ដឹងអត់នៅ Real Madrid បច្ចុប្បន្នកីឡាកររូបណាទទួលបានប្រាក់ខែខ្ពស់ជាងគេ?

//s5.kh1.co/bf/bff7afea54f2351ada2a9750ad96c0530dd5a903.png
កីទ្បា

 ២៥-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបយក្សប្រចាំប្រទេសអេស្ប៉ាញអធិរាជស Real Madrid ជាក្លិបដ៏ជោគជ័យមួយក្នុងវិស័យបាល់ទាត់ ជាពិសេសក្នុងក្របខណ្ឌ Champions League ដោយធ្លាប់គ្រងជើងឯករហូតដល់១៣សម័យកាលច្រើនជាងក្លិបណាៗទាំងអស់ក្នុងតំបន់អឺរ៉ុប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Real Madrid 
ក្រុម Real Madrid 

មិនត្រឹមតែប៉ុណ្ណោះក្លិបមួយនេះ មានអ្នកគាំទ្រយ៉ាងច្រើនលាននាក់ជុំវិញពិភពលោក យ៉ាងណាមិញសម្រាប់ប្រិយមិត្តដែលស្រលាញ់និងចូលចិត្តក្លិបមួយនេះប្រាកដជាមានចម្ងល់ខ្លះៗទាក់ទិនទៅនឹងប្រាក់ចំណូលរបស់កីឡាករ១រូបៗ។

ថ្ងៃនេះដែរខ្មែរឡូត សូមនាំប្រិយមិត្តមកដឹងពីប្រាក់ខែរបស់កីឡាករ Real Madrid ម្នាក់ៗ ដែលទទួលបានក្នុង១សប្ដាហ៍ ខាងក្រោមនេះ៖

1)   កីឡាករចំណូលថ្មី Eden Hazard ចំណូល ៤សែនផោនក្នុង១សប្ដាហ៍

2)   ខ្សែប្រយុទ្ធស្លាបសញ្ជាតិវ៉េលកីឡាករ Gareth Bale ចំណូល ៣សែន៥ម៉ឺនផោន

3)   កីឡាករ James Rodriguez, Sergio Ramos និង Toni Kross ចំណូល ២សែនផោន

Eden Hazard 
Eden Hazard 
Gareth Bale
Gareth Bale
James Rodriguez
James Rodriguez

4)   ខ្សែបម្រើវ័យ៣៤ឆ្នាំ Luka Modric ចំណូល ១សែន៨ម៉ឺនផោន

5)   ខ្សែប្រយុទ្ធចំណូលថ្មី Luka Jovic ចំណូល​ ១សែន៧ម៉ឺនផោន

6)   កីឡាករ Marcelo និងខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ចំណូល ១សែន៥ម៉ឺនផោន

7)   ជម្រើសជាតិបារាំង Raphael Varane ចំណូល ១សែន៤ម៉ឺនផោន

8)   ខ្សែបម្រើវ័យ២៧ឆ្នាំ​កីឡាករ Isco ចំណូល ១សែន២ម៉ឺនផោន

Toni Kross
Toni Kross
Luka Modric
Luka Modric
Luka Jovic
Luka Jovic

9)   អ្នកចាំទី Thibaut Courtois ចំណូល ១សែន១ម៉ឺនផោន

10) ខ្សែការពារស្លាបស្ដាំ Dani Carvajal ចំណូល ១សែនផោន

11)  កីឡាករ Casemiro និង កីឡាករ Marco Asensio ចំណូល ៩ម៉ឺនផោន

12)  ខ្សែការពារ Nacho Fernandez  ចំណូល ៧ម៉ឺនផោន

13)  ខ្សែប្រយុទ្ធវ័យក្មេង Rodrygo ចំណូល ៦ម៉ឺន៦ពាន់ផោន

14)  ខ្សែប្រយុទ្ធស្លាបកីឡាករ Lucas Vazquez និងកីឡាករ Brahim Diaz ចំណូល ៦ម៉ឺនផោន

15)  ខ្សែការពារស្លាបស្ដាំវ័យ២៤ឆ្នាំ Alvaro Odriozola ចំណូល ៤ម៉ឺន៥ពាន់ផោន

16)  ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Junior ចំណូល ៤ម៉ឺនផោន

17)  ខ្សែបម្រើកំពុងខ្ចីជើងនៅ Arsenal កីឡាករ Dani Ceballos ចំណូល ២ម៉ឺនផោន

18)  ខ្សែប្រយុទ្ធ Borja Mayoral ចំណូល១ម៉ឺនផោន

19)   កីឡាករ​ Mariano Diaz, Ferland Mendy និង Eder Militao (គ្មានទិន្នន័យ)

ប្រភពexpress

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T