Felix ថាលោកតែងតែតាមដាន ចាន់ វឌ្ឍនាកា ប៉ុន្តែចំពោះមូលហេតុមិនជ្រើសយកគេដោយសារ…….

//s5.kh1.co/66/66609401993a7bc615f661a91c6f86c623e317f3.jpg
កីទ្បា

 ២៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បេសកកម្មរបស់ក្រុមជម្រើសជាតិកម្ពុជាក្នុងឆ្នាំ២០១៩ត្រូវបានបញ្ចប់អស់ មានមតិនិងការលើកឡើងពីអ្នកគាំទ្រមួយចំនួននៅតែបន្តងឿយឆ្ងល់ថាហេតុអ្វីបានជាខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា មិនសូវមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិនៅក្នុងឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា

ឆ្លើយនឹងសំណួរនេះរបស់អ្នកគាំទ្រ នៅក្នុងកម្មវិធីសំណេះសំណាលបាល់ទាត់ ដែលផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់ FFC គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាលោក Felix G. Dalmas បានឲ្យដឹងថា លោកតែងតែតាមដានចំពោះ ចាន់ វឌ្ឍនាកា។ លោកបានឲ្យដឹងទៀតថា វឌ្ឍនាកា មានសមត្ថភាព និងទេពកោសល្យល្អ ខណៈមូលហេតុដែលលោកមិនជ្រើសយកគេក្នុងការប្រកួតចុងក្រោយរបស់ជម្រើសជាតិនៅឆ្នាំនេះគឺដោយសារតែបញ្ហារបួស។

លោក Felix G.Dalmas
លោក Felix G.Dalmas

បុរសសញ្ជាតិអាហ្សង់ទីនបានរៀបរាប់ទៀតថា លោកសង្ឃឹមថា វឌ្ឍនាកា នឹងធ្វើបានល្អនៅក្នុងកំឡុងការហ្វឹកហាត់ និងការប្រកួត​ (Pre-Season) ជាមួយក្លិបបឹងកេត ហើយឱកាសក្នុងក្រុមជម្រើសជាតិរង់ចាំគេជានិច្ច។

គួរឲ្យដឹងដែរថា ក្រោយអស់ភារកិច្ចក្នុងឆ្នាំ២០១៩ ក្រុមជម្រើសជាតិគោព្រៃកម្ពុជានឹងត្រូវបន្តបេសកកម្មរបស់ខ្លួនក្នុងឆ្នាំ២០២០ ដោយប្រកួតដំបូងត្រូវប៉ះជាមួយម្ចាស់ផ្ទះបារ៉ែន ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup Qatar 2022 ជុំទីពីរ នៅថ្ងៃទី២៦ ខែមីនា៕

កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T