ស្ងាត់ៗ! ម៉ាក សែនសូនីតា បង្ហាញរូបភាព Pre-wedding របស់ខ្លួន និងអនាគតស្វាមី យ៉ាងស្រស់ស្អាត!

//s5.kh1.co/13/13d594320a6fdc5910c7f12a8df0b46206f266f8.jpg
តារា & កម្សាន្ដ

 ២៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា គឺជាតារាសម្ដែងដ៏មានប្រជាប្រិយភាពមួយរូបនៅព្រះរាជាណាចក្រកម្ពុជាយើង។ ពីមុនមកធ្លាប់មានព័ត៌មានជាច្រើន បានចុះផ្សាយអំពីដំណឹងអាពាហ៍ពិពាហ៍របស់កញ្ញា តូតា ប៉ុន្តែយ៉ាងម៉េចនោះក៏មិនទាន់ច្បាស់ការណ៍នៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែថ្ងៃនេះស្រាប់តែរូបភាព Pre-wedding របស់កញ្ញាបានលាតត្រដាងឲ្យឃើញយ៉ាងច្បាស់ថា កញ្ញានឹងចូលរោងការនៅដើមឆ្នាំ២០២០ នេះ ហើយរូបភាព Pre-wedding របស់កញ្ញា តូតា និងអនាគតស្វាមី ក៏បានលេចចេញជារូបរាងហើយ ដែលពិតជាស្រស់ស្អាត និងប្លែកភ្នែក មើលមួយភ្លែតស្មានតែថតនៅឯណាឆ្ងាយ តាមពិតថតនៅក្នុងស្ទូឌីយោមួយកន្លែងនៅភ្នំពេញ (Images hunter photography) យើងសោះ។

  រូបភាព Pre-wedding របស់កញ្ញា តូតា និងអនាគតស្វាមី

ពិតជាពិសេសមែន ជិតដល់ថ្ងៃឆ្លងចូលឆ្នាំថ្មីហើយ ក៏កៀកដល់ថ្ងៃពិសេសរបស់កញ្ញា ម៉ាក សែនសូនីតា ផងដែរ ហេតុដូច្នេះហើយបានជាកញ្ញា ក៏បានដឹកដៃស្វាអនាគតស្វាមីថតរូបភាពកម្រងអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត។ ទន្ទឹមនឹងនេះក៏ឮដំណឹងថា កញ្ញាក៏នឹងត្រៀមថតរូបភាព Pre-wedding របស់ខ្លួននៅតាមបណ្ដាខេត្តនានាជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ព្រោះកញ្ញាស្រលាញ់ និងចូលចិត្តនូវទេសភាពធម្មជាតិរបស់ខ្មែរយើងយ៉ាងខ្លាំង។

  រូបភាព Pre-wedding របស់កញ្ញា តូតា និងអនាគតស្វាមី
  រូបភាព Pre-wedding របស់កញ្ញា តូតា និងអនាគតស្វាមី

កាន់តែស្រស់ស្អាតជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៅព្រះរាជាណាចក្រកម្ពុជា រង់ចាំមើលទាំងអស់គ្នាថា តើរូបភាពរបស់កញ្ញាបន្តទៀត គឺនៅខេត្តណា និងស្រស់ស្អាតប៉ុណ្ណា?

ឥឡូវនេះយើងមកទស្សនារូបភាពថតក្នុងស្ទូឌីយោ Images hunter photography ទាំងអស់គ្នាដូចខាងក្រោម៖ 

ម៉ាក សែនសូនីតា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T