ស្ងាត់ៗ Barcelona ចាប់អារម្មណ៍ចង់បានកីឡាករវ័យក្មេងម្នាក់របស់ Man UTD

//s5.kh1.co/0d/0db458e7d5869685433cf563c5bf02d4424ae07b.jpg
កីទ្បា

 ២៥-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ក្លិបអ្នកមានបុណ្យ Barcelona បានចាប់អារម្មណ៍ចង់នាំយកខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់ Manchester United កីឡាករ Angel Gomes។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Angel Gomes
កីឡាករ Angel Gomes

ធំដឹងក្ដីនៅកីឡដ្ឋាន Old Trafford កីឡាករវ័យ១៩ឆ្នាំ Angel Gomes នឹងអស់សុពលភាពកិច្ចសន្យាជាមួយ Man UTD នៅបំណាច់រដូវកាលនេះ។ នៅរដូវកាល ២០១៩-២០២០ នេះ Gomes ចូលលេងក្នុងជម្រើសដំបូងបាន៣ដង និងផ្លាស់ប្ដូរចូល៥លើកឲ្យក្រុមធំ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។

បើតាមការចុះផ្សាយរបស់កាសែតកីឡាល្បីឈ្មោះមួយក្នុងប្រទេសអង់គ្លេស Barcelona បានសម្លឹងឃើញការនាំយក Angel Gomes នៅទីផ្សារខែមករាខាងមុខ។ ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់បានចាប់អារម្មណ៍មកលើជម្រើសជាតិអង់គ្លេសរូបនេះជាខ្លាំង។

កីឡាករ Angel Gomes (អាវក្រហម)
កីឡាករ Angel Gomes (អាវក្រហម)

ក្រៅតែពីក្លិបជើងឯកលីគកំពូលអេស្ប៉ាញ នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះក៏មានបណ្ដាក្លិបធំជាច្រើនកំពុងតែតាមមើល Angel Gomes ផងដែរ។

គួរឲ្យដឹងដែរថា កីឡាករដែលតម្លើងមកក្រុមធំ Man UTD កាលពីឆ្នាំ២០១៧រូបនេះ ធ្លាប់ជាប់ជម្រើសជាតិអង់គ្លេសអាយុក្រោម១៦ឆ្នាំ, ១៧ឆ្នាំ, ១៨ឆ្នាំ, ១៩ឆ្នាំ និងចុងក្រោយបំផុតគឺនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម២០ឆ្នាំ៕

កីឡាករ Angel Gomes
កីឡាករ Angel Gomes

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T