជាពិសេសនារី វាជាឳកាសឲ្យអ្នកស្វែងយល់ពីបញ្ហាផ្ទាល់ខ្លួន និងផលប៉ះពាល់ឲ្យហើយ ជាជាងសោកស្តាយនៅពេលក្រោយ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T