គំនូរមួយផ្ទាំងដែលមានតម្លៃជិត២៧លានដុល្លារ ត្រូវបានរដ្ឋាភិបាលបារាំងមានបំណងទិញទុកជាសម្បត្តិជាតិ

//s5.kh1.co/f6/f6196241c65edf9ab3e56e7325ef46101ed5d8e9.jpg
សង្គម

 ២៥-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ គំនូរសតវត្សរ៍ទី១៣មួយផ្ទាំងដែលជាស្នាដៃរបស់វិចិត្រករអ៊ីតាលី លោក Cimabue ត្រូវបានគេប្រទះឃើញនៅក្នុងចង្ក្រានបាយរបស់លោកយាយម្នាក់នៅភាគខាងជើងប្រទេសបារាំង ហើយរដ្ឋាភិបាលរបស់ប្រទេសនេះមានបំណងទិញយកវាដើម្បីទុកជាសម្បត្តិជាតិ។ គំនូរមួយផ្ទាំងនេះមានឈ្មោះថា Christ Mocked ដែលមានទំហំ ២០.៣សង់ទីម៉ែត្រគុណនឹង២៨.៥សង់ទីម៉ែត្រនិងត្រូវបានគេរកឃើញក្នុងខែកញ្ញា ហើយវាត្រូវបានដាក់ដេញថ្លៃក្នុងខែបន្ទាប់ និងមានតម្លៃរហូតដល់២៦.៨លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Cimabue ដែលជាវិចិត្រករជនជាតិអ៊ីតាលី
លោក Cimabue ដែលជាវិចិត្រករជនជាតិអ៊ីតាលី

គំនូរនេះរកឃើញដោយអ្នកដេញថ្លៃម្នាក់នៅពេលដែលគាត់បានទៅលេងផ្ទះលោកយាយម្នាក់ដែលមានទីតាំងនៅជិតសង្កាត់ Compiègne ចម្ងាយ៩០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងប៉ារីស។ លោកយាយម្នាក់នោះមានអាយុ៩០ប្លាយ ហើយគាត់បានលក់ផ្ទះរបស់គាត់និងមានគម្រោងរើទៅនៅផ្ទះថ្មី ប៉ុន្តែការរកឃើញគំនូរនោះគឺមុនពេលដែលគាត់រើអីវ៉ាន់ចេញអស់។ អ្នកដេញថ្លៃគឺអ្នកស្រី Philomène Wolf បានឃើញគំនូរមួយនេះព្យួរនៅខាងលើចង្ក្រានអគ្គិសនីមួយក្បែរមាត់ច្រកទៅបន្ទាប់ទទួលភ្ញៀវ ហើយអ្នកស្រីបានសន្មត់ថាម្ចាស់មុនៗរបស់គំនូរមួយនេះប្រហែលជាគិតថាវាគ្រាន់តែជាផ្ទាំងគំនូរបុរាណរបស់រុស្ស៊ីដែលមានពណ៌ស្លេកតែប៉ុណ្ណោះ។

គំនូរមួយផ្ទាំងដែលមានតម្លៃជិត២៧លានដុល្លារ
គំនូរមួយផ្ទាំងដែលមានតម្លៃជិត២៧លានដុល្លារ

អ្នកជំនាញនៅទីក្រុងប៉ារីសបានពិនិត្យមើលគំនូរមួយផ្ទាំងនេះយ៉ាងល្អិតល្អន់ រហូតឈានដល់កំណត់អត្តសញ្ញាណរបស់វាបានថាពិតជាស្នាដៃរបស់លោក Cimabue ប្រាកដមែន មុនពេលគេយកវាទៅដាក់ដេញថ្លៃ។ ទោះជាយ៉ាងណាអ្នកទិញគំនូរមួយនេះមិនត្រូវបានគេបញ្ចេញឈ្មោះឲ្យដឹងឡើយ ប៉ុន្តែមានគេរាយការណ៍មកថាគំនូរនេះត្រូវបានទិញដោយអ្នកប្រមូលវត្ថុបុរាណជនជាតិឈីលីពីរនាក់ដែលជាអ្នកជំនាញខាងស្នាដៃសិល្បៈអ៊ីតាលី ហើយសព្វថ្ងៃពួកគាត់ស្នាក់នៅសហរដ្ឋអាមេរិក។ ប៉ុន្តែរដ្ឋាភិបាលបារាំងបានសុំពន្យារការនាំចេញគំនូរមួយផ្ទាំងនេះនិងសុំរយៈពេល៣០ខែដើម្បីរៃអង្គាសប្រាក់ក្នុងគោលបំណងទិញយកគំនូរនេះត្រឡប់មកវិញ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T