សប្បាយក្លាយជាទុក្ខ! មនុស្សមួយចំនួនបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ក្រោយលេងល្បែងមួយដើម្បីអបអរថ្ងៃគ្រីស្មាស (មានវីដេអូ)

//s5.kh1.co/17/17293804185220e52e9bee1d3b7b0964c33539ce.jpg
សង្គម

 ២៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អូស្ត្រាលី៖​ ភាពវឹកវរមួយបានកើតនៅកណ្ដាលផ្សារទំនើបក្នុងទីក្រុងស៊ីដនី ដោយសារមនុស្សជាច្រើនរត់ជាន់ជើងគ្នា បង្កឲ្យមនុស្សមួយចំនួនរងរបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះបានកើតឡើងនៅឯផ្សារទំនើប Westfield Parramatta នៅវេលាពាក់កណ្ដាលអធ្រាត្រ ស្របពេលដែលអ្នកទិញទំនិញជាច្រើនបានឈរផ្ដុំគ្នារង់ចាំការទំលាក់ប៉េងប៉ោងមកពីខាងលើ ដែលនៅខាងក្នុងមានភ្ជាប់ជាមួយនឹងប័ណ្ណបញ្ចុះតម្លៃ ព្រមទាំងប្រម៉ូសិនផ្សេងទៀត។ ដោយសារមានការដណ្ដើម និងប្រទាញប្រទង់គ្នាខ្លាំងពេក បានបណ្ដាលឲ្យមនុស្សប្រហែល ១៧ នាក់រងរបួសធ្ងន់ និងស្រាល។ ក្នុងនោះមាន ១២នាក ព្យាបាលនៅនឹងកន្លែង និង ៥ នាក់ផ្សេងទៀតរួមមានស្រី ១នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីពេទ្យ ហើយភាគច្រើនអ្នកទាំងនោះរងរបួសដូចជា ទ្រូង ក ឆ្អឹងខ្នង និងកជើង ជាដើម។

ក្រោយវីដេអូបានបង្ហោះលើបណ្ដាញសង្គមរួចមក ក៏មានអ្នកប្រើប្រាស់ជាច្រើនមិនពេញចិត្តនឹងការធ្វើទង្វើបែបនេះឡើយ ព្រមទាំងស្នើសុំឲ្យបានការបញ្ឈប់ជាបន្ទាន់៕

កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
អ្នករងរបួស
អ្នករងរបួស
អ្នករងរបួស
អ្នករងរបួស

សូមទស្សនាវីដេអូខាក្រោម៖

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T