កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ បើនិយាយពីបច្ចេកវិទ្យាវិញឡូយកប់!

//s5.kh1.co/7f/7feda8f06ac49436eab93c11fc969e60706014de.jpg
បច្ចេកវិទ្យា

 ២៥-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញនេះ ក្រុមហ៊ុនស្មាតហ្វូន realme បានប្រារព្ធកម្មវិធី realme Media Tasting ក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា​ realme X2 Pro។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់ទូរស័ព្ទដៃ realme X2 Pro នេះដែរ បានបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗជាច្រើន ដើម្បីផ្គាប់ចិត្តអតិថិជនរបស់ខ្លួនដូចជា ការបំពាក់នូវមុខងារសាកថ្មល្បឿនលឿន SuperVOOC Flash Charge ជាមួយនឹងកម្រិតភ្លើង 50w ដោយប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មប្រើសម្ពាធភ្លើងទាប ដោយការសាកថ្មពេញពី០ភាគរយ ដល់១០០ភាគរយ ដោយប្រើប្រាស់រយៈពេលតិចជាង ៣៥ នាទីតែប៉ុណ្ណោះ។ ក្រៅពីនេះ ស្មាតហ្វូន realme X2 Pro បានភ្ជាប់មកជាមួយនឹង Chipset Snapdragon 855 plus ជំនាន់ចុងក្រោយ ដែលកាន់តែធ្វើឲ្យទូរស័ព្ទដៃដ៏ទំនើបមួយនេះដំណើរការយ៉ាងរលូន និងលឿនជាងមុនរហូដល់៣ដងផងដែរ។ ចំណែកឯអេក្រង់របស់ realme X2 Pro នេះវិញ មានអេក្រង់កម្រិតល្បឿន 90Hz ដែលធ្វើឲ្យការប្រើប្រាស់កាន់តែ smooth ជាងមុន ជាមួយនឹងប្រភេទអេក្រង់ Super AMOLED ទំហំ 6.5 អ៊ីញ ក្នុងទម្រង់ជាអេក្រង់តំណក់ទឹក ហើយបន្ថែមពីនេះ realme X2 Pro បានភ្ជាប់ជាមួយ បច្ចេកវិទ្យា Super AMOLED E3 ជំនាន់ចុងក្រោយ ដែលអាចជួយសន្សំសំចៃថ្មបានច្រើនជាងមុនរហូតទៅដល់៥ភាគរយឯណោះ។

កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ
កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ
កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ
កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ

កាន់តែពិសេសជាងនេះ ស្មាតហ្វូន realme X2 Pro បានបំពាក់មកជាមួយនឹង Ram ដែលមានទំហំធំរហូតទៅដល់ ​12GB ជាប្រភេទ LPDDR4 ដែលមានល្បឿនលឿន បូករួមជាមួយនឹង ROM ទំហំ 256 GB ជាប្រភេទ UFS 3.0 ដែលបន្ថែមនូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការផ្ទុកទិន្នន័យ រូបថត វីដេអូ និងឯកសារផ្សេងៗបានកាន់តែច្រើន ដោយមិនឆាប់ពេញនោះទេ ។

បើនិយាយពីកាមេរ៉ារបស់ realme X2 Pro ក៏មិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងនោះដែរ ព្រោះថាស្មាតហ្វូនប្រភេទនេះ បានភ្ជាប់មកជាមួយប្រព័ន្ធកាមេរ៉ាពិសេសៗ ដោយបំពាក់កាមេរ៉ាក្រោយរហូតដល់ 4 គ្រាប់ឯណោះ។ ក្នុងនោះកាមេរ៉ាទី១ ដែលជាកាមេរ៉ាមេ មានទំហំរហូតដល់64ម៉េហ្គាភិសែល ដែលមានកម្រិតពន្លឺ 1.7 aperture។ លើសពីនេះ ចំពោះកាមេរ៉ាទី២​គឺជាកាមេរ៉ា Telephoto មានមុខងារដ៏ពិសេស ដែលមានបច្ចេកវិទ្យា 20x Hybrid Zoom និងកាមេរ៉ាទី៣ បានភ្ជាប់ជាមួយ Ultra-wide Len/ឬ Macro Len ដែលអាចឲ្យអ្នកប្រើប្រាស់ថតរូបបានប្លង់ធំទូលាយ និងថតរូបប្លង់នៅកៀកៗបំផុត រីឯចំណែកកាមេរ៉ាចុងក្រោយ គឺបំពាក់ជាមួយមុខងារ Portrait Lens ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចថតរូបបែបព្រាលផ្ទៃខាងក្រោយបានយ៉ាងស្អាត និងល្អផងដែរ។

កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ
កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ
កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ
កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដៃស្មាតហ្វូន realme X2 Pro នេះមានពីរពណ៌ ពីរជម្រើស ដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជា សម្រាប់អ្នកប្រើប្រាស់ មានដូចជាពណ៌ទឹកសមុទ្រ ជាភាសាអង់គ្លេសគឺ Naptune Blue និងមួយទៀតគឺជាពណ៌បែបស្រទន់ដូចឋានព្រះចន្ទ័នោះគឺពណ៌ស ជាភាសាអង់គ្លេសគឺ Lunar White

ហើយអ្វីដែលពិសេសនោះ ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើប ជាងស្មាតហ្វូនដទៃ ស្មាតហ្វូន realme X2 Pro នឹងដាក់លក់នៅក្នុងទីផ្សារចាប់ពីថ្ងៃនេះហើយ ជាមួយនឹងតម្លៃដ៏សមរម្យបំផុតត្រឹមតែ ៦៥៩ ដុល្លារតែប៉ុណ្ណោះ។ ដូច្នេះហើយ នៅចាំដល់ណាទៀត? ប្រញាប់ជាវស្មាតហ្វូន realme X2 Pro ដើម្បីក្លាយជាម្ចាស់ទូរស័ព្ទដៃស្មាតហ្វូនដ៏ទំនើប មុខគេនៅពេលនេះ៕

កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ
កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ
កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ
កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ
កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ
កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ
កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ
កំពូលស្មាតហ្វូន realme X2 Pro ដាក់លក់ថ្ងៃនេះហើយ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T