ល្អមើលសាហាវ បុកមួយទំហឹងហ្មង! ខ្មែរអ្នករាប់មុន ប៉ុន្តែថៃអ្នកសន្លប់ កក្រើកសង្វៀន (មានវីដេអូ)

//s5.kh1.co/c9/c9778b316096f54078b236f40cd396c89ab44870.jpg
កីទ្បា

 ២៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍កន្លងទៅ កូនសិស្សរបស់លោកគ្រូ អេ ភូថង កីឡាករ អេ ណារ័ត្ន បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ហ្វាម៉ៃ ប៉. យុទ្ធភូមិ ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទី៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។ នៅក្នុងការប្រកួតនោះមានការសម្រុកគ្នាល្អមើលមែនទែន ដោយកីឡាករទាំងពីរបានចេញអាវុធ និងក្បាច់ធ្ងន់ៗ ។ នៅក្នុងទឹកទី២ ហ្វាម៉ៃ បានវាយឲ្យ អេ ណារ័ត្ន ត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដង ប៉ុន្តែចូលមកដល់ទឹកទី៤ ណារ័ត្ន បានទាត់ជើងក្រោមឲ្យលោក រៀម កុសល ដែលជាអាជ្ញាកណ្ដាលរាប់ទៅលើ ហ្វាម៉ៃ មុននឹងបញ្ឈប់ការប្រកួតតែម្ដង។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
ចង់ឃើញថា ការប្រកួតនោះមានការសម្រុកគ្នាល្អមើលយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T