ទឹកចិត្តឪពុក! សុខចិត្តដេកបៀមទុយោព្យួរសេរ៉ូមក្នុងមាត់ ព្រោះតែខ្លាចកូនស្រីរងា (មានវីដេអូ)

//s5.kh1.co/bb/bb85ffef11a65aa8e9a858eef792c2f647c15865.jpg
សង្គម

 ២៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗកន្លងទៅនេះ លោក Wang មកពីខេត្ត Henan បានដេកបៀមទុយោព្យួរសេរ៉ូមក្នុងមាត់ជិត៤ម៉ោង ព្រោះតែខ្លាចកូនស្រីរងា ក្នុងមន្ទីរពេទ្យ Xinzheng People's Hospital ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា លោក Wang កំពុងដេកលុងលក់យ៉ាងហត់នឿយទាំងដែលអង្គុយបៀមទុយោព្យួរសេរ៉ូមក្នុងមាត់ និងឱបកូនស្រី ខណៈឯកូនស្រីព្យាយាមហៅគាត់ឲ្យក្រោក។

លោក Wang បានឲ្យដឹងដែរថា កូនស្រីរបស់គាត់រាគរុះជាង២សប្ដាហ៍មកហើយ។ គាត់បៀមទុយោព្យួរសេរ៉ូមបែបនេះ ដើម្បីធ្វើឲ្យដំណក់ទឹកសេរ៉ូមដែលហូរឆ្លងកាត់ក្នុងមាត់ អាចកាត់បន្ថយភាពត្រជាក់ មុនហូរចូលទៅក្នុងខ្លួនកូនស្រី។

ក្រោយពីវីដេអូបង្ហោះទៅលើបណ្ដាញសង្គម Weibo រួចមក មានមហាជនជាច្រើនចូលទៅទស្សនារហូតដល់ទៅ១៦០លានដង និងកោតសរសើរពីទង្វើរបស់លោក Wang យ៉ាងខ្លាំង។

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក Wang កំពុងដេកបៀមទុយោ
លោក Wang កំពុងដេកបៀមទុយោ
លោក Wang កំពុងដេកបៀមទុយោ
លោក Wang កំពុងដេកបៀមទុយោ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T